សេដ្ឋកិច្ច

លោក​អោម សេង​បូ​រ៉ា ទទួលពាន​កិត្តិយស “​លោក​គ្រូធំ​ឆ្នើម Best Guru Award“ ពី​បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

​ភ្នំពេញ​៖ នៅក្នុង​ព្រឹត្តិការណ៍​រាត្រីសមោសរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា CEO Award 2022 កាលពី​ល្ងាច ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ​២០២២ កន្លងទៅនេះម្ចាស់​ពាន​កិត្តិយស“​ស្ថាបនិក​ឆ្នើម Best Founder Award “ កាលពី​ឆ្នាំ២០១៩ លោក​គ្រូធំ អោម សេង​បូរ៉ា ស្ថាបនិក CEO   Master Club  ត្រូវបាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម​បណ្ឌិតហ៊ុន ម៉ា​ណែ​ត បេក្ខភាព​អនាគត​នាយករដ្ឋមន្ត្រី​នៃ​ព្រះ​ជាណា​ចក្រ​កម្ពុជា ផ្តល់ជូន​នូវពាន​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​មួយ​ថ្មី​ថែមទៀត​គឺ​“​ពាន​កិត្តិយស​លោកគ្រូ​ធំ​ឆ្នើម Best Guru Award“​។​នេះ​ជា​ពាន​កិត្តិយស​ដំបូង​គេ​បំផុត​នៅ​កម្ពុជាដើម្បី​ជាការ​ទទួលស្គាល់​និង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ទេពកោសល្យ​ក្នុងការ​បណ្តុះបណ្តាល​បច្ចេក​ទេស​​គរុកោសល្យ​ក្នុងការ​បណ្តុះបណ្តាលភាព​ច្នៃប្រឌិត​ក្នុងការ​បណ្តុះបណ្តាល ការប្តេជ្ញាចិត្ត​ និង​ ពលីកម្ ក្នុងការ​បណ្តុះបណ្តាល ជាពិសេស​ស្នាដៃ​ដ៏​ធំធេង​របស់​លោកគ្រូ​នាពេល​កន្លងមក​ក្នុង​បេសកកម្ម​បង្វឹក​បណ្តុះបណ្តាល​ធនធាន​មនុស្ស និង​ម្ចាស់​អាជីវកម្ម​កម្ពុជា រាប់ម៉ឺន​នាក់​ទាំង​ក្នុង​និង​ក្រៅប្រទេស ឱ្យ​ក្លាយជា​អ្នកដឹកនាំ​ឆ្នើមជា​សហគ្រិន​ឆ្នើម និង​ជា​មូលធន​មនុស្ស​ដ៏​សំខាន់​របស់​កម្ពុជា​ដោយ​មាន​​ការគោរព ស្រលាញ់ ពេញចិត្ត និង​គាំទ្រ​ជាខ្លាំង​ពី​សំណាក់ សមាជិក សិស្ស និស្សិត សិក្ខាកាម ដែល​បាន​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល របស់ CEO Master Club និង​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ នាពេល​កន្លងមក​។​

​យោងតាម​សេចក្តី​ថ្លែង​របស់លោក​គ្រូធំ អោម សេង​បូរ៉ា នៅក្នុង​ព្រឹត្តិការណ៍​រាត្រីសមោសរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជាCEO Award 2022 បាន​បង្ហាញថា CEO Master Clubគឺជា​ក្លឹប​បណ្តុំ​ម្ចាស់​អាជីវកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែលមាន​ទស្សនៈវិ​ស័​យ​ចង់​ឃើញ​​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​អ្នក​មានបាន​ឆាប់រហ័ស តាមរយៈ​ការ​បង្វឹក និង​ជួយ​ជ្រោមជ្រែង​ម្ចាស់​អាជីវកម្ម​កម្ពុជា​ពេញ​មួយ​ជីវិត​ឱ្យមាន​សមត្ថភាព​ប​ម្លែ​ង​ការដឹកនាំ​គ្រប់គ្រង​ចាត់ចែង​អាជីវកម្ម​របស់ខ្លួន​ពី​តូច​ទៅ​ធំ ពី​លក្ខណៈ​ហេងស៊យ ឬ​លក្ខណៈ​គ្រួសារ ទៅជា​លក្ខណៈ​ស្ដង់ដារ ហើយ​មាន​សក្តានុពល​អាច​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ទៅ​ទូទាំងប្រទេស​បាន ក៏ដូចជា​ពង្រីក​ខ្លួន​ទៅកាន់​ពិភព​លោក​បាន​ផងដែរ​។​

​តាមរយៈ​ការជួយជ្រោមជ្រែង​ម្ចាស់​អាជីវកម្ម​ឱ្យទទួល​បាន​ជោគជ័យ គឺជា​ការជួយ​ដល់​សេដ្ឋកិច្ចជាតិ​របស់​កម្ពុ​ជា ឱ្យមាន​ភាព​រីកចម្រើន និង​រឹងមាំ​បាន​ឆាប់រហ័ស ព្រោះ​ពួកគាត់ បាន​ចូលរួមចំណែក បង្កើត​ផលិតផល​សេវាកម្ម​ដែលជា​តម្រូវការ​របស់​សង្គម​បាន​ច្រើន បង្កើត​ការងារ​និង​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​បាន​ច្រើន​បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កន្លែង​ការងារ​ជាក់ស្តែង​បាន​ច្រើន បង្កើន​ប្រាក់​ចំណូល​ជូន​រដ្ឋ​តាមរយៈ​ការបង់ពន្ធ​បាន​ច្រើន និង​ជា​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​ក្នុងស្រុក​ដែល​មិនអាច​ខ្វះ​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​។ “​សហគ្រិន​ល្អ​គឺជា​ជន​ស្នេហា​ជាតិ​” ពាក្យស្លោក​នេះ​ក៏​ទទួលបាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ពី​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ផងដែរ​។​

​ក្នុង​រយៈពេល​១៣​ឆ្នាំ​កន្លងមកនេះ លោក​គ្រូធំ អោម សេង​បូរ៉ា បាន​បូជា​ទាំង​ពេលវេលា កម្លាំង កាយ​ចិត្ត ប្រាជ្ញា ស្មារតី ដើម្បី​បង្កើត​កម្មវិធី​បណ្តុះ​បណ្តា​ដែលមាន​លក្ខណៈពិសេស​និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់ ដើម្បី​ជួយ​ដល់​អ្នកសិក្សា​ដែលមាន​កម្រិតសិក្សា​ខុសគ្នា តំណែង​​តួនាទី​ខុសគ្នា វ័យ​ខុសគ្នា អាច​រៀន​ជាមួយគ្នា​បាន​ប្រកបដោយ​ភាពងាយស្រួល​និង​ប្រសិទ្ធភាព​ខ្ពស់​។ លោក​គ្រូធំ អោម សេង​បូរ៉ា ពិត​ជាមាន​សេចក្តី​ពេញចិត្ត​រីករាយ​ក្រៃលែង​ដែល​លោកគ្រូ​បានឃើញ​សមាជិក​ពេញ​មួយជីវិត​របស់​លោកមា​ន​ភាព​រីកចម្រើន​សុខ​ដុ​ម្យ​រម​នា​ទាំង​នៅក្នុង​ភាពជា​ខ្លួនឯង ភាពជា​គ្រួសារ ភាពជា​ស្ថាប័ន​អាជីវកម្ម ការពង្រីក​ទំនាក់ទំនង​នៅក្នុង​សង្គម ក៏ដូចជា​ការចូលរួម​ចំណែក​កិច្ចការ​សង្គម​និង​មនុស្សធម៌​បាន​ច្រើនជាង​មុន​ផងដែរ​។ លោកគ្រូ​ក៏បាន​លើកឡើង​ផងដែរ​ថា «​ភាពជោគជ័យ​សមាជិក​ពេញ​មួយជីវិត​របស់ CEO Master Club គឺជា​ភាពជោគជ័យ​របស់ CEO Master Club ទាំងមូល​ហើយ​វា​ក៏​ជា​ភាពជោគជ័យ​ក្នុងការ​ចូល​រួម​ចំណែក​កសាង​សេដ្ឋកិច្ចជាតិ​របស់​យើង​ឱ្យ​កាន់​មាន​ភាពល្អប្រសើរ​ជាង​មុន​ផងដែរ​។​

​រហូតមកដល់​ពេលនេះ CEO Master Club បានធ្វើការ​បណ្ដុះបណ្ដាល​សហគ្រិន​កម្ពុជា​យើង​បាន​ចំនួន​រាប់ម៉ឺន​នាក់ និង​មាន​សមាជិក​ម្ចាស់​អាជីវកម្ម​ពេញ​មួយជីវិត​ចំនួន ១,៦១១​នាក់ ទាំង​នៅក្នុង​និង​នៅក្រៅ​ប្រទេសដែល​ពួកគាត់​ទាំងអស់​បាន​កាន់កាប់​អាជីវកម្ម ប្រមាណ​​៣,០០០​ក្រុមហ៊ុន​និង​បាន​ចូលរួម​បង្កើត​ប្រតិបត្តិការ​អាជីវកម្ម​ជា​ទឹកប្រាក់​ប្រមា​៣,០០០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ និង​បាន​ជួយ​បង្កើត​ការងារ​រក​ប្រាក់​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ ១៥​ម៉ឺន​នាក់​ទៀតផង​។​

​ថ្លែង​នៅក្នុង​កម្មវិធី​រាត្រីសមោសរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា CEO Award 2022 នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ចូលរួមចំណែក​ជាច្រើន​របស់CEO Master Club ដែល​ជា​ស្ថាប័​ន​​​បណ្តុះបណ្តាល​សហគ្រិនភាព​ដែលមាន​ទស្សនវិស័យ​និង​បេសកកម្ម​ប្រកបដោយ​គុណ​តម្លៃ​ជាក់ស្តែងពោលគឺការកសាង និង​ការ​ពង្រឹង​​សមត្ថភាព អ្នកដឹកនាំ​ធុរកិច្ច​ក្នុងស្រុក​ឱ្យក្លាយ​ជា​អគ្គនាយក​អាជីព​ប្រកបដោយ​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់​ក្នុងការ​ដឹកនាំ​, គ្រប់​គ្រង និង​ចាត់ចែង​សា្ថ​ប័ន​អាជីវកម្ម​ពី​តូច​ទៅ​ធំ ពី​លក្ខណៈ​គ្រួសារ​ទៅ​ស្តង់ដារ​អន្តរជាតិ ដោយ​ធានាបាន​នូវ​វឌ្ឍនភាព​អាជីវកម្ម​ប្រសើរ​រឹងមាំ និង​លឿន​ឆ្ពោះទៅមុខ​ព្រមជាមួយ​នឹង​ការជួយ​បង្កើន​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​-​សហ​គ្រាស​​កម្ពុជា​នៅលើ​ទី​ឆាក​អន្តរជាតិ​។

​ឯកឧត្តម​បណ្ឌិត​ក៏បាន​អបអរសាទរ​ដល់​ជ័យលាភី CEO Master Club ឆ្នាំ​២០២២ ដែល​បាន​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាពនិង​ការ​ជួយជ្រោមជ្រែង​គ្នា​ទៅវិញទៅមក​ប្រកបដោយ​សាមគ្គីភាព និង​ភាតរភាព ព្រមទាំង​បាន​ប្រើប្រាស់ និង​អនុវត្ត​ជាក់ស្តែង​នូវ​ចំណេះដឹង និង​ចំណេះធ្វើ ទទួលបាន​ពី​វគ្គ​បណ្តុះបណ្តាល​នានា​របស់ CEO Master Club សម្រាប់​ការដឹកនាំ​, គ្រប់គ្រង និង​ចាត់ចែង​អាជីវកម្ម​របស់​ខ្លួន រហូត​ទទួលបាន​នូវ​វឌ្ឍនភាព​, វិបុលភាព និង​ជោគជ័យ​ដ៏​គួរឱ្យកត់សម្គាល់​។​

​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា​៖​សហគ្រិន​កម្ពុជា​ទាំងអស់ បាន​ចូលរួម​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​យើង តាមរយៈ​ការភ្ជាប់​ទំនាក់​ទំនងជា​មួយ​ពាណិជ្ជករ​និង​វិនិយោគិន​អន្តរជាតិ និង​ការបង្ហាញ​អំពី​ចំណុច​វិជ្ជមាន​ប្រកបដោយ​សក្តានុពល​រប​ស់​កម្ពុជា និង ​ការចូលរួម​ទាក់ទាញ​វិនិយោគទុន​ផ្ទាល់​ពី​បរទេសជាពិសេស​ការណែនាំ​ឱ្យ​មិត្ត​បរទេស​បាន​ស្គាល់​, គោរព​, និង ​ផ្តល់​តម្លៃ​ចំពោះ​ប្រទេស​​កម្ពុជា​។ ទាំងនេះ គឺជា​ការចូល​ចំណែក​មួយ​ដ៏​សំខាន់​ក្នុង​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​នៅក្នុង​បេសកកម្ម​នៃ​ការនាំ​ប្រទេស​កម្ពុជា​ទៅកាន់​ពិភពលោក​, ការធ្វើឱ្យ​ពិភពលោក​ស្គាល់​ច្បាស់​ពី​កម្ពុជា និង​ការលើកកម្ពស់​សហគ្រិន​ភាព​កម្ពុជា ដើម្បី​លើកស្ទួយ​កិត្យានុ​ភាព​ជាតិ​, ធានាបាន​នូវ​ភាព​ប្រកួតប្រជែង​,​រក្សាបាន​នូវ​ស្ថិរភាព​ម៉ាក្រូ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​នៅក្នុង​កម្រិត​តំបន់ និង​សកល​។​

​ឯកឧត្តម​បណ្ឌិត បាន​គូសបញ្ជាក់ថា​៖«​សហគ្រាស​អាជីវកម្ម គឺជា​កោសិកា​សំខាន់​នៃ​វិស័យ​ឯកជន ហើយ​វិស័យ​ឯកជន​ជា​កោសិកា​សំខាន់​នៃ​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ​គោលដៅ​សំខាន់​នៃ​ការលើកកម្ពស់​សេដ្ឋកិច្ចជាតិ គឺ​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការ​អភិ​វឌ្ឍ​រីកចម្រើន​ប្រកបដោយ​សមធម៌ ដែល​អាច​ធានាបាន​នូវ​លំនឹង​ស្ថិរភាព​នៃ​សង្គមជាតិ​។ ក្នុងនេះ មីក្រូ​សហគ្រាស សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​មូលដ្ឋាន​សំខាន់ ហើយ​គឺជា​អាទិភាព​ចម្បង​សម្រាប់​ពង្រឹង​ការរីកចម្រើន​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ដូច្នេះហើយ​ការជួយ​ជំរុញ​មីក្រូ​សហគ្រាស សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​គោលដៅ​អទិភាព​ក្នុងការ​បង្កើត​ការងារនិង​កាត់បន្ថយ​ភាពក្រីក្រ ដែល​រាជ​រដ្ឋា​ភិបាល​បាននិងកំពុង​ធ្វើ ហើយ​បន្ត​ជំរុញ​ជាប្រចាំ​»​។

​សូមបញ្ជាក់ថា​បុគ្គល​ឆ្នើម​១០៤​រូបទទួលបាន​ពាន​ជ័យលាភីMaster CEO Award(​ពានស៊ី​អ៊ី​អូ ម៉ា​ស្ទ័​រ​),១៩​រូបទទួលបានOutstan​di​n​g​ ​Entrepreneur Medal(​មេដាយ​សហគ្រិន​ឆ្នើម​),០៣​រូប​ទទួលបាន​ពាន Outstanding Accounting Award (​ពាន​គណនេយ្យ​ឆ្នើម​), ០៣​រូប ទទួលបាន​ពាន Best Ambassador Award, ១៤​រូប ទទួលបាន​ពាន Best Leader Award និង​១១ រូប ទៀត​ទទួលបាន​ពាន​ជ័យលាភី Outstanding CEO Award (​ពាន ស៊ី​អ៊ី​អូ ឆ្នើម​)​។​

បើតាម​លោកស្រី​សូ សេរី​វ​ឌ្ឍ​នា អគ្គនាយិកា​នៃ​ក្រុមហ៊ុន CEO Master Club បានឱ្យដឹងថា​៖​ពាន​នេះ គឺជា​ការទទួលស្គាល់ ការផ្តល់​កិ​ត្ត​យស ដល់​កិច្ច​ខំប្រឹងប្រែង របស់​ម្ចាស់​អាជីវកម្ម​ដែលជា​សមាជិក CEO Master Clubពេញ​មួយជីវិតបាន​វិយោគ​លើ​ការរៀនសូត្រ​ឲ្យ​តម្លៃ​​លើ​ចំណេះដឹង ចំណេះធ្វើ អនុវត្ត​ជាក់ស្ដែង យក​ក្បួន ដែល​បាន​រៀន​ទៅ ធ្វើ​ផ្ទាល់​នៅក្នុង​អាជីវកម្ម​របស់ខ្លួន ដែល​ក្នុងនោះ​មាន​ចំនួន​១២ វគ្គ​គឺ ៖១.​ជំនាញ​ភាពជា​អ្នកដឹកនាំ​ឆ្ពោះទៅរក​ជោគជ័យ​កម្រិត​កំពូល​,២.​ជំនាញ​គ្រប់គ្រង​និង​ចាត់ចែង​ស្ថាប័ន​សម្រាប់​ម្ចាស​អាជីវកម្ម​,៣.​ជំនាញ​គ្រប់គ្រង​ធនធានមនុស្ស​សម្រាប់​ម្ចាស់​អាជីវកម្ម​,៤.​សិល្បៈ​និង​ចិត្តសាស្ត្រ​និយាយ​សម្រាប់​អ្នកដឹកនាំ​,៥.​ជំនាញ​អភិបាលកិច្ច​អាជីវកម្ម​ស្ដង់ដារ​និង​ការវិនិយោគ​,៦.​វិធីសាស្ត្រ​កសាង​កេរ្តិ៍ឈ្មោះ​អាជីវកម្ម​ឲ្យ​ល្បី​និង​បង្កើន​ការលក់​ដល់​កម្រិត​កំពូល​សម្រាប់​សតវត្ស​ទី​២១,៧.​ជំនាញ​គណនេយ្យ​ដើម្បី​គ្រប់គ្រង​អាជីវកម្ម​បាន​ច្រើន​,៨.​វិធីសាស្ត្រ​ការពារ​ការលួចបន្លំ​ទ្រព្យសម្បត្តិ​ក្រុមហ៊ុន​,៩.​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សម្រាប់​ម្ចាស់​អាជីវកម្ម​,១០.​ជំនាញ​រៀបចំ​ផែនការអាជីវកម្ម​សម្រាប់​ម្ចាស់​អាជីវកម្ម​,១១.​ជំនាញ​បង្កើត​គោលការណ៍​និង​និតិ​វិធី​សម្រាប់​ម្ចាស់​អាជីវកម្ម​និង​១២.​ជំនាញ​ច្បាប់ និង​ពន្ធដារ​សម្រាប់​ម្ចាស់​អាជីវកម្ម​។​

 

​គួរ​ជម្រាប​ថា កម្មវិធី​រាត្រីសមោសរ​ជួបជុំ​ម្ចាស់​អាជីវកម្ម​កម្ពុជា CEO Award 2022 មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​​ ឯកឧត្តម កើត រិ​ទ្ធិ រដ្ឋមន្ត្រី នៃ​ក្រសួងយុត្តិធម៌​,​ឯកឧត្តម ឃួ​ង ស្រេង អភិបាល គណៈ​អភិបាល​រាជធានី​ភ្នំពេញ​,​ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួង​ការងារ​និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈ​,​ឯកឧត្តម ម៉ឹង ពន្លក អគ្គនាយករងនៃ​អគ្គ​នាយកដ្ឋាន​​​ភស្ដុភារ ហរិញ្ញវត្ថុ ក្រសួងការពារជាតិ​,​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលរង គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ​និង​លោកតា ម៉ក់ ហឺ​ន និង​ភរិយា​៕​ដោយៈ​សិរីមតី​