សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ២នាក់ប្រើដាវ កាប់បុរស២នាក់ឱ្យរបួសធ្ងន់ទៅតុលាការ

មណ្ឌលគិរី៖កម្លាំងនគរបាលបានស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ ករណីប្រើដាវកាប់បុរស២នាក់ ឱ្យរងរបួសធ្ងន់ និងបញ្ជូនទៅតុលាការនៅថ្ងៃនេះដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ចក្រុងសែនមនោរម្យបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១ ខែវិច្ឆិកា។បន្ទាប់ពីមានករណីកាប់ប្រហាររួចមក កម្លាំងនគរបាលជំនាញបានចុះអន្តរាគមន៍ភ្លាមៗ ដោយចាប់ជនសង្ស័យបាន២នាក់ឈ្មោះ កែវ រ៉ាម៉េត អាយុ២២ឆ្នាំ និងឈ្មោះ វណ្ណា រិទ្ធី អាយុ២១ឆ្នាំពួកគេនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ចំណែកជនរងគ្រោះ២នាក់ឈ្មោះ ច្លក ចោម អាយុ៣៧ឆ្នាំ នៅភូមិខ្ទុម ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ធំ ។សព្វថ្ងៃស្នាក់នៅធ្វើចម្ការក្នុង ភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានរងរបួសក្បាល។ជនរងគ្រោះទី២ឈ្មោះ សាន ម៉េងសាង អាយុ២៦ឆ្នាំធ្វើចម្ការនៅភូមិឃុំជាមួយគ្នា។ក្នុងនោះដកហូត-ម៉ូតូម៉ាកHonda Dream មួយគ្រឿង-ដាវ១ ៕ដោយ៖វិចិត្រ