សេដ្ឋកិច្ច

កម្ពុជា នឹង​ប្រារព្ធ​ធ្វើ​ពិ​ព័រ​ណ៏​វិស័យ​ម្ហូបអាហារ សណ្ឋាគារ​និង បដិសណ្ឋារកិច្ច​នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​

​ភ្នំពេញ​៖​ពិ​ព័រ​ណ៏​វិស័យ​ម្ហូបអាហារ សណ្ឋាគារ​និង បដិសណ្ឋារកិច្ច CAMFOOD EXPO នឹង​ប្រារព្ធ​ធ្វើឡើង​នៅ ថ្ងៃទី ១៦-១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅ​រាជធានី​ភ្នំពេញ​។​នេះ​ជា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ក្នុងការ​បង្ហាញ ពី​ការ​ងើប​ស្ទុះ​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

លោក​DARREN អ្នកគ្រប់គ្រង​និង​រៀបចំ​ពិ​ព័រ​ណ៏ CAMFOOD បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារពត៌មាន​កាលពី​រសៀល​ថ្ងៃទី​២៧​ខែតុលា​ថា​៖​ពិ​ព័រ​ណ៏​ខ្នាត​អន្តរជាតិ​សម្រាប់​វិស័យ​ឧស្សាហកម្ម ម្ហូបអាហារ ស​ណ្ធា​គារ និង ប​ដិ​ស​ណ្ធា​រ​កិច្ច នេះ​ជា​ព្រិ​ត្តិ​ការណ៍​ដែរ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង តាំងពី​ឆ្នាំ ២០០៩ មក​ម្លះ ។ ការ​ត្រលប់​មកវិញ​លើក​ទី​០៧ ក្នុង​ឆ្នាំ ២០២២ នេះ យើង​ទទួលបាន​ការចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំង​ក្នុងស្រុក និង អន្តរជាតិ ជាង ១៥០​ក្រុមហ៊ុន​ជាមួយ​ការបង្ហាញ​ផលិតផល​ជាង ៥០០​ប្រេន​ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ភ្ងៀ​វ​ចូលរួម​ទស្សនា​ជាង ១០០០០​នាក់​។​

​ពិ​ព័រ​ណ៏ CAMFOOD ទ​ទូល​បានការ​គាំទ្រ ពី​សំណាក់ សហព័ន្ធ​ទេសចរ​ណ៏​កម្ពុជា​(CTF), សមាគម​អូ​តែ​ល​កម្ពុជា ( CHA), វិទ្យាស្ថាន​ម្ហូប​អារ​ហារ​កម្ពុជា ( ACAC)និង​ក្រុមហ៊ុនGBSដែល​បាន​រួមគ្នា​សហការ រៀបចំ​កម្មវិធី ការធ្វើ​បទ​បង្ហាញនិង​ចែករំលែក​ចំណេះដឹងជំនាញ លើ​វិស័យ ចំអិនម្ហូប ការ​ឆុង​កាហ្វេរ និង​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ទៀតផង​ដែរ​។

​ព្រិ​ត្តិ​ការណ៍​នេះ នឹងត្រូវ​សម្ពោធ​បើក​បង្ហាញ​ជា​ផ្លូវការ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅ​សហ​សាល​ពិ​ព័រ​ណ៏ និង​សន្និបាត កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​លោក​DARREN អ្នកគ្រប់គ្រង​និង​រៀបចំ​ពិ​ព័រ​ណ៍CAMFOOD លោក​បាន​បន្តទៀតថា​​បន្ទាប់ពី​ការធ្លាក់ចុះ​រយ​:ពេល​ពីរ​ឆ្នាំ​នៃ​ឧស្សាហកម្ម​ផ្នែក​ទេសចរណ៍ យើង​ជឿជាក់ថា ពិ​ព័រ​ណ៏​CAMFOOD ដែល​រៀបចំឡើង​នៅក្នុង​ឆ្នាំនេះ ជា​ឱកាស​ក្នុង​ជួបជុំ​អ្នកជំនាញ​ក្នុង​វិស័យនេះ ដើម្បី​ចែករំលែក នូវ​បទពិសោធ​ន៏​និង​បង្កើត​ភាពជា​ដៃគូរ​អាជីវកម្ម​សារជាថ្មី​ឡើងវិញ​” ។ យើង​វត្ត​មាននៃ​អ្នកផ្គត់ផ្គង់ មកពី​បណ្តាល​ប្រទេស​ជាង ៨០ ប្រទេស​ដែរ​ចូលមក​ទីផ្សារ​កម្ពុជា​ជា​លើកដំបូង ដើម្បី​ស្វែងរក ដៃគូរ​សហការ ដែល​សម្រួល​ក្នុងការ​ស្វែងរក​ប្រភព​ផ្គត់​ផ្គង់​សម្រាប់​ដៃគូរ ចែកចាយ នៅក្នុង​ស្រុក​។​

​អ្នក​ឧបត្ថម្ភ​ធំ​នៃ​ព្រឹត្តិការ​ណ៏​នេះ​រួមមាន​ក្រុមហ៊ុន : LSH , ក្រុមហ៊ុន​ផ្គត់ផ្គង់​ម៉ាស៊ីន សម្ភារៈ និង​គ្រឿងផ្សំ​កាហ្វេ (GBS) , CAMKO BROTHERS , LOKA F&B , HANUMAN, 1664 BLANC, SO WAT COFFEE , CAFFA Phnom Penh, T.O GROUP, IQ DISTRINUTOR, ពិព័រណ៍​នេះ​និង​បើកទទួល​ស្វា​រគម​ន៍​សម្រាប់​អ្នក​ដែល​ស្ថិតនៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ឧស្សាហកម្ម ម្ហូបអាហារ សណ្ឋាគារ ផ្សារ​ទំនើប អ្នក​ចែកចាយ លក់ដុំ និង​លក់រាយ​គ្រប់​ប្រភេទ​។​

​ពិ​ព័រ​ណ៏​នេះ​នឹង​រៀបចំ​បើក​នៅ​ថ្ងៃទី ១៦-១៨ ខែ វិឆ្ឆិកា ឆ្នាំ​២០២២ វេលា​ម៉ោង ១០:០០​ព្រឹក ដល់ ម៉ោង ៦:០០​ល្ងាច នៅ​សហសា​លពី​ព័រ​ណ៏​និង​សន្និបាត កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។ សម្រាប់​ព័​ត៍​មាន​បន្ថែម សូម​ទំនាក់ទំនង​អ្នករៀបចំ​តាមរយះ​លេខ​: 087 786 007/ 011 238 575/ 096 254 9096៕ដោយៈសិរីមតី