សេដ្ឋកិច្ច

ខា​រ៉ា​បាវ បាន​បន្ត​រកឃើញ​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ធំ ១០០​លាន​រៀល ម្នាក់​ទៀតហើយ​នៅ​ក្រុង​ប៉ោយប៉ែត

​បន្ទាយមានជ័យ ៖ ជាមួយនឹង​កម្មវិធី​ឈ្នះ​រង្វាន់​ប្រា​ក់លាន និង​ក្លាយជា​សេដ្ឋី​ភ្លាមៗ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ​ពេលនេះ​ក្រុមហ៊ុន​បាន​បន្ត​រកឃើញ​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ធំ​នូវ​ទឹក​ប្រាក់សុទ្ធ​ចំនួន ១០០​លាន​រៀល​ម្នាក់​ទៀតហើយ ដែលជា​អ្នករស់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​អតិថិជន​ដែលមាន​សំណាង​នោះ គឺ​លោកស្រី មាស ស៊ីណា ភេទ​ស្រី អាយុ ៣៨​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​កាស៊ីណូ​ក្រុង​ប៉ោយប៉ែត និង​មានកូន​៣​នាក់​នៅក្នុង​បន្ទុក បច្ចុប្បន្នស្នាក់នៅ​បន្ទប់​ជួល​ក្នុងភូមិ​ប៉ា​ឡេ​ឡៃ​២សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

​អ្នកស្រី​បាន​ប្រាប់​ឱ្យដឹងថា អ្នកស្រីនិង​ក្រុមគ្រួសារ​មាន​ស្រុកកំណើត​នៅ​ភូមិ​បូសខ្នុរ ឃុំ​បូសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​ប៉ុន្តែ​ដោយ​សារតែ​ជីវភាព​គ្រួសារ​មានការ​ខ្វះខាត​ក៏​សម្រេចចិត្ត​ចេញ​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​មក​បម្រើ​ការងា​រ​ជា​បុគ្គលិក​កាស៊ីណូ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខណៈដែល​ប្ដី​របស់​អ្នកស្រី​ទៅ​បម្រើ​ការងារ​ជា​កម្មករ​រោងចក្រ​នៅ​រាជធានី​ភ្នំពេញ​ហើយ​ទុក​កូន​ចំនួន​០៣​នាក់​ឱ្យ​រៀន​នៅ​ស្រុក​។

​អ្នកស្រី មាស ស៊ីណា បាន​ប្រាប់ថា ៖ «​ជា​រៀងរាល់ថ្ងៃ​អ្នកស្រី​តែង​ទទួលទាន​ភេសជ្ជៈ ខា​រ៉ា​បាវ ១ ឬ ២ កំប៉ុង ជាប្រចាំ ព្រោះ​វា​ជួយ​ឱ្យ​មាន​កម្លាំង​ជា​ពិ​សេ​ក្រោយពេល​ហត់នឿយ​ពី​ធ្វើ​ការងារ​។ដោយឡែក​សម្រាប់​ការ​ត្រូវ​រង្វាន់​នេះគឺជា​រឿង​ដែល​មិន​នឹកស្មាន​ដល់​នោះ​ឡើយ ដោយ​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ នៅពេល​ត្រឡប់​ពី​ធ្វើការ​វិញ​ខ្ញុំ​បាន​ទិញ​ភេសជ្ជៈ​ខា​រ៉ា​បាវ​ពី​អ្នកលក់​នៅក្បែរ​បន្ទប់​ជួល​ចំនួន​១​កំប៉ុង​មក​ទទួលទានលុះ​ពេល​គាស់​ស្រាប់តែ​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល​តែម្ដង​។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង​ហើយ​​ស្រែកប្រាប់​អ្នក​ដែល​នៅក្បែរ​មកជួយ​ពិនិត្យមើល ហើយក៏​ទូរស័ព្ទ​ប្រាប់​ដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែល​មាននៅ​ក្រវិល​កំប៉ុង​ស្រាប់​តែម្ដង​»​។

​អ្នកស្រី​បានបញ្ជាក់​ថា ៖ «​តាំងពីដើម​មក នៅពេលដែល​ឃើញ​គេ​ឡើង​ទទួល​រង្វាន់​ធំ និង​ផ្សព្វផ្សាយ​នៅតាម​ស្ថានីយ៍ទូរទស្សន៍ ខ្ញុំ​តែង​នឹក​ស្រមៃ​ថា ថ្ងៃ​ណាមួយ​ខ្ញុំ​នឹងមាន​វាសនា​ត្រូវ​រង្វាន់​ដូច​គេ​ដែរ ហើយ​ថ្ងៃនេះ ក្ដី​ស្រមៃ​របស់ខ្ញុំ​បានក្លាយ​ជាការ​ពិតមែន​»​។

​អ្នកស្រី​បានបញ្ជាក់​ប្រាប់ថា ទឹកប្រាក់​១០០​លាន​រៀល​នេះ​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ជីវិត និង​ក្រុមគ្រួសារ​របស់​អ្នកស្រី ហើយ​​ក្រោយពេល​ទទួលបាន​អ្នកស្រី​នឹង​យក​មួយចំនួន​សងបំណុល​ធនាគារឯកជន ហើយ​សល់​ប៉ុន្មាន​ទុក​សម្រាប់​បង្កើត​មុខរបរ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទៅ​ថ្ងៃ​អ​នា​គត់​។

ជា​ចុងក្រោយ អ្នកស្រី មាស ស៊ីណា បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ ដែល​បាន​បង្កើត​កម្មវិធី​ផ្តល់​រង្វាន់​នូវ​​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​បាន​ជួយ​កែប្រែ​នូវ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់តែ​ក្រលំបាក​ដូច​ខ្ញុំ​ឱ្យមាន​ជីវភាព​ធូរធារ មាន​លុយ​គ្រប់គ្រាន់​ហ្នឹង​គេ​៕​