អន្តរជាតិ

ពិតជាអស្ចារ្យមែន ! Zion Clark អាចប្រើដៃទាំង២ជំនួសជើងហើយបានបំបែកកំណត់ត្រា

ប្រែសម្រួល៖ សហការី

Zion Clark (ហ្ស៊ីយ៉ូន) អត្តពលិកដែលបំបែកឯតទគ្គកម្មពិភពលោកប្រកបដោយក្តីមោទកភាពដោយមានសាក់ពាក្យថា “NO EXCUSES” នៅលើខ្នងរបស់គាត់។

សម្រាប់ពិភពលោកវាគ្មានអ្វីចំលែកនោះទេវាគ្រាន់តែជាទឹកខ្មៅដ៏ត្រជាក់ ឬ សាក់ពាក្យធម្មតាៗប៉ុណ្ណឹងឯង ប៉ុន្តែសម្រាប់ ស្ស៊ីយ៉ូន ពាក្យនេះតំណាងឱ្យ mantra ជាកន្លែងដែលគាត់រស់នៅ។

ហ្ស៊ីយ៉ូន មានឆន្ទ:ធ្វើខ្លួនឲ្យមានការវិវឌ្ឍហួសដែនកំណត់ដើម្បីសម្រេចគោលដៅរបស់គាត់។

គាត់ជាមនុស្សដែលមានបែបបទក្នុងការរស់នៅ កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ គាត់ទទួលបានជោគជ័យក្នុងការបំបែកកំណត់ត្រាលើវិញ្ញាសាលោតប្រអប់ដោយប្រើដៃបានយ៉ាងខ្ពស់បំផុត គាត់បានពត់ខ្លួនរាងដូចសាជីលោតឡើងបានខ្ពស់បំផុតក្នុងរយៈពេល ៣ នាទី នៅឯក្លិបហាត់ប្រាណ EliteLos Angeles រដ្ឋ California សហរដ្ឋអាមេរិក Th Dogpound ។

ជាមួយនឹងការកំណត់កម្ពស់អប្បបរមាគឺ ២៤ អ៊ីង (០.៦១ ម៉ែត្រ) លោក ហ្ស៊ីយ៉ូនបានប្រឹងលោតពីដីទៅលើប្រអប់ដោយមិនប្រើអ្វីក្រៅពីដៃរបស់គាត់ទាំងទ្វេ ហើយលោតបាន ដល់កំរិតកំពស់ដែលគេបានកំណត់ឲ្យ។

ដោយយល់ថាគាត់មានសមត្ថភាពលោតបានខ្ពស់ជាងនេះ កម្ពស់ប្រអប់ត្រូវបានឡើងដល់ ៣០ អ៊ីង (០.៧៨ម៉ែត្រ) ហើយ ហ្ស៊ីយ៉ូន ធ្វើបានម្តងទៀតយ៉ាងរលូនក្នុងការសាកល្បងលើកដំបូងរបស់គាត់។

នៅពេលសួរថាតើគាត់ចង់លោតឲ្យខ្ពស់ជាងនេះឬអត់នោះមិនបាច់សង្ស័យក្នុងចិត្តនោះទេ

គាត់បន្តលោតរហូតសម្រេចបានដល់កម្ពស់ ៣៣ អ៊ីញ (០,៨៣ ម៉ែត្រ) ពិតជាមិនគួរឱ្យជឿសោះឡើយ។

លោកស្ស៊ីយ៉ូនធ្វើបានជោគជ័យដោយសារការខិតខំហ្វឹកហាត់ពត់ខ្លួននឹងលោតឡើងលើតាមបែបបុរាណទំនើប ដែលត្រូវបានគេស្គាល់ថាពត់ខ្លួនរាងដូចសាជី។

ជាជាងឲ្យដៃនៅឆ្ងាយពីគ្នា ការពត់ខ្លួនតម្រូវឱ្យដៃនៅជាប់ៗគ្នាជារាងសាជី ក្នុងខណ:ដែលដងខ្លួនកោងឡើង។

មុននឹងបានបំបែកឯកទកម្មនេះ ហ្ស៊ីយ៉ូន បានទទួលរងនូវការបរាជ័យក្នុងការខិតខំលើកដំបូងរបស់គាត់ដោយប្រើថិរវេលា ៤៨ វិនាទីក្នុងការលោតឡើងដែលធ្វើឲ្យនៅសល់ ៥៤ ក្បាច់ ។

ប៉ុន្តែដើម្បីបង្ហាញពិភពលោកថាគាត់ត្រូវតែប្រឹងប្រែងមិនព្រមចុះញ៉មនោះ គាត់បានត្រឡប់មកវិញជាមួយនឹងភាពខ្លាំងក្លារបស់គាត់ក្នុងជុំទីពីររបស់គាត់ដោយសម្រេចបាននូវការលោតឡើងបានចំនួន ២៤៨ ក្បាច់ ក្នុងរយៈពេលតិចជាងបីនាទី។

នៅពេលសួរថាតើឯតទគ្គកម្មមួយណាដែលមានបញ្ហាច្រើនជាងនេះ ហ្ស៊ីយ៉ូន បានលើកឡើងថារវាងភេទទាំងពីរ ការធ្វើលំហាត់ប្រាណច្រើនក្បាច់បំផុតក្នុងរយៈពេលបីនាទី សម្រាប់(បុរស) គឺជាការលំបាកបំផុត។

ការលោតឡើងនេះ គេបានកំណត់ក្បាច់ ១០០, ១៥០, ២០០ វាធ្វើឲ្យពើតចុកចាប់ខ្លួនប្រាណប្រាកដ ហើយថា [និង] មានក្បាច់មួយក្នុងចំណោមក្បាច់ទាំងពីរដែលត្រូវមាននៅក្នុងលំហាត់ អ្នកនឹងបត់ខ្លួនហើយអាក់បន្តិច ឬអ្នកនឹងនិយាយថាបង្វិលខ្លួន នឹងបន្តលោតរហូតដល់អ្នកធ្វើវាបានសម្រេចទៅតាមគោលដៅដែលបានកំណត់។គាត់បានបង្ហាញឲ្យឃើញថាស្មារតីគាត់រឹងមាំដូចរាងកាយរបស់គាត់ ស៊ីយ៉ូនបានព្យាយាមបំបែកឯតទគ្គកម្មជាលើកទីពីរ វាជាការបង្ហាញរបស់គាត់ថាប្រសិនបើអ្នកដាក់ចិត្តលើវា អ្នកអាចទទួលបាននូវសមិទ្ធផលអ្វីម៉្យាង។

ហ្ស៊ីយ៉ូន ក៏បានព្យាយាមដណ្តើមយកកំណត់ត្រាបន្ថែមចំនួនពីរសម្រាប់ការលោតរបាវស្របគ្នាច្រើនក្នុងរយៈពេលមួយនាទីជាមួយនឹង  ៤០ Ib ផែន និងការឡើងខ្សែពួរ ៥ម លឿនបំផុតដែលមាន ៤០ Ib ផែន(បុរស)ប៉ុន្តែផែនទាំងពីរប្រភេទនេះបានបង្ហាញឱ្យឃើញពីការប្រជែងគ្នាខ្លាំងពេក។

ដើមឡើយគេបានឃើញថាគាត់មានការទាក់ទាញចំណាប់អារម្មណ៍ជាសកលបន្ទាប់ពីគាត់បានបង្កើតឯកទគ្គកម្មសម្រាប់ការដើរដោយដៃ ចម្ងាយ ២០ ម៉ែត្របានលឿនបំផុត ហ្ស៊ីហ៉ូន បានបំផុសពិភពលោកឲ្យមានចំណាប់អារម្មណ៍លើភាពអត់ធ្មត់ ភាពក្លាហាន និងភាពធន់របស់គាត់។

ដ្បិតតែពេលនេះគាត់ទទួលបានកិត្តិនាមល្បីល្បាញក្នុងកីឡាក្តី តែផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់ស៊ីយ៉ូនពិតជាពិបាកធើ្វឲ្យមានការផ្លាស់ផ្តូរណាស់។

ហ្សីយ៉ូនកើតមកមិនមានជើងនោះទេ ដោយសារតែជំងឺដែលគេស្គាល់ថាជា Caudal RegreSyndrome ជាលក្ខណ:មួយដ៏កម្រដែលគាត់ត្រូវទទួលនូវការវិវឌ្ឍដ៏ចំឡែកនៃចុងឆ្អឹងខ្ន(caudal) ខាងក្រោម។

ម្តាយរបស់គាត់មិនអាចថែទាំគាត់បានទេជាហេតុធ្វើអោយគាត់ត្រូវបានគេទទួលយកមកចិញ្ចឹមជាកូនក្នុងមណ្ឌលចិញ្ចឹមកុមារនៅរដ្ឋ Ohioរហូតដល់គាត់ត្រូវបាន Kimberly Clark Hawkins មកទទួលយកចេញពីមណ្ឌលនៅក្នុងអាយុជិត ១៧ ឆ្នាំ៕

ប្រភព៖ Guinness