សន្ដិសុខសង្គម

ឃាត់រថយន្តកុងតឺន័រមួយគ្រឿងបន្ទាប់ពីបុកផ្លាកប៉ាណូលម្អក្រុងស្ទឹងត្រែង

ស្ទឹងត្រែង៖រថយន្តកុងតឺន័រក្រុមហ៊ុនមួយ បានបើកតាមផ្លូវមាត់ទន្លេក្នុងទីប្រជុំជន ដំបូលទូកុងតឺន័របានទាក់ជាមួយប៉ាណូដាក់តាំងលម្អក្រុងស្ទឹងត្រែងបណ្ដាលឱ្យបាក់ដួលរាបដល់ដីអូសជាច្រើនម៉ែត្រ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា។

មន្ត្រីផ្នែកចរាចរណ៍ផ្លូវគោកបាននិយាយប្រាប់ឱ្យដឹងថា រថយន្តបង្កធ្វើឱ្យខូចខាតទ្រព្យ​សម្បត្តិ​សាធារណៈ ត្រូវសមត្ថកិច្ចនគរបាលជំនាញឃាត់យកទៅរក្សាទុកនៅស្នងការដ្ឋាន​នគរបាលខេត្តស្ទឹងត្រែងដើម្បីរកអ្នកទទួលខុសត្រូវសងថ្លៃខូចខាតទាំងអស់នោះ៕ដោយ៖សុខុម