សន្ដិសុខសង្គម

ក្រុមចោរឆក់កាបូបលុយពីស្ត្រីម្នាក់កំពុង​ជិះ​ផាស្អេប រួចបើកម៉ូតូគេចខ្លួនអស់

​ភ្នំពេញ៖ស្ត្រីម្នាក់ចេញពីធ្វើការជិះផាស្អេប​​ទៅ​ផ្ទះ​វិញ ស្រាប់តែ​​មានក្រុម​ចោរជិះម៉ូតូ​​៣​គ្រឿងមកឆក់​យក​កាបូបស្ពាយមានលុយនិងឯកសារពាក់ព័ន្ធមួយចំនួន រួចបើកគេចខ្លួនបាត់អស់។

ករណីនេះបានកើតឡើងនៅជិតច្រមុះជ្រូកក្បាលថ្នល់ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ​កាលពី​​ម៉ោង​​រំលង​អធ្រាត្រ​​ចូល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា។

ស្ត្រីម្ចាស់កាបូបបានឱ្យដឹងថា ខ្លួនឈ្មោះអឿ​ន ស្រីរ័​ត្ន អាយុ​៣០​ឆ្នាំ ជា​បុគ្គលិកក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ។នៅ​ក្នុង​កា​បូ​បដែលបាត់បង់​មានលុយ​ជាង​៨០​ដុល្លារ-កាត ATM ១​សន្លឹក -កាត​ចាក់​វ៉ាក់សាំង​១​សន្លឹកនិង​អត្តសញ្ញាណ​ប័​ណ្ណសញ្ជាតិ​ខ្មែរ​១​សន្លឹក​។

នាងបានបន្ត​ថា មុន​​កើតហេតុ រូប​គាត់​បាន​ចេញពី​ធ្វើការ បានជិះ​ផាស្អេប​ចេញពី​កោះ​ពេជ្រ ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។​មក​ដល់​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ស្រាប់តែ​ក្រុម​ជនសង្ស័យ​មាន​គ្នា​​៣​នាក់ ​ជិះ​ម៉ូតូ​​៣​គ្រឿងមក​ឆក់​យក​កាបូបស្ពាយ​ដាក់​ក្បែរខ្លួនក្នុងផាស្អេបបានសម្រេច រួចជិះ​ម៉ូតូ​គេច​ខ្លួនបាត់អស់​៕ដោយ៖វិចិត្រ