សន្ដិសុខសង្គម

ជិះម៉ូតូលឿនជ្រុលបុករថយន្តកំពុងបត់ឆ្លងផ្លូវ បណ្តាលឱ្យស្លាប់ភ្លាម

ភ្នំពេញ​៖​គ្រោះថ្នាក់ចរាចរកើតឡើងដោយមានបុរសម្នាក់ជិះម៉ូតូលឿន បានជ្រុលទៅបុក រថយន្តធំពីក្រោយពេលកំពុងបត់ឆ្លងផ្លូវ បណ្តាលឱ្យខាងម៉ូតូស្លាប់មួយរំពេច។

ហេតុការណ៍នេះនៅលើមហាវិថីឈ្នះ ឈ្នះ​ ស្ថិតក្នុងភូមិត្រពាំងធ្នង់​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍​សែនជ័យ ​កាលពីល្ងាចថ្ងៃទី៣១ ខែតុលា។ មន្ត្រីនគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វណ្ណទី​ អាយុ២១​ឆ្នាំ​ ទីកំណើតនៅឃុំភ្នំតូច​ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មុនកើតហេតុ មានរថយន្តធំធ្វើដំណើរតាមមហាវិថីឈ្នះ ឈ្នះ​ ពីត្បូងទៅជើង។មកដល់កន្លែងខាងលើស្រាប់តែបត់ត្រឡប់ក្រោយ។ពេលនោះមានបុរសម្នាក់ ជិះម៉ូតូហុងដាផ្លាកលេខកំពត1H 7714 បើកមកយ៉ាងលឿន ក៏ជ្រុលបុករថយន្តពីក្រោយ ពេញទំហឹងបណ្តាលឱ្យស្លាប់ភ្លាមតែម្តង។រីឯរថយន្តក៏បើកទៅមុខគេចខ្លួនបាត់៕ដោយ៖វិចិត្រ