សន្ដិសុខសង្គម

ចោរម្នាក់ចូលបន្ទប់ផ្ទះគេលួចសម្ភារ ម្ចាស់មកទាន់ចាប់ឱ្យសមត្ថកិច្ច

ភ្នំពេញ​៖បុរសម្នាក់​ឡើងផ្ទះគេជាន់ទី១ ប៉ងលួចទ្រព្យសម្បត្តិ តែម្ចាស់បានមកទាន់ ក៏លោតចុះ ក្រោម បណ្តាលឲ្យគ្រេចកជើងរត់លែងរួច ត្រូវពលរដ្ឋនាំគ្នាជួយចាប់ឱ្យ សមត្ថកិច្ច។

ករណីនេះកើតឡើងនៅជិតផ្សារឯករាជ្យ២​ ភូមិព្រៃព្រីងជើង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ កាលពីរសៀលថ្ងៃទី៣១ ខែតុលា។នគរបាលប៉ុស្តិ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះណាក់​ ណុយ​ អាយុ១៨ឆ្នាំ​ ស្នាក់ភូមិ សង្កាត់ខាងលើ ​មានទីកំណើតនៅ​ ឃុំស្រែវាល​ ស្រុកចម្ការលើ​ ខេត្តកំពង់ចាម។

​មុនកើតហេតុ ម្ចាស់ផ្ទះរវល់នៅខាងក្រោម ស្រាប់តែជនសង្ស័យបានលួចឡើងទៅខាងលើ ជាន់ទី១លួចសម្ភារ។ពេលចោរកំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះបានទៅទាន់ ហើយជនសង្ស័យ ភ័យក៏លោតចុះដីបណ្តាលឱ្យគ្រេចកជើងរត់មិនរួច ប្រជាពលរដ្ឋនាំគ្នាចាប់យកឱ្យនគរបាល ប៉ុស្តិ៍តែម្តង។

បន្ទាប់មកសមត្ថកិច្ចនាំជនសង្ស័យយកទៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ