សេដ្ឋកិច្ច

BNI បាន​មកដល់​ខេត្ត​ព្រះសីហនុ​ហើយ

​ព្រះសីហនុ​៖BNI Cambodia នៅ​ទីបំផុត បាន​មកដល់​ខេត្ត​ព្រះសីហនុ​ហើយ​។​ជាមួយ​ការបង្កើត​Chapter​ថ្មី «Blue Sea (​សមុទ្រ​ខៀវ​)» BNI ប្រចាំខេត្ត​ព្រះសីហនុ​បាន​ត្រូវ​អ្នកជំនាញ​អះអាងថា នឹង​ជួយ​សមាជិក​ម្ចាស់​អាជីវកម្ម ឱ្យមាន​ការរីកចម្រើន ការពង្រីក​និង​អភិវឌ្ឍ​ខ្លួន ទទួលបាន​ឱកាស​អាជីវកម្ម ការភ្ជាប់​ទំនាក់​ទំ​ង​និង​បណ្តាញ និង​ការចែករម្លែក​ការងារ ព្រមទាំង​ការជួយ​គ្នា​ទៅវិញទៅមក​។​

​កាលពី​ថ្ងៃទី​៣១​ខែតុលាឆ្នាំ​២០២២មានការ​ប្រកាស​BNIនៅ​ខេត្ត​ព្រះសីហនុដោយ​លោក ឡុ​ក​ស្មី​ត សាម​ឌី ស្ថាបនិកBNI Cambodia​ ។​ ពិធី​ប្រកាស​និង​ជជែក​ពិភាក្សា​នេះ​មានការ​ចូលរួម​ពី​សមាជិក​ចាស់​និង​សមាជិក​ថ្មី អ្នក​មក​ស្វែងយល់​ពី​BNI នៅ​ភោជនីយដ្ឋាន SEA .1 ដែល​ស្ថិតនៅតាមបណ្តោយ​ឆ្នេរ​អូរ​ឈើទាល​។​

​លោក ឡុ​ក​ស្មិត សាម​ឌី ដែលជា​អ្នក​នាំ​ប្រែននែ​ម BNI ពី​សហរដ្ឋអាមេរិក​ម​ក​កម្ពុជា បាន​មានប្រសាសន៍ថា​៖​ម្ចាស់​អាជីវកម្ម​នៅ​ខេត្ត​ព្រះ​សីហនុ​កំពុង​ត្រូវ​ការការពង្រីក​អាជីវកម្ម​ ត្រូវការ​ទំនាក់ទំនង​បណ្ដាញ​អាជីវកម្ម និង​ឱកាស​អាជីវកម្ម​។​ដោយ​មើលឃើញ​ដូច្នេះហើយ​បាន​ជា​លោក​សម្រេចចិត្ត​នាំ​BNI មក​ខេត្ត​ព្រះសីហនុ​ដើម្បី​ជួយ​ពួកគាត់​។​

លោក​បាន​បន្ថែមថា​៖​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​មួយ​មាន​សក្តានុពល​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​ក្នុងនោះ​មានដូចជា​ផ្លូវ​ល្បឿន​លឿន ​តំបន់​ទេសចរណ៍ កំពង់ផែ មាន​អ្នកវិនិយោគ​ច្រើន ហើយ​អាជីវកម្ម ក៏​មាន​ច្រើន​។​ការចូល​ជា​សមាជិក BNI​មានន័យថា​សមាជិក​នឺង​មាន​ការ​រីកចម្រើន​លើ​វិស័យ​អាជីវកម្ម​របស់ខ្លួន មាន​បណ្ដាញ​អាជីវកម្ម កើន​ចំណូល បង្កើត​ការងារ ជាពិសេស​បង្កើតជា​ចរន្ត​GDPនៅ​កំពង់​សោម​​តែម្ដង​។​
ក្នុងពេល​ពន្យល់​និង​បង្ហាញ​ទៅដល់​សមាជិក​ថ្មី លោក សាម​ឌី បានលើកឡើង​នូវ ៦​ចំណុច​សំខាន់ៗ​របស់​BNI​៖ទី​១៖-មាន​ក្រុម​លក់​និង​ទីផ្សារដ៏​ធំ​មួយ​។​ទី​២-​សិទ្ធិផ្ដាច់មុខ​អាជីវកម្ម​នៅក្នុង​ក្រុម​។ ទី​៣ -​ប្រភព​អាជីវកម្ម​និង​អតិថិជន​ថ្មីៗ​មិនចេះ​រី​ស្ងួត។​ទី​៤-​ការបណ្ដុះបណ្ដាល​​និង​ការអប់រំ ​ទី​៥-​ទំនាក់ទំនង​អាជីវកម្ម​យូរអង្វែង​និង​ទី​៦-​ពង្រីក​អាជីវកម្ម​ក្នុង​និង​ក្រៅប្រទេស​។​នៅ​កម្ពុ​ជាមាន​សមាជិក​ជិត​២០០០​នាក់​។​១២​ខែ ចុងក្រោយ BNI បាន​បង្កើត​ចំណូល​៨៨​លាន​ដុល្លារ​ហើយ​រយៈពេល​៣ ខែ​ចុងក្រោយ​ជាង​៣០​លាន​ដុល្លារ​។​

​លោក ភួ​ន វីរៈ ជា​ម្ចាស់​ក្រុមហ៊ុន Power Vision Energy Co.,Ltd ដែល​នាំចូល​សម្ភារៈ​អគ្គិសនី​ពី​ក្រៅប្រទេស និង​ជា​អគ្គនាយក​BNI ប្រចាំ​តំបន់​ក្រុងព្រះសីហនុ បាន​ថ្លែងឱ្យដឹងថា ៖​ចាប់ពី​ថ្ងៃទី​១០ ខែតុលា​ឆ្នាំ​២០២២​ លោក​បាន​ទិញ​ហ្វ្រេ​ន​ឆាយ​ប៊ី​អិន​អាយ​មក​ផ្សព្វផ្សាយ នៅ​ខេត្ត​ព្រះសីហនុ​។​មូលហេតុ​ដែល​លោក​បង្កើត​BNI​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ដើម្បី​ជួយ​ម្ចាស់​អាជីវកម្ម​ឲ្យ​ស្គាល់​គ្នា ​ជួយ​អាជីវកម្ម​ឲ្យ​រីក​ចម្រើន ចេះ​ស្រឡាញ់គ្នា​ ចេះ​ជួយ​គ្នា​និង​ដើម្បី​កុំ​ឲ្យ​ម្ចាស់​ជីវ​កម្ម​នៅ​កំពង់សោម​ឯកោ​ដែល​ពួកគាត់​អាច​ចូលមក​តុ​ចរចា​និយាយ​គ្នា​ជជែក​គ្នា​និង​ធ្វើ​ឲ្យ​អាជីវកម្ម​រីកចម្រើន​។​ជាពិសេស​ជួយ​បង្កើត​បណ្តាញ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។​ជាងនេះទៅទៀតជួយ​ម្ចាស់​អាជីវកម្ម​ឲ្យ​មាន​ការ​រីកចម្រើន អភិវឌ្ឍន៍​ខ្លួន​ចែករំលែក​បទពិសោធន៍​ចំណេះដឹង​សមត្ថភាព​ធនធានមនុស្ស​។ ក៏ដូចជា​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​។​

​លោក​បាន​បន្ថែមថា​៖​ម្ចាស់​អាជីវកម្ម​៧០% បាន​ចូល​ជា​សមាជិក​BNI នៅ​ខេត្ត​ព្រះសីហនុ​និង​៣០%​កំពុង​ស្វែងរក​និង​ចាប់អារម្មណ៍​ចង់​ចូលរួម​។​សមាជិក​ថ្មី​ជា​ម្ចាស់​អាជីវកម្ម​ដូចជា​កញ្ចក់​,​លក់​ឡាន​,​ហ្គា​រាស​ឡាន​,​លក់​ហ្គាស​,​ធនាគារ​,​ធានារ៉ាប់រង​,​មេធាវី​,​ខាង​ប្រកាស​ពន្ធ​និង​ផ្នែក​ផ្សព្វផ្សាយ​។​

​លោក​បាន​បន្ថែមថា​៖​ពួកគាត់​ចូលរួម​ដោយសារ​ឃើញ​យុទ្ធសាស្ត្រ​របស់​ប៊ី​អិន​អាយ​ល្អ​មាន​បណ្ដាញ​ច្រើន​រៀនសូត្រ​និង​ទទួល​ការបណ្ដុះ​បណ្ដាល​មិន​គិតលុយ​ហើយ​ម្ចាស់​អាជីវកម្ម​អាចមក​ចែករំលែក​បទពិសោធន៍ ផ្ដល់​អាជីវកម្ម​ឲ្យ​គ្នា​ទៅវិញទៅមក​និង​មាន​ទំនាក់ទំនង​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​BNI មាន​សមាជិក​៣០៨​ប្រទេស​និង​មាន​សមាជិក​ជាង ៣០​ម៉ឺន​នាក់​។​

​លោក ភួ​ន វីរៈ បានឱ្យដឹងថា​៖BNI នៅ​ខេត្ត​ព្រះសីហនុ​មានឈ្មោះ​ថា The Blue Sea ដែល​មានន័យថា​សមុទ្រ​ខៀវ​។​លោក​រំពឹងថា​នឹង​មាន​សមាជិក​ជាច្រើន​ទៀត​ចូលរួម​ក្នុង​ប៊ី​អិន​អាយ​នៅ​ខេត្ត​ព្រះសីហនុ​នេះ​។​

​ចំណែក លោក សៅ ហុក ជា Executive Director នៅ​ខេត្ត​ព្រះសីហនុ​លោក​ជា​ម្ចាស់​ភោជនីយដ្ឋាន SEA 1 នៅ​ខេត្ត​ព្រះសីហនុ នេះ​បាន​ប្រាប់​CFN​ថា​ការជួបប្រជុំគ្នា​នេះ​មាន​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​អាជីវករ​,​ពាណិជ្ជករ​,​ម្ចាស់​អាជីវកម្ម​,​នៅ​ខេត្ត​ព្រះសីហនុ​បាន​ស្វែង​យល់​ពី BNI​និង​ជម្រាប​ជូនដំណឹង​ថា​BNI​បាន​មកដល់​ខេត្ត​ព្រះសីហនុ​ហើយ​។​គោលបំណង​និង​មូល​ហេតុដែល​បង្កើត​ប៊ី​អិន​អាយ​នៅ​ខេត្ត​ព្រះសីហនុ​គឺ​ក្នុង​គោលបំណង​ជួយ​ម្ចាស់​អាជីវកម្ម​នៅ​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ទំនាក់ទំនង​,​មាន​បណ្ដាញ​និង​មាន​អាជីវកម្ម​រីកចម្រើន​ក៏ដូចជា​ទទួលបាន​នូវ​ឱកាស​អាជីវកម្ម​ពីគ្នា​ទៅវិញទៅមក​។​

​លោក អ៊ីវ សៅ​សារិន ជា​ម្ចាស់​អាជីវកម្ម​ហ្គា​រ៉ា​ស​ឡាន​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ទើប​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី បាន​មានប្រសាសន៍ថា​លោក​ចាប់អារម្មណ៍​ចង់​ស្គាល់ BNI​ ហើយ​បានមក​ស្វែងយល់​ពី​សារៈប្រយោជន៍​ក្នុងការ​ក្លាយជា​សមាជិក​ព្រោះ​ប៊ី​អិន​អាយ​ជា​បណ្ដាញ​មួយ​បណ្ដុំ​ទៅដោយ ម្ចាស់​អាជីវកម្ម​ជាច្រើន​​ដែលមាន​អាជីវកម្ម​គ្រប់​ប្រភេទ​។​តាមរយៈ​ការស្វែងយល់​នេះ​នឹង​ជួយ​ឲ្យ​អាជីវកម្ម​របស់​យើង​រីក​ចម្រើន​និង​បាន​ផ្លាស់ប្ដូរ​អាជីវកម្ម​ផ្ដល់​ការងារ​ឲ្យ​គ្នា​ទៅវិញទៅមក​។​ការចូល​ជា​សមាជិក​មាន​ប្រយោជន៍​សម្រាប់​អាជីវកម្ម​របស់​យើង​ហើយ​យើង​អាច​អភិវឌ្ឍន៍​ខ្លួន​និង​ទទួលបាន​ឱកាស​និង​ផល​អាជីវកម្ម​។​

​លោក​កែវ វណ្ណា​តារា ជា​នាយក​គម្រោង​នៃ​ក្រុមហ៊ុន​សាងសង់ HRC បាន​ចូល​ជា​សមាជិក​BNI ដោយសារ​ផ្អែកលើ​មូលដ្ឋានគ្រឹះ​ទាំង​៦​ចំណុច​របស់​BNI ដែល​បាន​ចែករំលែក​ដោយ​លោ​កឡុក​ស្មី​ត សាម​ឌី ស្ថាបនិក BNI Cambodia​។​ចំណុច​ទាំង​ប្រាំមួយ​នេះ​មាន​សក្តា​នុពល​ល្អ​ទាំង​ទ្រឹស្ដី​និង​ការអនុវត្ត​ជាក់ស្ដែង​។​វា​មាន​វិសាលភាព​និង​ប្រសិទ្ធ​ភាពល្អ​មាន​ភាពងាយស្រួល​ច្រើន​ពេល​ចូល​ជា​សមាជិក​ដែល​យើង​អាច​ពង្រីក​ខ្លួន​កាន់តែ​ធំ​។​

​លោក វណ្ណា​តារា បាន​លើកឡើងថា​កន្លង​មក​យើង​ពិបាក​ណាស់​ចង់​ឲ្យ​អាជីវកម្ម​របស់​យើង​មួយ​មាន​គេ​ស្គាល់​ ​ពិបាក​ក្នុង​ការចង់​ឲ្យ​គេ​ជឿទុកចិត្ត​តែបើ​បាន​ចូល​ជា​សមាជិក​BNI ដែលជា​កន្លែង​ប្រមូលផ្ដុំ​សហគ្រិននោះ យើងទទួលបានការចែករំលែក​ការងារនិងអាជីវកម្ម ។

​ចំណុច​ដែល​លោក​ចាប់អារម្មណ៍​ហើយ​គិតថា​មាន​សក្កា​នុព​ល​ទីមួយ​ការ​ក្លាយជា​សមាជិក​អាច​ពង្រីក​ខ្លួន​បាន​តាមរយៈ​សមាជិក ទី​២​ឱកាស​ទទួល​បានការ​ហ្វឹកហាត់​បន្ថែម​ ទី​៣​ការចែករំលែក​អាជីវកម្ម​គ្នា​ទៅវិញទៅមក​។​លោក​រំពឹងថា​ក្រុមហ៊ុន​របស់លោក​នឹង​ទទួលបាន​ភាព​រីកចម្រើន​និង​ផលចំណេញ​៕ដោយៈសិរីមតី​