សន្ដិសុខសង្គម

ដាក់គុកចិនម្នាក់១២ឆ្នាំ ពិន័យ៣០លានរៀលរឿងគ្រឿងញៀនទម្ងន់ជាង៦គីឡូក្រាម

ភ្នំពេញ៖តុលាការភ្នំពេញនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះ បានផ្តន្ទាទោសចិនម្នាក់ដាក់​ពន្ធនាគារ១២ឆ្នាំ ពិន័យ៣០លានរៀលបង់ចូលថវិការដ្ឋ ពាក់ព័ន្ធរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាង៦គីឡូក្រាម។

សមត្ថកិច្ចបានឱ្យដឹងថា បុរសជាប់ចោទឈ្មោះ លី ស៊ូចៃ អាយុ៤៥ឆ្នាំ ជនជាតិចិន ប្រព្រឹត្តនៅ បុរីប៉េងហួត ផ្ទះជួលលេខ ១ផ្លូវលេខ ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២កន្លងទៅ។

សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិនម្នាក់និងរឹបអូសគ្រឿងញៀន៦គីឡូ៥០,២៥ក្រាម-សារធាតុផ្សំ៩គីឡូ៦៦៥ក្រាមនិងឧបករណ៍កែច្នៃមួយចំនួនទៀត៕ដោយ៖វិចិត្រ