បទវិភាគ

បទវិភាគ៖ ក្រុមគ្រួសារនិងមនុស្សជំនិត​ កំពុងតែព្រួយបារម្ភអំពីសុខភាពរបស់លោកពូទីន

ក្រុមគ្រួសាររបស់លោក វ្ល៉ាឌីមៀ ពូទីន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរោគសញ្ញា​ក្អកក្អួតចង្អោរឥតឈប់ឈរ និងមានកង្វះចំណង់អាហាររបស់គាត់។

មេដឹកនាំរុស្ស៊ី ដែលត្រូវបានគេមើលឃើញកាលពីសប្តាហ៍មុន មានការចល័តកងទ័ព និងមានកាន់កាំភ្លើងប្រភេទលបប្រមាញ់ ត្រូវបានគេរាយការណ៍ថា បានឆ្លងកាត់ការត្រួត​ពិនិត្យសុខភាពកាលពីចុងសប្តាហ៍នេះ។

អ្នកជុំវិញខ្លួនគាត់មានការព្រួយបារម្ភថា “ភាពស្គមស្គាំង និងការក្អករហូត” របស់គាត់កំពុង​ក្លាយ​ជាកត្តាដែលគួរឲ្យកត់សម្គាល់ ហើយត្រូវបានឥស្សរជនក្នុងប្រទេសរុស្ស៊ីថា “រោគសញ្ញានៃសុខភាពរបស់អ្នកដឹកនាំម្នាក់នេះកាន់តែធ្លាក់ក្នុងសភាពធ្ងន់ធ្ងរទៅៗយ៉ាងឆាប់រហ័ស ” យោងតាមសេចក្តីរាយការណ័របស់ប៉ុស្តិ៍ Telegram General SVR ដែលបាន​អះអាងជាយូរមកហើយថាគាត់កំពុងទទួលរងឥទ្ធិពលនៃ ជំងឺមហារីក។ ប៉ុន្តែបើទោះបី​យ៉ាងណាក៏ដោយក៏វិមានក្រឹមឡាំងនៅតែអះអាងថាគាត់(ពូទីន) នៅមានសុខភាពល្អ​ដដែល។

គាត់ចុះទម្ងន់អស់ជាង ៨ គីឡូក្រាមក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាម​ឆានែល។

លោកពូទីនត្រូវបានគេឃើញតែម្តងគត់នៅចន្លោះថ្ងៃសុក្រនិងថ្ងៃអាទិត្យ  នៅក្នុង​កិច្ចប្រជុំនិមិ្មត​ដែលគេមិនអាចកត់សម្គាល់បានជាមួយអភិបាលនៃអតីតតំបន់ GULAG Magadan លោក Sergey Nosov ។

ទោះជាយ៉ាងណាក៏ដោយ ការប្រជុំបែបនេះច្រើនតែត្រូវបានគេជឿថាជាការ “ថតទុកមុន” ឬត្រូវបានថតសំឡេងទុកជាមុនជាជាងការបង្ហាញមុខផ្ទាល់។

ថ្ងៃនេះ ពូទីន តាមសេចក្តីរាយការណ៍ថា បានជួបពិភាក្សាការងារទល់មុខគ្នាជាមួយ​ឧបនាយករដ្ឋមន្ត្រី Dmitry Chernyshenko ។

ឃើញថាគាត់មានក្អកតិចតួចជាប់នៅក្នុងឃ្លីបខ្លីៗ ខណៈដែលគាត់ពិភាក្សាអំពីការរៀបចំ​កីឡាក្នុងតំបន់ដែលជាឧបសម្ព័ន្ធអ៊ុយក្រែន។

បណ្តាញទូរគមនាគមន៍ Telegram ដែលមិនមានភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួន​បានរាយការណ៍ថា”ទាំងលោកពូទីនខ្លួនឯង និងសាច់ញាតិរបស់គាត់ ក៏ដូចជាវេជ្ជបណ្ឌិត មានការព្រួយបារម្ភអំពីការក្អកឥតឈប់ឈររបស់ប្រធានាធិបតីក៏ដូចជាមានការក្អួតចង្អោរ និងថែមទាំងមានកង្វះចំណង់អាហារដោយសារតែការប្រើប្រាស់ថ្នាំ និងប្រភេទរបប​អាហារដែលត្រូវតម[សម្រាប់រោគមហារីក។

ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ លោកពូទីនបានចុះទម្ងន់អស់ជាង ៨ គីឡូក្រាម ហើយអ្នកជំនិតរបស់លោកប្រធានាធិបតីមានការបារម្ភថា ភាពស្គមស្គាំង និងការក្អក​ជាប់រហូតនឹងវិវត្តគួរឲ្យកត់សម្គាល់ ហើយត្រូវឥស្សរជនទាំងនោះកត់សម្គាល់ថាជា​សញ្ញានៃសុខភាពធ្លាក់ចុះខ្សោយដែលកាន់តែធ្វើឲ្យដុនដាបទៅយ៉ាងឆាប់រហ័ស។

គេបានអះអាងបន្ថែមទៀតថា លោក Putin មានចរិតក្រេវក្រោធឆេវឆាវក្នុងរឿងសង្គ្រាម ជាពិសេសមានការស្តីបន្ទោសនិងបន្ទាប់មកបានកាត់ផ្តាច់អ៊ីនធឺណិតក្នុងពេលប្រជុំជាមួយលោករដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ។

លោកពូទីនត្រូវបានគេចោទថាគាត់បានស្រែក និងជេរ ប្រមាថ។

បន្ទាប់មកបានផ្តាច់កាសន្ទនាតាមវីដេអូពីលោក Shoigu នៅក្នុងអង្គប្រជុំនោះ។លោកពូទីន​បានចាប់ផ្តើមនិយាយជាមួយមេដឹកនាំផ្នែកយោធា ប៉ុន្តែក៏មិនអាចបន្តបានទេដោយសារតែ​រងការវាយប្រហារដោយការក្អកខ្លាំងៗដូច្នេះ កិច្ចប្រជុំត្រូវតែបញ្ឈប់ ហើយប្រធានាធិបតី​ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះ។ ”បណ្តាញនេះបានអះអាងថាបានទទួលព័ត៌មាន​មកពីប្រភពខាងក្នុងវិមានក្រឹមឡាំង”។

នៅមុនកិច្ចប្រជុំនោះ លោកពូទីនត្រូវបានគេប្រាប់ថាមានការបាត់បង់យន្តហោះ Su-30 ដែលក្នុងនោះអ្នកបើកយន្តហោះសាកល្បងពីរនាក់ត្រូវបានសម្លាប់ ទំនងមិនមែនជា​អំពើរវិច្ឆេតកម្មនោះទេ។

ប៉ុស្តិ៍នេះមិនបានបញ្ជាក់ថាតើសាច់ញាតិរបស់លោកពូទីនណាខ្លះដែលត្រូវបានគេសន្មត់ថាជាអ្នកមានការព្រួយបារម្ភអំពីស្ថានភាពរបស់គាត់។

យោងតាមប៉ុស្តិ៍ SVR បានអះអាងជាទូទៅយូរមកហើយថាលោកពូទីនកំពុងមាន​ជំងឺមហារីកពោះ ជំងឺផាកឃីនសុន និងជំងឺវិកលចរិត។

ការអះអាងរបស់ពួកគេមិនអាចធ្វើការផ្ទៀងផ្ទាត់បាននោះទេ ក៏ប៉ុន្តែវាស្ថិតក្នុងចំណោម​ក្រុមមួយដំបូងគេដែលបានរាយការណ៍អំពីរូបរាងលោក Putin នៅក្នុងការអនុវត្ត​យុទ្ធសាស្ត្រធ្វើចលនាកៀរគរនៅក្នុងពេលថ្មីៗនេះរបស់គាត់។

ព័ត៌មាននេះត្រូវបានគេរាយការណ៍មកថា បានរៀបរៀងដោយឧត្តមសេនីយ៍ឯកវិមាន​ក្រឹមឡាំងនិរទេសខ្លួនម្នាក់ដែលត្រូវបានគេស្គាល់រហស្សនាមហៅក្រៅថា Viktor Mikhailovich ៕