សន្ដិសុខសង្គម

ជិះម៉ូតូបុកបុរសកំពុងធ្វើចរាចរថយន្តចេញពីហាងរបួសធ្ងន់២នាក់

ភ្នំពេញ៖បុរស​ម្នាក់​ជិះម៉ូតូបុកអ្នកកំពុងធ្វើចរាចររថយន្តចេញពីហាងបណ្តាលឱ្យ​រងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តអង្គភាព៧១១ ដឹកយកទៅសង្គ្រោះបន្ទាន់។

គ្រោះថ្នាក់ចរាចរនេះ​បានកើតឡើង​នៅ​​ផ្លូវជាតិ​លេខ​៣ ខាងមុខ​បុរី ជា​រី ស្ថិត​ក្នុង​​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​កាលពីរំលងអធ្រាត្រឈាន​ចូលថ្ងៃទី១ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសរងគ្រោះ​​​មិន​ទាន់អត្តសញ្ញាណនៅឡើយទេ។ចំណែក​ម៉ូតូ​​ដែល​បើក​បុក​​ម៉ាកហុងដា ​ZOOMER ផ្លាក​លេខ​ភ្នំពេញ​1GD-1514 អ្នកបើកបរ​ក៏មិនទាន់ស្គាល់​អត្ត​សញ្ញាណដែរ ព្រោះពួកគេត្រូវដឹកទៅមន្ទីរពេទ្យ​ ។

​មុន​​កើតហេតុ​ មានបុរស​ម្នាក់​កំពុង​ធ្វើ​បញ្ជា​ឱ្យរថយន្ត​នៅ​ហាង​មួយថយក្រោយ។ពេលនោះ​ស្រាប់តែ​​មាន​​ម៉ូតូ​បើកពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​​លឿន​ទៅ​បុក​ជន​រង​គ្រោះ​​ពេញទំហឹង​ បណ្តាល​ឱ្យរង​របួស​រយះក្បាលហូរ​ឈាម​សន្លប់​ឈឹង។រីឯខាង​ម៉ូតូ​​ក៏រង​របួស​ធ្ងន់ដែរ។បន្ទាប់ពីមានគ្រោះថ្នាក់​ភ្លាម ​ត្រូវបាន​រថយន្ត​អង្គភាព​៧១១ ​ដឹក​​ទៅ​មន្ទីរពេទ្យ​ព្រះ​កុសុ​មៈ​ទាំង​២​នាក់ដើម្បីជួយសង្គ្រោះ៕ដោយ៖វិចិត្រ