សន្ដិសុខសង្គម

រថយន្ដនិងម៉ូតូបុកគ្នាបណ្ដាលឱ្យមនុស្ស ប្រុសស្រី៣នាក់រងរបួសធ្ងន់

ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចររវាងរថយន្ដនិងម៉ូតូបុកគ្នា បណ្ដាលឱ្យបុរសម្នាក់​និងស្រ្តី២នាក់រងរបួសធ្ងន់ នៅម្តុំរង្វង់មូលតោពីរ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកា។

មន្ត្រីនគរបាលបានឱ្យដឹងថា មុនកើតហេតុ មានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដា Dream ផ្លាកលេខ កំពត1R-0623 ឌុបស្រ្តី២នាក់ធ្វើដំណើរតាមផ្លូវលេខ 500 ទិសដៅទៅរង្វង់មូលតោពីរ។ លុះមកដល់កន្លែងខាងលើ ពួកគាត់បើកម៉ូតូឆ្លងផ្លូវ​ទំនងមិនបានប្រុងប្រយ័ត្ន ក៏ត្រូវរថយន្ដម៉ាក Range Rover ផ្លាកលេខ ភ្នំពេញ2AF-2726 បុកពេញទំហឹងបណ្ដាលឱ្យខាងម៉ូតូរងរបួសធ្ងន់ទាំង៣នាក់ ។ក្រោយមកជំនាញ​ចរាចរណ៍បានចុះវាស់វែងនិងបន្តនីតិវិធី៕ដោយ៖វិចិត្រ