សន្ដិសុខសង្គម

រថយន្ដបុកតូបលក់ស្រាក្រឡុកបាក់បែកខ្ទេចខ្ទី មនុស្សម្នាក់របួសធ្ងន់

ភ្នំពេញ៖រថយន្ដទំនើបម៉ាក BYD អ្នកបើកបរបានប្រើល្បឿនលឿន ជ្រុលទៅបុកម៉ូតូ តូបលក់ស្រាក្រឡុកបណ្តាលឱ្យបាក់បែកខ្ទេចខ្ទីនិងមនុស្សម្នាក់រងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅតាមផ្លូវមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វាកាលពីវេលាទៀបភ្លឺថ្ងៃទី៣ ខែវិច្ឆិកា។ សាក្សីបានឱ្យដឹងថា មុនកើតហេតុមានរថយន្ដទំនើបម៉ាក BYD ផ្លាកលេខភ្នំពេញ 2BR 5447 ជិះគ្នា២នាក់បើក​តាមផ្លូវមាត់ទន្លេពីត្បូងទៅជើងក្នុងល្បឿនលឿន។

មកដល់កន្លែងខាងលើ បានបុករះម៉ូតូ តូបលក់ស្រាក្រឡុកពេញទំហឹងបណ្ដាលឱ្យ​បាក់បែក​ខ្ទេចខ្ទីនិងមនុស្សម្នាក់រងរបួសធ្ងន់។ភ្លាមៗនោះរថយន្ដព្យាយាមបើករត់ប្រុងគេចខ្លួន តែត្រូវសមត្ថកិច្ចដេញចាប់បាន។បន្ទាប់មកផ្នែកជំនាញបានយករថយន្ដទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាដើម្បីដោះស្រាយនៅពេលក្រោយ៕ដោយ៖វិចិត្រ