សន្ដិសុខសង្គម

បញ្ជូន​ជនសង្ស័យ​៧​នាក់​ករណី​កាប់​ជន​រង​គ្រោះប្លន់​យក​ម៉ូតូទៅតុលាការ​

ភ្នំពេញ៖កម្លាំងនគរបាល​​រាជធានី​ភ្នំពេញ​ កាលពីរសៀល​ថ្ងៃ​ទី​៣១​ ខែតុលា ​បាន​បញ្ជូន​ជនសង្ស័យ​៧​នាក់ ​ពាក់ព័ន្ធ​​កាប់​​ជន​រង​គ្រោះ​ប្លន់យក​ម៉ូតូ​បាន​សម្រេច​ទៅតុលាការ ។​

មន្ត្រី​នគរបាលបានឱ្យដឹងថា ក្រុមជនសង្ស័យបានកាប់ជនរងគ្រោះប្លន់យកម៉ូតូ នៅផ្លូវជាតិលេខ៣ ភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល កាលពីរំលង អធ្រាត្រឈានចូលថ្ងៃទី២៩ ខែតុលា។ក្រោយមានសកម្មភាពកើតឡើង​ផ្នែកជំនាញស្រាវជ្រាវចាប់​ជនសង្ស័យ​ជា​បន្តបន្ទាប់​​ក្នុង​រាជធានី​ភ្នំពេញបានចំនួន៧នាក់​។

ក្រុមជនសង្ស័យ៧នាក់នោះឈ្មោះ សួន មុន្នីវឌ្ឍនា, ឈ្មោះជាបូណាធីស័ក្ក, ឈ្មោះសុខ សុភី ,ឈ្មោះសែត រ៉ាវី, ឈ្មោះរ៉េត ការិទ្ធ, ឈ្មោះញាន សុថាននិងឈ្មោះ ភូ សុខហេង។ពួកគេមានអាយុពី១៨ដល់៣១ឆ្នាំ នៅសង្កាត់កាកាប១, សង្កាត់ចោមចៅ១, សង្កាត់ឃ្មួញ, សង្កាត់អូរបែកក្អម, ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងសង្កាត់កំពង់កណ្តាល ក្រុងកំពត។

ចំណែកជនរងគ្រោះឈ្មោះខឹម ស្រស់ អាយុ៣៣ឆ្នាំ ជិះម៉ូតូម៉ាកហុងដា ផ្លាកលេខកំពង់ស្ពឺ 1O-6611។វត្ថុតាងចាប់បាន-ដាវ១-កាំបិតប៉័ងតោ១និងម៉ូតូជនរងគ្រោះ ។ក្រោយមកជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការភ្នំពេញដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ