សេដ្ឋកិច្ច

លោកជំទាវ មិន សុវណ្ណមុនីនាថ ទទួលពានរង្វាន់ឆ្នើមៗចំនួនបី ក្នុងកម្មវិធី CEO Award 2022

ភ្នំពេញ៖លោកជំទាវ មិន សុវណ្ណមុនីនាថ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុនអេអាយ ថេក&ថេឡេខម ឯ.ក  (Ai TECH & TELECOM Co.,Ltd.) បានទទួលពានដ៏មានកិត្យានុភាពចំនួនបី ពី CEO Master Club ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពអនាគតនាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជាបានប្រគល់ដោយផ្ទាល់នូវពានដ៏ឧត្តុង្គឧត្តម​ជូនលោកជំទាវ មិន សុវណ្ណមុនីនាថ នៅក្នុងព្រឹត្តិការណ៍រាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2022 កាលពីល្ងាច ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២២ នាសណ្ឋាគារសុខា។

លោកជំទាវ មិន សុវណ្ណមុនីនាថ បានឱ្យCambodia Flash News (CFN) ដឹងថា៖ ពានរង្វាន់ដែលលោកជំទាវបានទទួលនោះមាន៖

១- Master CEO Award គឺជាពានជ័យលាភីសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តសហគ្រិនដែលបានតស៊ូខិតខំប្រឹងប្រែងកសាង​សមត្ថភាពរបស់ខ្លួន​ឱ្យ​ក្លាយជា អ្នកដឹកនាំធុរកិច្ចកំពូលជាមួយ CEO MasterClubចាប់ពី១០កម្មវិធីឡើងទៅដើម្បីមានសមត្ថភា​ក្នុង​ការដឹកនាំ​គ្រប់​គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំពីលក្ខណៈគ្រួសារទៅស្តង់ដារនិងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចក្នុ​ស្រុកឱ្យ​កាន់តែមានភាពរឹងមាំ​។ពង្រីកទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្មក្នុង ចំណោមសហគ្រិនកម្ពុជាឱ្យកាន់តែទូលំទូលាយនិងបង្កើន​ទំនាក់ទំនង គាំទ្រជាមួយ​ស្ថាប័នពាក់ព័ន្ធទាំងឡាយឱ្យកាន់តែខ្លាំង។

២. Outstanding Entrepreneur Medal គឺជាមេដាយសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនលេចធ្លោរបស់ CEO Master Club ដែល បង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រង អាជីវកម្ម​របស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារបន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។

៣. Outstanding CEO Award គឺជាពានជ័យលាភីសម្រាប់ទទួលស្គាល់ស្នាដៃ សហគ្រិនឆ្នើមរបស់សមាជិក CEO Master Club ដែលបានជ្រើសរើសដោយគ ណៈកម្មការ CEO Award ថាជាបេក្ខភាពដែលបានបង្ហាញលទ្ធផលនិងការអនុវត្តនូវរបៀបរបប​ក្នុងការដឹកនាំ​គ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅ ស្ដង់ដារ ឱ្យមានការចម្រើនខ្លាំងទាំងលក្ខណៈជាបុគ្គល ជាគ្រួសារ ជាស្ថាប័ន និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម បន្ទាប់ពីបានចូលរួមជា សមាជិកគ្រួសារ CEO Master Club។

លោកជំទាវប្រធាននាយកប្រតិបត្តិ អេអាយ ថេក&ថេឡេខម ឯ.ក  បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ពានរង្វាន់ទាំងនេះ ពិតជាមានតម្លៃ មានសារសំខាន់ និងផ្តល់ផលប្រយោជន៍ ដល់លោកជំទាវ និងក្រុមហ៊ុន។ជាពិសេសលើកកម្ពស់កិត្តិយសនិង កេរ្ត៍ឈ្មោះ។

លោកជំទាវបានបន្ថែមថា៖ ពានទាំងនេះជាសក្ខីភាពបញ្ជាក់ពីភាពរឹងមាំរបស់ក្រុមហ៊ុនក្នុងការឈរជើង​នៅពេលមានវិបត្តិកូវីដ-១៩ មាន​ស្តង់ដារក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ធនធានមនុស្ស បុគ្គលិក និងជាក្រុមហ៊ុនស្របច្បាប់ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

គួរជម្រាប់ថា៖Ai TECH &TELECOM Co.,Ltd.ជាក្រុមហ៊ុនផ្គត់ផ្គង់និងដំឡើងកាមេរ៉ាសុវត្ថិភាពប្រព័ន្ធវិទ្យុទាក់ទង​។ក្រុម​​ហ៊ុន​មានចក្ខុវិស័យ ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្ម និងដំណោះស្រាយ លើប្រព័ន្ធទំនាក់ទំនង និងសុវត្ថិភាពប្រកប​ដោយវិជ្ជាជីវៈនិងឧត្តមភាពស្រ​បតាមកា​រវិវឌ្ឍ​នៃបច្ចេកវិទ្យាពិភពលោក។ចំណែកបេសកកម្មគឺរួមគ្នា​ស្វែងរកមធ្យោបាយប្រកបដោយភាពច្នៃ​ប្រឌិតលើប្រព័ន្ធទំនាក់ទំនងនិងសុវត្ថិភាព​សម្រាប់អ្នកប្រើប្រាស់និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិលើវិស័យបច្ចេក​វិទ្យា។រីឯគុណតម្លៃរបស់ក្រុមហ៊ុនគឺផ្តល់​សេវាកម្មជូនអតិថិជន ប្រកបដោយ៖ គុណធម៌ សីលធម៌ សុជីវធម៌ និង សច្ចធម៌ ។

រហូតមកដល់ពេលនេះ CEO Master Club ក្រោមការដឹកនាំរបស់លោក បណ្ឌិតអោម សេង បូរ៉ា  ស្ថាបនិក CEO Master Club បានធ្វើការបណ្ដុះបណ្ដាល​សហគ្រិនកម្ពុជាយើងបានចំនួនរាប់ម៉ឺននាក់និងមានសមាជិកម្ចាស់​អាជីវកម្មពេញមួយជីវិតចំនួន ១,៦១១នាក់ ទាំងនៅក្នុងនិងនៅក្រៅប្រទេស ដែលពួកគាត់ទាំងអស់បានកាន់កាប់អាជីវកម្មប្រមាណ៣,​០០០ក្រុមហ៊ុននិងបានចូលរួមបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមា​៣,០០០​​លាន​ដុល្លារក្នុង១ឆ្នាំនិងបានជួយបង្កើតការងារ​រកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋប្រមាណ ១៥ម៉ឺននាក់ទៀតផង។

សូមបញ្ជាក់ថា បុគ្គលឆ្នើម១០៤រូប ទទួលបានពានជ័យលាភី Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ),១៩រូប ទទួលបាន Outstanding Entrepreneur Medal(មេដាយសហ​គ្រិនឆ្នើម),០៣រូបទទួលបានពាន Outstanding Accounting Award (ពានគណនេយ្យឆ្នើម), ០៣រូប ទទួលបានពាន Best  Ambassador Award, ១៤រូប ទទួលបានពាន​ Best Leader Award  និង១១ រូបទៀតទទួ​បានពាន​ជ័យលាភី Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម)៕