អន្តរជាតិ

កាន់តែធ្ងន់កហើយ ! ទាហានរុស្ស៊ីខ្លះបានធ្វើពុតជាស្លាប់នៅក្នុងសមរភូមិប្រយុទ្ធ

ប្រែសម្រួល៖សហការី

ទាហានរុស្ស៊ីកំពុងបាក់ទឹកចិត្តហើយ ‘ធ្វើពុតជាស្លាប់ក្នុងសមរភូមិ’ ខណៈដែលពួកគេត្រូវកែនទៅប្រយុទ្ធនៅអ៊ុយក្រែនជាមួយនឹងឧបករណ៍យោធាចាស់ៗ និងខ្វះការហ្វឹកហ្វឺនជាមុននោះ។

ប្រពន្ធរបស់បុរសជនជាតិរុស្សីដែលត្រូវបានបញ្ជូនទៅប្រយុទ្ធនៅក្នុងកងវរសេនាធំកាំភ្លើងធំឆ្មាំលេខ ៤២៣ នៃទីក្រុងមូស្គូ បានបញ្ជាក់ដូច្នេះថា ប្តីរបស់នាង និងក្រុមរបស់គាត់បានធ្វើខ្លួនដូចជាស្លាប់ដោយសារពួកគេមានតែកាំភ្លើងយន្តដើម្បីការពារខ្លួនតែប៉ុណ្ណោះ។

គាត់ និងអ្នកដទៃទៀតស្ថិតនៅក្នុងស្ថានភាពប្រឈមមុខនឹងការកាត់ទោសនៅតុលាការក្រោយគេចចេញពីសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន។មន្ត្រីលោកខាងលិចបានថ្លែងថា វាកើតឡើងនៅពេលដែលមានការកើនឡើងយ៉ាងខ្លាំងចំពោះការលក់ថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្តក្នុងប្រទេសរុស្ស៊ីទាំងនេះគឺជាសញ្ញាដ៏អាក្រក់នូវធាតុពិតនៃសង្រ្គាមរបស់លោកពូទីននៅអ៊ុយក្រែនដែលទីបំផុតបានផ្ទុះឡើងជាសាធារណៈ។

តាមតួលេខបានបញ្ជាក់ឲ្យឃើញថាប្រជាជនរុស្ស៊ីបានចំណាយអស់ ៧០ ភាគរយបន្ថែមទៀតដើម្បីទិញថ្នាំគ្រាប់ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំមុន ទោះបីជាពួកគេបានចំណាយច្រើនរួចទៅហើយនៅក្នុងឆ្នាំ២០២១ក្តី ទោះជានៅក្នុងខណ:ពេលបិទខ្ទប់ Covid ក៏ដោយ ក៏តួលេខនេះនៅតែផ្ទុះឡើង។

ក្រុមមន្ត្រីបានបន្ថែមថា “ប្រជាជនរុស្ស៊ីមានអារម្មណ៍ភ័យខ្លាច” នៅពេលដែល “កំហុសដ៏មហន្តរាយ” នៃការឈ្លានពានរបស់វ្ល៉ាឌីមៀ ពូទីន រួមទាំងកំណែនកងទ័ព និងវិបត្តសេដ្ឋកិច្ច  ចាប់ផ្តើមវាយលុកលើអាយុជីវិតមនុស្សជាតិ។

យ៉ាងហោចណាស់មនុស្ស ៤០០,០០០ នាក់បានភៀសខ្លួនចាប់តាំងពីលោកពូទីនបានប្រកាសថាគាត់នឹងចាប់ផ្តើមត្រៀមនុស្សចូលទៅក្នុងជួរកងទ័ពនៅក្នុងខែកញ្ញា ច្រើនជាង ៣០០,០០០នាក់ ហើយគាត់បានបន្ថែមទៅក្នុងជួររបស់Ekaterina។ នាងបាននិយាយថាប្តីរបស់នាងអាយុ ២៧ ឆ្នាំត្រូវបានទទួលការបណ្តុះបណ្តាលផ្នែកជីកលេណដ្ឋានមុនពេលត្រូវបានគេបញ្ជូនទៅសមរភូមិជួរមុខ។

នាងបាននិយាយអំពីដំណើរឿងនេះដល់អ្នកសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី Novaya Gazeta Europe ថា “គ្រាន់តែដេកនៅលើដីគឺអស់រយ:ពេលជាច្រើនម៉ោង ហើយគេធ្វើពុតជាស្លាប់ដោយសារហេតុផលសាមញ្ញៗប៉ុណ្ណោះ៖ គឺពួកគេមិនមានអាវុធអីក្រៅពីកាំភ្លើងយន្តនោះទេ។

‘ពួកគេត្រូវរងនឹងគ្រាប់ផ្លោង និងការតាមប្រមាញ់ពីយន្តហោះគ្មានមនុស្សបើកដែលបានហោះពីលើលេណដ្ឋាណរបស់ពួកគេ ប្រសិនបើពួកគេរំកិលតែមួយចង្អាមនោះ Drone នឹងចាប់បានសញ្ញាភ្លាមៗហើយធ្ចើការវាយប្រហាមកលើពួកគេមួយរំពេច។

ប្រពន្ធម្នាក់ទៀតឈ្មោះ Irina បាននិយាយថា ប្តីរបស់នាងអាយុ ២៤ ឆ្នាំបានត្រូវគ្រាប់ផ្លោងអស់រយៈពេល ១២ ម៉ោងជាមួយនិងមេបញ្ជាការរបស់គាត់ “ដងខ្លួនរបស់ពួកគេខ្ទេចខ្ទាំជាបំណែកៗ” នេះជាលទ្ធផលនៃការវាយប្រហារដោយគ្រាប់ផ្លោងមកលើពួកគេ។

នាងបានប្រាប់គេហទំព័រព័ត៌មានរុស្ស៊ីថា មេបញ្ជាការដែលនៅរស់រានមានជីវិតបានបញ្ជាឲ្យធ្វើការដកថយ មុនពេលអាជ្ញាធរ និង មេយោធាជាន់ខ្ពស់ចាប់បញ្ជូនពួកគេឲ្យត្រឡប់ទៅសមរភូមិមុខវិញ។

ស្ត្រីរូបនេះបានប្រាប់សារព័ត៌មានថា៖  “បន្ទាប់ពីពួកគេបដិសេធមិនត្រឡប់ទៅវិញ មុនពេលបញ្ជូនត្រឡប់ទៅវិញ ពួកគេត្រូវបានផ្តល់ឧបករណ៍ថ្មី អាវការពារគ្រាប់កាំភ្លើង មួកសុវត្ថិភាព ឬ ក៏អាចយកទៅកាត់ទោសដោយតុលាការសឹក” ។

ក្រុមមន្ត្រីបាននិយាយថា មិនមានសញ្ញាណាមួយដែលអាចគិតថាលោក ពូទីន បានសម្រេចចិត្តផ្លាស់ប្តូរផ្លូវដើរបស់គាត់នៅអ៊ុយក្រែននោះទេ ហើយក៏គ្មានសញ្ញាថាមាននរណាម្នាក់កំពុងរៀបចំវាជំនួសលោកផងដែរ។

ឥឡូវនេះរុស្ស៊ីបានឈានចូលដល់ខែទីប្រាំបួននៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន ហើយទទួលបរាជ័យក្នុងការខិតខំសម្រេចឲ្យបានជោគជ័យតាមផ្លូវយោធាឲ្យស្របតាមគោលបំណងដែលខ្លួនចង់បានដែលលោកពូទីបានដាក់គោលដៅចាប់តាំងពីពេលផ្តើមធ្វើសង្រ្គាមលើទឹកដីអ៊ុយក្រែន។ក្រុមមន្ត្រីបាននិយាយថា វិមានក្រឹមឡាំងបានគិតងាយៗថា ខ្លួនកំពុងចូលក្នុងជម្លោះដ៏ងាយស្រួលមួយ ដែលនឹងត្រូវចំណាយពេលតែប៉ុន្មានថ្ងៃដើម្បីដោះស្រាយ ដោយមិនមានការរៀបចំសម្រាប់ “ផែនការ B” ដែលជាការត្រៀមទុកជាមុនប្រសិនបើសង្គ្រាមបានកើតឡើងនោះ។

ក្រុមមន្ត្រីបានបន្ថែមថា “ពួកគេនៅតែមិនបង្កើតផែនការ B” នេះហើយបាននាំឱ្យមានការមិនពេញចិត្តកាន់តែខ្លាំងឡើងៗទាំងនៅក្នុងប្រជាជនរុស្ស៊ី និងឥស្សរជនជុំវិញខ្លួនលោកពូទិនដែលឆន្ទៈពួកគេកើនឡើងហើយមានបំណងធ្វើការបញ្ចេញមតិជាសាធារណៈ។

ក្រុមមន្ត្រីបាននិយាយថា ប្រជាជនរុស្ស៊ីមិនពេញចិត្តនឹងសង្គ្រាមនេះទេ ហើយពួកឥស្សរជនមានការព្រួយបារម្ភកាន់តែខ្លាំងផងដែរចំពោះតម្លៃនៃការលះបង់របស់ពួកគេ និងក៏មានការរំពឹងទុកដោយក្តីបារម្ភថាកូនរបស់ពួកគេអាចត្រូវបានកោះហៅឲ្យទៅធ្វើសង្គ្រាមនៅសមរភូមិជួរមុខ។

សាធារណជនមានការពេញចិត្តនឹងលោក Yevgeny Prigozhin ដែលជាចៅហ្វាយ Wagnerត្រូវបានគេហៅថា “ចុងភៅរបស់ពូទីន” បានធ្វើការរិះគន់ជាសាធារណៈអំពីរបៀបធ្វើសង្រ្គាមដែលកំពុងប្រព្រឹត្តទៅថាបើមិនមែនជាពូទីនវិញតើគិតយ៉ាងណា។

ក្រុមមន្ត្រីបានបន្ថែមថា “មិនមានសញ្ញាណាមួយបង្ហាញពីលទ្ធភាពនៃការផ្លាស់ប្តូរអ្នកដឹកនាំ” នៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេលដ៏ខ្លីនេះទេទោះបីជាមានការបោះឆ្នោតថ្នាក់ជាតិដែលនឹងមកដល់ក្នុងឆ្នាំ ២០២៤ ក៏ដោយហើយជាពេលដែលមានសភាពតានតឹង មានមន្ត្រីលោកខាងលិចម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “គាត់នឹងចុះខ្សោយដោយសារកាសាងឡើងនូវកំហុសដ៏មហន្តរាយនេះ”៕

ប្រភព៖ Daily Mai