សេដ្ឋកិច្ច

កម្ពុជា សិង្ហ​បុរី ចុះអនុស្សារណៈ​យោគយល់​គ្នា​លើ​វិស័យ​ថាមពល

​ភ្នំពេញ​៖​កិច្ចព្រមព្រៀង​អនុស្សារណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល រវាង​ក្រសួង​រ៉ែ​និង​ថាមពល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៃ​សាធារណៈរដ្ឋ​សឹង្ហ​បុរី បាន​ត្រូវ​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២៥​ខែតុលា​។​

​អនុស្សារណៈ​យោគយល់​គ្នា​នេះ គឺជា​ជំហាន​បន្ត​ដ៏​សំខាន់ ដើម្បី​ភាព​រីកចម្រើន​នៃ​ការអភិវឌ្ឍ​វិស័យ​ថាមពល ទាំង​ក្នុង​តំបន់ និង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ជាពិសេស​គឺ​ចូលរួមចំណែក​កែលម្អ​រចនាសម្ព័ន្ធ​អន្តរកាល​ថាមពល និង​ការបង្កើន​ឱកាស​ពាណិជ្ជកម្ម​ភ្ជាប់​ថាមពល​ក្នុង​តំបន់​របស់​យើង​។​តាមរយៈ​កិច្ច​សហប្រតិបត្តិ​នេះ យើង​នឹង​បោះជំហាន​ឆ្ពោះទៅរក​ចក្ខុវិស័យ​នៃ​ការតភ្ជាប់​ថាមពល​អាស៊ាន ដើម្បី​លើកកម្ពស់​សន្តិសុខ​ថាមពល និង​ចីរភាព​នៅក្នុង​តំបន់​។​

​ប្រទេស​ទាំងពីរ​នឹងត្រូវ​អនុវត្ត​គម្រោង​រួមគ្នា​ជាច្រើន​រួមមាន​៖ ការសិក្សា​ស្រាវជ្រាវ​រួមគ្នា​អំពី​សក្ដានុពល​បច្ចេកវិទ្យា​ថាមពល​កាបូន​ទាប ខ្សែសង្វាក់​ផលិតកម្ម​ថាមពល ការផ្លាស់ប្ដូរ​ព័ត៌មាន គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ ការកសាង​សមត្ថភាព​ធនធានមនុស្ស ការរៀបចំ​របាយការណ៍​វាយតម្លៃ វិ​ញ្ញាប​ន​ប័ត្រ និង​ថាមពល​កើត​ឡើងវិញ​ក្នុង​គោលដៅ​ធ្វើយ៉ាងណា​បង្កើត​ឱកាស​អភិវឌ្ឍន៍ និង​វិនិយោគ​លើ​គម្រោង​ថាមពល​ករ​កើតឡើង​វិញ និង​ពាណិជ្ជ​កម្មត​ភ្ជាប់​បណ្ដាញ​អគ្គិសនី តាមរយៈ​ប្រព័ន្ធ​បំពង់​ខ្សែកាប​រត់​ក្រោម​បាតសមុទ្រ ពី​កម្ពុជា​ទៅ​សឹង្ហ​បុរី​នាពេល​អនាគត​៕ដោយៈសិរីមតី