សន្ដិសុខសង្គម

បុរសម្នាក់ស្លាប់ក្នុងតូបលក់ខោអាវ រយៈពេល២ថ្ងៃក្រោយទើបមិត្តភក្តិដឹង

ភ្នំពេញ​៖​បុរសម្នាក់បានស្លាប់ក្នុងតូបលក់ខោអាវរយៈពេល២ថ្ងៃទើបមិត្តភក្តិទូរសព្ទ ហៅផឹកស៊ីមិន ឆ្លើយតប ក៏មកតាមឃើញតូបបិទនាំ ហើយនាគ្នាគាស់ទ្វារ ស្រាប់តែ ឃើញសពតែម្តង។

ករណីបង្កការភ្ញាក់ផ្អើលនេះនៅភូមិជម្ពូវ័ន២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ ​កាលពីម៉ោង១១ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ មិត្តភក្តិសពបានឱ្យដឹងថា បុរសដែល ស្លាប់ឈ្មោះ សាន់​ សឿន​ អាយុ៣៨ឆ្នាំ​ ជាអ្នកលក់ខោអាវ ស្នាក់នៅកន្លែងខាងលើ មានទីកំណើតនៅភូមិព្រែករៃ​ ឃុំព្រែករៃ ស្រុកល្វាឯម​ ខេត្តកណ្តាល។

ប្រភពពីអ្នកនៅជិតទីនោះបានឱ្យដឹងថា ​មុនកើតហេតុ មានមិត្តភក្តិសពបានមករកដល់ បន្ទប់ដោយឆ្ងល់ថាបាត់២ថ្ងៃមិនឃើញសោះ។ពួកគាត់ទូរសព្ទហៅផឹកស៊ីមិនចូល ពេលមកដល់បន្ទប់ឃើញទ្វារបិទចាក់សោពីខាងក្នុង ទើបសម្រេចនាំគ្នាគាស់ទ្វារចូល ស្រាប់តែឃើញបុរសនោះស្លាប់បាត់ទៅហើយ។

បន្ទាប់មកសមត្ថកិច្ចបានចុះពិនិត្យ ហើយបានបញ្ជាក់ថាសពស្លាប់ដោយសារខ្យល់គរ៕ដោយ៖វិចិត្រ