សន្ដិសុខសង្គម

ឃើញពស់ថ្លាន់ដ៏ធំមួយក្បាលចាប់ស៊ីកូនឆ្កែអ្នកភូមិអស់ជាច្រើននៅលើរបង

ភ្នំពេញ​​៖ប្រជាពលរដ្ឋបានឃើញពស់ថ្លាន់ដ៏ធំមួយក្បាលនៅលើរបង បន្ទាប់ពីពស់នេះ បានស៊ីកូនឆ្កែអ្នកភូមិអស់ជាច្រើននាពេលកន្លងមក ដែលបង្កការភ្ញាក់ផ្អើលនៅមុខសាលាកសិកម្ម ចម្ការដូង ភូមិខ្វា ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ។

ប្រជាពលរដ្ឋបានឱ្យដឹងថា ពស់ថ្លាន់ដ៏ធំមួយក្បាលនេះមិនដឹងមានទម្ងន់ប៉ុន្មានគីឡូនោះទេ បានវារចូលមកក្នុងភូមិខាំស៊ីកូនឆ្កែរបស់ពួកគាត់បាត់អស់ជាច្រើនក្បាលរួចមកហើយ។លុះនៅរសៀលថ្ងៃនេះ ពស់ថ្លាន់ដ៏ធំខាងលើក៏មកស៊ីកូនឆ្កែមួយក្បាលទៀតរួចក៏វារឡើងលើរបងផ្ទះ ហើយទម្លាក់ខ្លួនចុះក្រោមត្រូវប្រជាពលរដ្ឋប្រទះឃើញបង្កការភ្ញាក់ផ្អើលតែម្តង។បន្ទាប់មកផ្នែកសន្តិសុខសាលាកសិកម្មចម្ការដូងនិងអាជ្ញាធរមួលដ្ឋានបានសម្រេចចាប់ទុកដើម្បីរង់ចាំប្រគល់ឱ្យខាងសមត្ថកិច្ចជំនាញអភិរក្សសត្វព្រៃ។

ប្រជាពលរដ្ឋបានបន្តថា ករណីសត្វពស់ថ្លាន់ដ៏ធំនេះកន្លងមកគឺវាស៊ីតែកូនឆ្កែប៉ុណ្ណោះ។តែបើមិនទាន់ប្រទះឃើញនិងចាប់បាននៅពេលនេះទេ ទៅថ្ងៃខាងមុខអាចបង្កគ្រោះថ្នាក់ ដល់ក្មេងតូចៗក៏ថាបាន៕ដោយ៖វិចិត្រ