អន្តរជាតិ

ប្រមុខយោធាអ៊ុយក្រែនថាលោកពូទីនកំពុងប្រើប្រាស់រាងកាយភ្លោះចំនួនបីក្រោយពីវះកាត់ឲ្យដូចៗគ្នា

ប្រែសម្រួល៖ សហការី

លោក វ្ល៉ាឌីមៀ ពូទីន កំពុងប្រើរាងកាយភ្លោះយ៉ាងតិចបីនាក់ បន្ទាប់ពីបានទទួលការវះកាត់កែរាងកាយ ឲ្យមើលឃើញដូចរូបគាត់។ ប្រភពមេចារកម្មអ៊ុយក្រែន អះអាងថា គេបានធ្វើការប៉ាន់ស្មានថា ពួកគេកំពុងត្រូវបានប្រើប្រាស់ ដើម្បីបិទបាំងអវត្តមានរបស់គាត់ក្នុងការគ្រប់គ្រងវិមានក្រឹមឡាំង។

ឧត្តមសេនីយ Kyrylo Budanov ប្រធានផ្នែកចារកម្មយោធាអ៊ុយក្រែនបានថ្លែងថា រដ្ឋាភិបាលអ៊ុយក្រែនមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រឈ្លានពានដ៏មហាវិនាសកម្មរបស់រុស្ស៊ី គេឆ្ងល់ថាតើលោកពូទីននៅតែគ្រប់គ្រងតំណែងក្នុងថាន:ជាអ្នកសំរេចកិច្ចការសំខាន់ៗដ៏ដែលឬយ៉ាងណា។

គាត់និយាយថា “កន្លងមកមិនថាឡើយលោកពូទីនអាក្រក់ប៉ុណ្ណឹង”  “គាត់មិនមែនជាមនុស្សតិរច្ឆាននោះទេ” ប៉ុន្តែគាត់នៅតែបន្តអះអាងថា  សង្រ្គាមឈ្លានពានរបស់ប្រទេសរុស្ស៊ី “មិនសមស្របទៅនឹងហេតុផលទាល់តែសោះហើយ” ។

Budanov ថ្លែងបញ្ជាក់ថា ការផ្តល់នូវយោបល់ដ៏ចម្លែកៗនេះ កើតឡើងចំពេលដែលលេចឡើងនូវពាក្យចចាមអារ៉ាមតៗគ្នាអំពីសុខភាពរបស់លោកពូទីន ដែលបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ដោយផ្ទាល់ជាមួយបុរសដែលត្រូវបានគេមើលឃើញថាជាសត្រូវទី១ របស់ទីក្រុងម៉ូស្គូ ក្រោយពីមានការវាយប្រហារដ៏មហន្តរាយជាបន្តបន្ទាប់មកលើផលប្រយោជន៍របស់រុស្ស៊ី។

Budanov និយាយថាពួកគេបានចាប់យករូបភាពភ្លោះពីររបស់លោកពូទិនកាលពីអតីតកាលដែលនៅឈរជំនួសគាត់ក្នុង’ឱកាសពិសេសមួយ’ នេះជារឿងមិនធម្មតានោះទេ ។ គាត់ថ្លែងថា៖ “ យើងដឹងយ៉ាងច្បាស់គឺមានមនុស្សដូចៗគ្នាដល់ទៅបីនាក់ដែលបន្តលេចមុខជាបន្តបន្ទាប់ ប៉ុន្តែវានៅមានប៉ុន្មាននាក់ទៀតយើងមិនអាចដឹងបានទេ»។ “ពួកគេទាំងនោះបានឆ្លងកាត់ការវះកាត់កែរូបរាងដើម្បីឱ្យមើលទៅដូចៗគ្នា។ ចំណុចមួយដែលធ្វើឲ្យមើលឃើញថាខុសគ្នាឆ្ងាយគឺកម្ពស់របស់ពួកគេ។ គឺគេអាចមើលឃើញនៅក្នុងវីដេអូ និងរូបភាពខ្លីតែប៉ុន្នោះទេ។ កាយវិការ ភាសាកាយវិការ និងស្លឹកត្រចៀកផងដែរ ព្រោះវាមានលក្ខណៈខុសប្លែកពីគ្នាសម្រាប់មនុស្សគ្រប់រូប។’ Budanov បានបដិសេធមិនអធិបាយលើសំណួរដែលផ្តោតទៅលើការបាត់ខ្លួនរបស់ពូទិនថាតើកើតឡើងដោយសារអ្វីដោយសារជំងឺឬបាត់ខ្លួនក្រោយមានការបះបោរដណ្តើមអំណាច។ លោកបន្តថា វិមានក្រឹមឡាំងកំពុងជិតអស់កាំជ្រួចនាំផ្លូវ ហើយគាត់ជឿជាក់ថា ប្រសិនបើអ៊ុយក្រែនដណ្តើមបានទីក្រុង Kherson ភាគខាងត្បូងនោះ វានឹងធ្វើអោយរុស្ស៊ីជួបអាសន្នធំហើយ។

គាត់អះអាងថា នៅទីក្រុងមូស្គូ “ស្ថានការនឹងប្រែប្រួលគឺជៀសមិនរួចនោះទេ” ដោយលើកហេតុផលអំពីការលេចឡើងនូវសណ្តាប់ធ្នាប់នយោបាយថ្មីមួយនៅក្នុងប្រទេសរុស្ស៊ីដែលអាចផ្តល់អត្ថប្រយោជន៍ដល់”ពិភពលោកទាំងមូលដ៏ស៊ីវិល័យ” ហើយគាត់បានអំពាវនាវដល់ចក្រភពអង់គ្លេសទោះយ៉ាងណាក៏ដោយជួយធ្វើនូវអ្វីៗគ្រប់យ៉ាង “ដើម្បីធ្វើឲ្យព្រឹត្តិការណ៍មួយនេះឆាប់កើតឡើង ” ។ .

Russian President Vladimir Putin gestures as he speak at the plenary session of the 19th annual meeting of the Valdai International Discussion Club outside Moscow, Russia, Thursday, Oct. 27, 2022. (Sergei Guneyev, Sputnik, Kremlin Pool Photo via AP)

Budanov មានប្រសាសន៍ថា “យើងសំដែងការដឹងគុណចំពោះការផ្តល់ជំនួយដែលរដ្ឋាភិបាលរបស់អ្នកកំពុងផ្តល់ឲ្យ” ។ យើងសង្ឃឹមថាចក្រភពអង់គ្លេសនឹងមិនត្រឹមតែបន្តការគាំទ្រផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្កើនបិមាណជំនួយថែមទៀត។ យើងកំពុងចង់បានរប្រព័ន្ធការពារដែនអាកាសជាទីបំផុត។’

លោកទទួលស្គាល់ថា មេដឹកនាំអ៊ុយក្រែននឹងត្រូវធ្វើការរពិភាក្សាអំពីការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនតាមបណ្តោយព្រំដែនជាមួយរុស្ស៊ី។ គាត់និយាយថា “ការសម្រេចចិត្តនេះនឹងត្រូវធ្វើឡើងដោយប្រមុខរដ្ឋនៅពេលដែលយើងវាយតណ្តើមបានទឹកដីទាំងអស់របស់យើងមកវិញ” Budanov គឺជាអតីតកងទ័ពពិសេស ដែលត្រូវបានតែងតាំងជាប្រធានចារកម្មយោធាកាលពី ២ ឆ្នាំមុនកាលដែលគាត់ទើបមានអាយុ ៣៤ ឆ្នាំ បន្ទាប់មកត្រូវបានដំឡើងឋានៈមិនយូរប៉ុន្មានមុនពេលសង្រ្គាមដើម្បីគ្រប់គ្រងផ្នែកស៊ើបការណ៍សម្ងាត់ទាំងអស់។ គាត់ត្រូវបានរងរបួសជាច្រើនដងក្នុងពេលរចុះស៊ើបការណ៍។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្តល់រូបភាពរបស់គាត់ឲ្យទៅក្រុមប្រតិបត្តិការសម្ងាត់នៅគ្រីមៀ រួមជាមួយនឹងមន្ត្រីម្នាក់ទៀតដែលក្រោយមកបានស្លាប់នៅក្នុងការបំផ្ទុះរថយន្ត ខណៈពេលនេះដែរគាត់ត្រូវបានគេរាយការណ៍ថាគាត់ត្រូវបានគេកំណត់គោលដៅនៅក្នុងប្រទេសអ៊ុយក្រែនដោយមានការប៉ុនប៉ងធ្វើឃាតលើរូបគាត់នៅឆ្នាំ ២០១៩ ។

កាលពីសប្តាហ៍មុន អ្នកវិភាគរុស្ស៊ីឈានមុខគេម្នាក់បានលើកឡើងអំពីឥទ្ធិពលរបស់ Budanov ហើយបានប្រកាសយកជីវិតលោក។ គាត់សើចថា “បាទ ពួកគេហៅខ្ញុំជាផ្លូវការថា សត្រូវធំទី ១ គាត់សើច។

យើងបានជួបគ្នាក្នុងបន្ទប់ងងឹតមួយ បន្ទាប់ពីខ្ញុំត្រូវបានគេនាំទៅកាន់ទីនោះដោយមន្ត្រីដែលជាស្ត្រីចំណាស់ម្នាក់។ មានកាំភ្លើងយន្តរបស់អាឡឺម៉ង់នៅលើឥដ្ឋ និងកាំបិតចំនួនពីរនៅលើតុរបស់គាត់ រួមជាមួយនឹងក្តារអុក និងសៀវភៅអំពី Mossad ដែលជាភ្នាក់ងារចារកម្មអ៊ីស្រាអែល។

ដំបូងយើងបានពិភាក្សាអំពីអនាគតនៃសង្រ្គាម ដែលលោកបានព្យាករថានឹងបញ្ចប់នៅឆ្នាំក្រោយ។ នៅពេលខ្ញុំសួរថាតើការប្រយុទ្ធអាចបញ្ចប់ត្រឹមរដូវក្តៅទេ គាត់ឆ្លើយថា ‘ខ្ញុំពិតជាសង្ឃឹមយ៉ាងដូច្នេះមែន’។

កេរ្តិ៍ឈ្មោះរបស់គាត់មានភាពល្បីល្បាញមុនកើតសង្រ្គាមក្នុងនាមជាឥស្សរជនកំពូលអ៊ុយក្រែនតែមួយគត់ដែលគាំទ្រចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាសាធារណៈហើយបានព្រមានកាលពីពេលនោះថាលោកពូទីនកំពុងរៀបចំផែនការឈ្លានពានពេញទំហឹងនៅពេលដែលកងទ័ពរបស់គាត់បានប្រមូលផ្តុំនៅតាមព្រំដែន។

ឥឡូវនេះ Budanov មើលឃើញថា ការដណ្តើមយក Crimeaមកវិញ ជាបេសកកម្ម”ចំបងដោយផ្ទាល់” របស់អ៊ុយក្រែន។ ចាប់តាំងពីកុមារភាពមកគាត់បានចំណាយពេលក្នុងរដូវក្តៅនៅ Sevastopol ដែលជាកំពង់ផែរុស្ស៊ីហើយត្រូវបានអនុញ្ញាតឲ្យរក្សាទុកបន្ទាប់ពីទទួលបានឯករាជ្យ ហើយទីតាំងនេះនឹងត្រូវទុកកសាងមូលដ្ឋានកងនាវាចរសមុទ្រក្នុងសមុទ្រខ្មៅរបស់ខ្លួន។ គាត់គឺជាអ្នកប្រកាន់គោលជំហរដណ្តើមកវិញនូវឧបទ្វីបដែលត្រូវបានលោកពូទីនបញ្ចូលជាឧប្បសម្ព័ន្ធដោយខុសច្បាប់នៅក្នុងឆ្នាំ ២០១៤ នឹងត្រូវបានយកមកវិញ ហើយយើងកំពុងវាយបកទៅលើបុគ្គលទាំងឡាយដែលដោយសារការភ័យខ្លាចសង្គ្រាមរីករាលដាលឡើងពួកគេស្រែកថាអ៊ុយក្រែនមិនគួរបញ្ឆេះកំហឹងរុស្ស៊ី។

ចុះហានិភ័យនៃអាវុធនុយក្លេអ៊ែរវិញ? គាត់និយាយថា “វាគួរឱ្យភ័យខ្លាចណាស់” ។

អាវុធនុយក្លេអ៊ែមិនមែនជាអាវុធទេ វាជាមធ្យោបាយរារាំង។ ហើយរុស្ស៊ីដឹងច្បាស់ថាវាពិតជាមិនអាចប្រើប្រាស់ក្នុងការវាយប្រហារបានទេ។

“ប្រសិនបើអ្នកសិក្សានៅពេលដែលពួកគេចាប់ផ្តើមគម្រាមកំហែងយើង អ្នកនឹងឃើញការជាប់ទាក់ទងគ្នាយ៉ាងច្បាស់៖ នៅពេលដែលអ្វីៗមិនមានអំណោយផលដល់ពួកគេ ពួកគេចាប់ផ្តើមស្រែកថា “យើងអាចប្រើអាវុធនុយក្លេអ៊ែរបាន”។

Budanov គឺជាបុរសដែលរុស្ស៊ីបានស្តីបន្ទោសចំពោះការបំផ្ទុះនៅក្នុងខែនេះនៅលើស្ពានទៅកាន់គ្រីមៀ ដែលជាផ្លូវផ្គត់ផ្គង់ដ៏សំខាន់សម្រាប់កងកម្លាំងរបស់លោកពូទីននៅភាគខាងត្បូងអ៊ុយក្រែន។

Budanov បដិសេធមិនធ្វើអត្ថាធិប្បាយលើការវាយប្រហារនោះ ឬមុននេះលើគោលដៅយោធានៅគ្រីមេ ប៉ុន្តែគាត់បានបន្ថែមថា៖ ‘អ្វីដែលវាអាចនឹងកើតឡើងគឺវានឹងកើតឡើង។ យើងកំពុងធ្វើសង្រ្គាមជាមួយសហព័ន្ធរុស្ស៊ី។ យើងកំពុងប្រើគ្រប់មធ្យោបាយដើម្បីធ្វើឱ្យរុស្ស៊ីបរាជ័យ។’