អន្តរជាតិ

រុស្ស៊ីដាក់បញ្ចូលនារីបើកយន្តហោះទើបបញ្ចប់ការសិក្សាចូលក្នុងជួរទ័ពអាកាស

រុស្ស៊ីដាក់បញ្ចូលនារីបើកយន្តហោះដែលទើបតែបានបញ្ចប់ការសិក្សាភ្លាមៗចូលទៅក្នុងជួរ កងទ័ពអាកាសច្បាំងនៅអ៊ុយក្រែន។

យោងតាមកាសែត Dailymail បានឲ្យដឹងនៅថ្ងៃអង្គារទី ១ ខែវិច្ឆិកានេះថា ទីក្រុងមូស្គូបាន ដាក់បញ្ចូលកងនារីជាច្រើននាក់ក្នុងចំណោមសិស្ស៤០០នាក់ដែលទើបតែបានបញ្ចប់ការសិក្សាផ្នែកបើកយន្តហោះចូលទៅក្នុងជួរទ័ពអាកាសរបស់រដ្ឋ ក្នុងគោលបំណងដើម្បីចូលរួម បើកយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែកនៅអ៊ុយក្រែន និងដឹកជញ្ជូន។ បុគ្គលទាំង នេះ ត្រូវបានគេមើលឃើញកាលពីចុងសប្តាហ៍ ក្នុងពេលដែលកំពុងឆ្លងកាត់ក្បួនដង្ហែមួយ ក្នុងទីក្រុង Krasnodar បន្ទាប់ពីពួកគេមានលក្ខណសម្បត្តិគ្រប់គ្រាន់ពីសាលាអាកាសចរណ៍ យោធា ជាន់ខ្ពស់ឈ្មោះ Serov ។

មិនមានសេចក្តីរាយការណ៍ពីការរត់គេច ឬបដិសេធនោះទេ កងអាកាសស្រីៗទាំងនេះ សុទ្ធតែទទួលបានការលើកទឹកចិត្តដ៏ល្អ បង្វឹកការអប់រំផ្លូវចិត្តជាតិនិយមក្នុងការបំពេញ ភារកិច្ចតាមមេបញ្ជាការរបស់ពួកគេ។ ក៏ប៉ុន្តែប្រភពរិះគន់នៅតែមាន​ក្នុងសង្គមរុស្ស៊ី ដោយបានលើកឡើងថា “ក្មេងស្រីទាំងអស់នេះនឹងរៀបការ ហើយនឹងទៅលំហែកាយ នៅសមរភូមិ”៕

ប្រភព៖  Dailymail

ប្រភពរូប៖Dailymail
ប្រែសម្រួល៖សុខ តុលា