កីឡា

ឈ្មោះកីឡាករ ដែលនឹង ឬសង្ស័យអវត្តមាន នៅ World Cup ដោយសាររបួស

ស្របពេលដែលក្រុមជម្រើសជាតិនីមួយៗ ដែលដណ្ដើមបានសិទ្ធិទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា នាចុងខែនេះ កំពុងរៀបចំបញ្ជីឈ្មោះក្រុមចុងក្រោយនោះ  ក៏មានកីឡាករឆ្នើមៗមួយចំនួន ជួបនូវសំណាងមិនល្អ ដែលនឹងត្រូវអវត្តមាន ឬស្ថិតក្នុងភាពមិនច្បាស់លាស់ សម្រាប់ការបានចូលរួមក្នុងការប្រកួតបាល់ទាត់ដ៏ធំរបស់ពិភពលោកនេះ។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះកីឡាករ ដែលត្រូវបានដកចេញ ឬស្ថិតក្នុងការសង្ស័យ សម្រាប់ព្រឹត្តិការណ៍World Cup ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី ១៨ ខែធ្នូ ដោយសារមានរបួស៖

-Paul Pogba (បារាំង)                   (ជង្គង់)

-N’Golo Kante (បារាំង)                 (សរសៃពួរ)

-Reece James (អង់គ្លេស)            (ជង្គង់)

-Diogo Jota (ព័រទុយហ្គាល់)           (កំភួនជើង)

-Pedro Neto (ព័រទុយហ្គាល់)         (កជើង)

-Boubacar Kamara (បារាំង)         (ជង្គង់)

-Arthur Melo (ប្រេស៊ីល)               (សាច់ដុំ)

-Jesus Manuel Corona «Tecatito» (ម៉ិកស៊ិក) (កជើងខាងឆ្វេង)

កីឡាករខាងក្រោមនេះ មានរបួស តែប្រឹងតស៊ូព្យាបាល ដើម្បីអាចជាសះស្បើយឡើងវិញ ហើយត្រូវបានពិចារណា សម្រាប់ការបញ្ចូលឈ្មោះក្នុងក្រុម៖

-Ben Chilwell (អង់គ្លេស)              (សរសៃពួរ)

-Son Heung-min (កូរ៉េខាងត្បូង)     (ផ្ទៃមុខ)

-Romelu Lukaku (បែលហ្ស៊ិក)       (សរសៃពួរ)

-Paulo Dybala (អាហ្សង់ទីន)         (រហែកសាច់ដុំភ្លៅ)

-Kyle Walker (អង់គ្លេស)               (វះកាត់ក្រលៀន)

-Kalvin Phillips (អង់គ្លេស)             (ស្មា)

-Ronald Araujo (អ៊ុយរូហ្គាយ)        (វះកាត់ភ្លៅ)

-Angel Di Maria (អាហ្សង់ទីន)       (សរសៃពួរ)៕