កីឡា

ការទស្សទាយន៍លទ្ធផល នៅ Premier League សប្តាហ៍ទី ១៣

សម្រាប់ការប្រកួតសប្ដាហ៍ទី១៣ នៅក្របខ័ណ្ឌ Premier League អង់គ្លេស នាចុងសប្ដាហ៍នេះ មិនមានការជួបគ្នា រវាងក្រុមខ្លាំងៗនោះឡើយ។ ក្រុម Arsenal ដែលកំពុងនាំមុខគេក្នុងតារាងពិន្ទុ កាន់តែមានឱកាសខ្ពស់ ក្នុងការបាន ៣ពិន្ទុបន្ថែមទៀត ដោយសារត្រូវជួបជាមួយក្រុមបាតតារាង Nottingham Forest នៅទឹកដីខ្លួនឯង។

រីឯក្រុមលំដាប់ទី ២ Manchester City និងក្រុមលេខ ៣ Tottenham Hotspur ត្រូវធ្វើជាភ្ញៀវរបស់ក្រុម Leicester និងក្រុម Bournemouth ហើយក្រុមChelsea ក៏ដូចគ្នាត្រូវធ្វើដំណើរទៅផ្ទះរបស់ក្រុម Brighton។  ក្រុម Liverpool និងក្រុម Manchester United ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Leeds និងក្រុម West Ham។

Cambodia Flash News (CFN) ជារៀងរាល់សប្ដាហ៍ តែងតែលើកយកការទស្សន៍ទាយទុកមុននូវលទ្ធផលរបស់គូនីមួយៗពីអ្នកវិភាគបាល់ទាត់ចំនួន ២រូប ដែលបម្រើការឱ្យអង្គភាពព័ត៌មានផ្សេងគ្នា នៅចក្រភពអង់គ្លេស ដោយម្នាក់ គឺលោក Mark Lawrenson (Lawro) ដែលធ្វើការឱ្យគេហទំព័រ Paddy Power News នៅអៀរឡង់ ហើយម្នាក់ទៀត គឺលោក Chris Sutton ដែលបំពេញការងារឱ្យប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញ BBC នៅអង់គ្លេស។

ខាងក្រោមនេះ ជាការទស្សន៍ទាយរបស់អ្នកវិភាគទាំង ២៖

+ការទស្សទាយន៍របស់លោក Lawrenson៖

*ថ្ងៃសៅរ៍ ទី២៩ ខែតុលា

-Leicester អាចនឹងចាញ់ Man City                              ០-២

-Bournemouth អាចនឹងចាញ់ Tottenham                      ១-២

-Brentford អាចនឹងចាញ់ Wolverhampton                    ១-២

-Brighton អាចនឹងចាញ់ Chelsea                                ០-២

-Crystal Palace អាចនឹងស្មើ Southampton                   ១-១

-Newcastle អាចនឹងឈ្នះ Aston Villa                           ២-០

-Fulham អាចនឹងស្មើ Everton                                     ១-១

-Liverpool អាចនឹងឈ្នះ Leeds                                   ២-០

*ថ្ងៃអាទិត្យ ទី៣០ ខែតុលា

-Arsenal អាចនឹងឈ្នះ Nott’m Forest                           ២-០

-Man United អាចនឹងឈ្នះ West Ham                         ២-១

+ការទស្សទាយន៍របស់លោក Sutton៖

*ថ្ងៃសៅរ៍ ទី២៩ ខែតុលា

-Leicester អាចនឹងចាញ់ Man City                              ១-៣

-Bournemouth អាចនឹងចាញ់ Tottenham                      ០-១

-Brentford អាចនឹងឈ្នះ Wolverhampton                     ២-១

-Brighton អាចនឹងស្មើ Chelsea                                   ១-១

-Crystal Palace អាចនឹងឈ្នះ Southampton                 ២-១

-Newcastle អាចនឹងឈ្នះ Aston Villa                           ២-០

-Fulham អាចនឹងស្មើ Everton                                     ១-១

-Liverpool អាចនឹងឈ្នះ Leeds                                   ៦-១

*ថ្ងៃអាទិត្យ ទី៣០ ខែតុលា

-Arsenal អាចនឹងឈ្នះ Nott’m Forest                           ២-០

-Man United អាចនឹងឈ្នះ West Ham                         ២-១៕