សន្ដិសុខសង្គម

ឃាត់ខ្លួនកូនថ្លើមធំយកដុំឥដ្ឋវាយក្បាលម្តាយបង្កើតដោយខឹងសុំលុយមិនបាន

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖នគរបាលបានចុះនាំខ្លួនកូនម្នាក់ទៅទទួលទោស ខណ:បានយកដុំឥដ្ឋវាយក្បាលម្តាយបង្កើតបណ្តាលឲ្យរងរបួសធ្ងន់រួចមក។

នគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា​ ករណីប្រព្រឹត្តហិង្សាទៅលើម្តាយបង្កើតរបស់ខ្លួនបណ្តាល ឱ្យរងរបួសខាងលើកម្លាំងនគរបាលបានចុះនាំខ្លួនជនបង្កនៅថ្ងៃទី ០១ ខែវិច្ឆកា ឆ្នាំ ២០២២ ក្រោយបង្កហេតុបានមួយថ្ងៃ ដោយប្រព្រឹត្តនៅត្រង់ចំណុចក្រុម ទី ០៤ ក្នុងភូមិគារ៣ ឃុំគារ ស្រុកមោងឫ ស្សី ខេត្តបាត់ដំបង។

ជនសង័្សយឈ្មោះហ៊ុ រិទ្ធី ភេទប្រុស អា យុ ២៧ឆ្នាំ បបានយកដុំឥដ្ឋវាយទៅលើជនរងគ្រោះត្រូវជាម្ដាយបង្កើតមានឈ្មោះបឿន គឿន ភេទស្រី អាយុ  ៦៧ឆ្នាំ មានទីលំនៅចំណុចកើត ហេតុ បណ្ដាលឱ្យត្រូវចំក្បាលចំហៀងខាងឆ្វេង រងរបួសធ្ងន់។

ជនសង័្សយបានសារភាពថា ÷ រូបគេពិតជាបានយកដុំឥដ្ឋវាយទៅលើម្តាយរបស់ខ្លួន ប្រាកដមែន ដោយសារខឹងសុំ ប្រាក់ម្តាយមិនបាន។

បច្ចុប្បន្នសមត្ថកិច្ចបានរៀបចំសំ ណុំរឿង បញ្ជូនទៅការិយាល័យំនាញអនុវត្តបន្តតាមនីតិវិធី ៕