សន្ដិសុខសង្គម

បុរសម្នាក់តូចចិត្តបងស្តីបន្ទោសបន្តិចបន្តួចចងកសម្លាប់ខ្លួន

ភ្នំពេញ៖បុរសម្នាក់តូចចិត្តបងស្តីបន្ទោសបន្តិចបន្តួច ក៏សម្រេចចិត្តចងកសម្លាប់ខ្លួនឯង​ក្នុងបន្ទប់ជួល​នៅភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី៣១ ខែតុលា។

សមត្ថកិច្ចបានឱ្យដឹងថា អត្តឃាតជនឈ្មោះឈឹង កែវ អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួល​ជាមួយបង មានទីកំណើតភូមិរំចេក ឃុំត្រពាំងប្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។មុនកើតហេតុ អត្តឃាតជនបានមកអង្គុយលេងនៅខាងមុខបន្ទប់ជួលជាន់ទី១ ទាំងទឹកមុខ​ស្រងូតស្រងាត់ និងមានខ្សែមួយចង្វាយកាន់នៅដៃផង ដោយបានត្អូញត្អែរ​ពីការពិបាក​ក្នុងគ្រួសារ។

ក្រោយមកបុរសនេះក៏បានយកខ្សែដើរចូលទៅខាងក្នុង រួចក៏ចងកសម្លាប់ខ្លួន​នៅក្នុងបន្ទប់នោះតែម្តង។បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកោសល្យវិច័យ ហើយបានបញ្ជាក់ថាស្លាប់ដោយសារចងកសម្លាប់ខ្លួនឯង៕ដោយ៖វិចិត្រ