សេដ្ឋកិច្ច

កាហ្វេ​ខា​រ៉ា ផ្តល់​ផលប្រយោជន៍​ដល់​សុខភាព​ច្រើន​មិន​នឹកស្មាន​ដល់​

ភ្នំពេញ​៖ សហគ្រិន​ខ្មែរ​មួយរូប បាន​បង្កើត​ប្រេន​កាហ្វេ​ស្តង់ដារ​អន្តរជាតិ​មួយ​ឈ្មោះ​« ខា​រ៉ា​កាហ្វេ​» ដែល​ផលិត​នៅក្នុង​ប្រទេស​ថៃ និង​នាំចូល​ផ្តាច់មុខ​មក​កម្ពុជា​។ កាហ្វេ​ខា​រ៉ា ជា​ប្រភេទ​កាហ្វេ​សុខភាព មាន​លក្ខណៈពិសេស ផ្សំ​ឡើង​ពី​ផ្លែឈើ​២២​មុខ​ដែល​សុទ្ធ​តែមាន​ផលប្រយោជន៍​ចំពោះ​សុខភាព អាច​ឆុង​ជាមួយ​ទឹក​ក្តៅ​ក៏បាន ទឹក​ត្រជាក់​ក៏បាន ហើយ​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម លើសឈាម ក៏​អាច​ពិ​សារបាន ដោយសារ​វា គ្មាន​ជាតិ​ស្ករ គ្មាន​ជាតិ​ប៊័រ​និង គ្មាន​ជាតិ​គ្រី​ម​។​

​នៅក្នុង​បទ​សម្ភាស​ជាមួយ សារពត៌មាន CFN លោក យុង សុខា​រ៉ា អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រ៉ា ខេ អ ខូ​អិ​ល​ធី​ឌី (KHMERA K-R CO.,​LTD)​បាន​មានប្រសាសន៍ថា​៖​ដោយសារ​មានការ​គាំទ្រ​ច្រើននិង​ក្នុង​គោលបំណង​ជួយ​ឱ្យ​ពលរដ្ឋ​ឱ្យមាន​សុខភាព​ល្អក្រុមហ៊ុន​របស់​លោក​​បាន​នាំយក​កាហ្វេ​សុខភាព​ផ្ដាច់មុខ​សម្រាប់​ប្រទេស​កម្ពុជា​ដែល​ផ្សំ​ចេញពី​ផ្លែឈើ​២២​មុខ​បូក​បញ្ចូល​គ្នា​តែមួយ​។​ផ្លែឈើ​ទាំង​អស់​នេះ​សុទ្ធ​តែជា​ផ្លែឈើ​សំខាន់ៗ​និង​មាន​ប្រយោជន៍​ច្រើន​ជួយ​ដល់​សុខភាព​ដូចជា​៖ ប៉ោម សារី ទំពាំងបាយជូរ ទទឹម កន្ទួតព្រៃ ។​ល​។​

​លោក​បានឱ្យដឹងថា​៖​កាហ្វេ​ខា​រ៉ា ជា​កាហ្វេ​មួយ​ប្រភេទ​គ្មាន​ជាតិ​ស្ករ គ្មាន​ជាតិ​ប៊័រ​និង គ្មាន​ជាតិ​គ្រី​ម ។ កាហ្វេ​នេះ​ញ៉ាំ​ច្រើន​ប៉ុនណា​ក៏​មិន​ប៉ះពាល់​សុខភាព​និង​ឡើង​គីឡូ​ដែរ ផ្ទុយទៅវិញ​វា​នឹង​ជួយ​សុខភាព​លោកអ្នក​ដូចជា​កាត់បន្ថយ​ខ្លាញ់​រុំ​ក្បាលពោះ ខ្លាញ់​បេះដូង ខ្លាញ់​រុំ​ថ្លើម​ជាដើម ជំនួយ​ដល់​ភ្នែក ហើយ​អ្នក​ទឹកនោមផ្អែម​និង​លើសឈាម​ក៏​អាច​ពិសារ​បានដែរ​។​ខា​រ៉ា​កាហ្វេ​ជា​កាហ្វេ​ផលិត​ដោយ​ប្រើ​បច្ចេក​វិទ្យា​ចុងក្រោយ​ឆុង​ទឹក​ត្រជាក់​ក៏បាន​ទឹក​ក្ដៅ​ក៏បាន​។​មាន​កាហ្វេ​ខា​រ៉ា​ដែល​ក្នុង​មួយ​ប្រអប់​មាន​១០​កញ្ចប់​នេះ​អាច​យកតាម​ខ្លួន​ងាយស្រួល​អាច​ពិសា​ពេលណា​ក៏បាន​និង​នៅ​គ្រប់​ទីកន្លែង​។​ជាពិសេស​ពិសា​រហើយ​មិន​វិលមុខ មិន​ញ័រ​ទ្រូង មិន​ចង់​ក្អួតចង្អោរ និង​គេង​លក់​ធម្មតា​។​

​ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​ការទទួល​ទាន ខា​រ៉ា កា​ហ្វ លោក យុង សុខា​រ៉ា បានឱ្យដឹងថា​៖​កាហ្វេ​ខា​រ៉ា​មាន​ផលប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​ដូចជា​៖ ជួយ​ភ្នែក​មិនឱ្យ​ស្រវាំង​ ​ជួយ​សម្រួល​សម្ពាធ​ឈាម និង​ចង្វាក់បេះដូង​ដើរ​ល្អ​ ជួយ​គ្រប់គ្រង​ការឡើង​ជាតិ​ស្ករ​និង​អាស៊ីត ជួយ​ទប់ស្កាត់​ជំងឺបេះដូងនិង​ជំងឺមហារីក ជួយ​បំបាត់​ការឈឺ​សន្លាក់​ដៃជើង​,ជួយ​ដុត​រំលាយ​ខ្លាញ់​រុំ​បេះដូង​​និង​ថ្លើម ជួយ​បំបាត់​ភាព​ហេវ​ហត់​អស់កម្លាំងជួយ​ឲ្យ​រដូវ​មក​បាន​ទៀងនិង​មិន​ឈឺ​ចុកចាប់ ជួយ​បំប៉ន​ឆ្អឹង​រឹងមាំ​ល្អ ​ជួយ​ឆ្អឹងសន្លាក់ ​ជួយ​ដុតបំផ្លាញ​ជាតិ​ខ្លាញ់​សម្រ​ក ​ក្បាលពោះ ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល បន្ថយ​ការឈឺ​ក្បាល ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ បន្ទោបង់​ស្រួល​ជាង​មុន​ហើយ អ្នកមាន​ជម្ងឺ​ទឹកនោមផ្អែម អាច​ញុំ​ា​បាន​។​

ទាក់ទង​នឹង​ការនាំយក កាហ្វេ​ខា​រ៉ា មក​កម្ពុជា លោក​យុង សុខា​រ៉ា អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រ៉ា ខេ អ ខូ​អិ​ល​ធី​ឌី​បាន​មាន​ប្រសា​ន៍​ការបង្កើត​ប្រេន«​ខា​រ៉ា​កា​ហ្វ​»​នេះ លោក​ចង់​បង្ហាញថាកូន​ខ្មែរ​ក៏មាន​សមត្ថភាព​បង្កើត​ប្រេន​លំដាប់​អន្តរជាតិ​ដោយ​ខ្លួនឯងនិង​ចង់បង្ហាញ​ស្នាដៃ​ផលិ​ត​ផល​ខ្មែរ​។​ការនាំ​ចូល​ក​ហ្វេ​នេះចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​សុខភាព​ល្អនិង​បាន​ប្រើប្រាស់​ផលិតផល​គុណភាព​ល្អ​លំដាប់​អន្តរជា​តិ​»​។​

​លោក​អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​រ៉ា ខេ អ ខូ​អិ​ល​ធី​ឌី បាន​បន្ថែមថា​៖ ខា​រ៉ា​កាហ្វេ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ នៃ​ប្រទេស​ថៃ​ឈ្មោះថា A K​ដែលជា​ក្រុម​ហ៊ុ​ជាប់​លំដាប់ថ្នាក់​លេខ​២​ខាង​ផលិត​ភេសជ្ជៈ​នាំចេញ​នៅក្នុង​តំបន់​អាស៊ី​និង​ក្នុងប្រទេស​ថៃ​។​កាហ្វេ​ខា​រ៉ា​មានការ​ទទួលស្គាល់​និង​ចុះបញ្ជី​កា​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល​ន​ព្រះរាជាណាចក្រ​កម្ពុជា​។​កាហ្វេ​ខា​រ៉ា​ផលិត​នៅ​ប្រទេស​ថៃ​ដោយ​សម្រិតសម្រាំង​ទាំង​គុណភាព រសជាតិ​និង ក្លិន ។​

​គួរបញ្ជាក់​ផងដែរ​កាហ្វេ​ខា​រ៉ា​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ខែមករា​ឆ្នាំ ២០២៣ នៅពេល​ខាងមុខ​៕​ដោយៈសិរីមតី