ចំណេះដឹង

អ្នកមុជទឹករកឃើញអាថ៌កំបាំងដែលកប់បាត់អស់រយ:ពេលជាង២៦ ឆ្នាំជុំវិញការលិចកប៉ាល់ទីតានិច

ប្រែសម្រួល៖ សហការី

អ្នកជំនាញខាងមុជទឹកបានរកឃើញប្រព័ន្ធអេកូឡូស៊ី “ក្រាស់” និងមានគម្លាតពីគ្នាតែមួយម៉ែត្រពីកន្លែងដែលមានបំណែកកប៉ាល់ទីតានិចត្រូវបានគេរកឃើញ។

អស់ពេលជិត ៣០ ឆ្នាំមកហើយដែល PH Nargeolet ជាអ្នកជើងចាស់ខាងបញ្ជានាវាមុជទឹក Nautilនិងជាអ្នកមុជទឹកដ៏ល្បីល្បាញ Titanic បានរកឃើញវត្ថុចម្លែកមួយនៅលើ sonar ដែលគាត់កំពុងធ្វើការសិក្សាអំពីតំបន់ជុំវិបរិវេណបំណែកកប៉ាល់ដែលបានលិចនៅឆ្នាំ ១៩៩២។

បន្ទាប់មក Nargeolet ក្រោយពីបានចំណាយពេលវេលាដ៏ល្អនេះអស់រយៈពេលពីរទសវត្សរ៍គាត់បានគិតអំពីកន្លែងដែលមានរ៉ាដាដោយបានប្រើពេលអស់មួយយប់ជាមួយនឹងចម្ងល់ថាតើអ្វីដែលគាត់បានឃើញគឺជា កប៉ាល់លិច ឬក៏ជាសភាវនៃទម្រង់ភូមិសាស្ត្រមួយ។

យ៉ាងណាមិញ នៅថ្ងៃទី ២៥ ខែតុលា អាថ៌កំបាំងដែលមិនអាចដោះស្រាយបាននៅទីបំផុតក៏បានរកឃើញចម្លើយរបស់វាNargeolet គាត់បានហែលទៅកាន់គោលដៅ ហើយបានរកឃើញថា តាមពិតទៅវត្ថុនោះគឺជាថ្មប៉ប្រះទឹកភ្នំភ្លើង។

អ្នកឯកទេស OceanGate Expeditions Oisín Fanning បានផ្តល់មូលនិធិក្នុងការមុជទឹកស្រាវជ្រាវ ហើយក្រុមអ្នកវិទ្យាសាស្ត្ររបស់មូលនិធិបានផ្គត់ផ្គង់ការវិភាគ blip។

អង្គការនេះបានបញ្ចេញវីដេអូបង្ហាញពីតំបន់មួយនេះ ដោយបង្ហាញពីអេប៉ុងរបស់ថ្មប៉ប្រះទឹក ផ្កាថ្ម និងជីវិតសត្វសមុទ្រក្នុងបរិវេណរនេះ។កន្លែងនោះត្រូវបានគេរាយការណ៍ថានៅជិតបំណែកកប៉ាល់ទីតានិក និងជា “ថ្មធម្មជាតិប៉ប្រះទឹកសមុទ្រដ៏ជ្រៅប្រកបដោយជីវចម្រុះដ៏អស្ចារ្យដែលមានជីវិតរស់នៅ ក្នុងជម្រៅពីបាតសមុទ្រប្រហែល២៩០០ ម៉ែត្រ”។

Nargeolet បានប្រាប់ Jam Press ថា “យើងមិនដឹងថាយើងនឹងរកឃើញអ្វីខ្លះទេ” ។ “នៅលើ sonar នេះអាចជាវត្ថុមួយចំនួនរួមទាំងសក្តានុពលនៃការលិចនាវាមួយផ្សេងទៀត” ។

លោកបានបន្តថា៖ «ខ្ញុំរកឱកាសរុករកវត្ថុដ៏ធំនេះដែលបានលេចឡើងនៅលើសូណារ៉ាតាំងពីយូរមកហើយ»។ “វាពិតជាអស្ចារ្យណាស់ក្នុងការរុករកតំបន់នេះ ហើយការរកឃើញនូវការកកើតភ្នំភ្លើងដ៏គួរឱ្យចាប់អារម្មណ៍ដែលពោរពេញទៅដោយជីវចម្រុះដ៏អស្ចារ្យជាច្រើន”។

កប៉ាល់ដែលបានលិចចក្នុងពេលបច្ចុប្បន្នគឺស្ថិតនៅបាតសមុទ្រ ហើយមានចម្ងាយ ៤០០ ម៉ាយពីទីក្រុង Newfoundland ប្រទេសកាណាដា។ កប៉ាល់ទីតានិចដ៏ល្បីល្បាញបានលិចនៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ១៩១២ បន្ទាប់ពីបានលិចទៅក្នុងផ្ទាំងទឹកកក។

បច្ចុប្បន្ននេះ OceanGate កំពុងពិនិត្យមើលវីដេអូនៃថ្មប៉ប្រះទឹកភ្នំភ្លើង ដើម្បីស្វែងយល់បន្ថែមអំពីវាSteve W. Ross ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់ OceanGate បានពន្យល់ពីរបៀបនៃការរកឃើញនេះ “យើងគិតអំពីបច្ចេកវិទ្យាដែលអាចធ្វើអោយកាន់តែប្រសើរឡើងនៃជីវចម្រុះទីជ្រៅបំផុតក្នុងបាតសមុទ្រ”។

តាមពិតទៅ ផែនរបស់ភ្នំភ្លើង basalt គួរឱ្យកត់សម្គាល់ណាស់ ហើយធ្វើឲ្យមានការរភ្ញាក់ផ្អើលចំពោះ ជីវចម្រុះនិងដង់ស៊ីតេនៃអេប៉ុងផ្កាថ្មប៉ប្រាស់ទឹក ផ្កាថ្មឫស្សី ផ្កាថ្មទឹកត្រជាក់ផ្សេងទៀត បង្កង និងត្រីដែលកំពុងធំធាត់រស់នៅក្នុងជម្រៅទឹក ២៩០០ម៉ែត្រនៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង” Ross បានពន្យល់ដូច្នេះ។

លោកបានបន្ថែមថា “ការរកឃើញប្រព័ន្ធអេកូឡូស៊ីដែលមិនដែលស្គាល់ពីមុនមកនេះ ក៏អាចផ្តល់ឱកាសដើម្បីធ្វើការប្រៀបធៀបទៅនឹងជីវវិទ្យាសមុទ្រប៉ែកខាងលើ និងជុំវិញបរិវេណនៃកប៉ាល់ទីតានិកផងដែរ”

Ross ក៏បានកត់សម្គាល់ផងដែរអំពីរផែន “នៃភាពខុសគ្នានូវទម្រង់ជីវិត ការប្រមូលផ្តុំជីវិត និងប្រព័ន្ធអេកូឡូស៊ីទាំងមូលអាចមានភាពខុសប្លែកពីគ្នារវាងថ្មប៉ប្រះទឹកដ៏ជ្រៅនៅក្បែកប៉ាល់ទីតានិក និងថ្មប៉ប្រះទឹកសមុទ្រជ្រៅធម្មជាតិដែលទើបនឹងបង្ហាញខ្លួនថ្មីៗនេះ។

ភាពស្រដៀងគ្នា និងភាពខុសគ្នានឹងជួយឲ្យយើងស្វែងយល់កាន់តែច្បាស់អំពីបរិស្ថានសមុទ្រទឹកជ្រៅរបស់វា។”

ប្រភព៖ New York Pos