សេដ្ឋកិច្ច

កម្ពុជា ជំ​រុញឱ្យ​ក្រុមហ៊ុន​ចិន ឆាប់​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​បាវិត​

ភ្នំពេញ​៖​ដើម្បី​ជំរុញ​ដំណើរការ​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត កាលពី​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​អញ្ជើញ​ដឹកនាំ​គណៈកម្មការ​ប្រជុំពិភាក្សា​ការងារ ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC)​។​

​យោងតាម​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បានឱ្យដឹងថា​៖​អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ក្របខណ្ឌ និង​កំពុង​ពិនិត្យ​ជំរុញ​ការចរចា​កិច្ចសន្យា​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បាវិត​ឱ្យបាន​ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​ឈា​ទៅ​បើក​ការដ្ឋាន​វ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ផ្លូ​វ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត​។​

​គួរ​បញ្ជាក់ថា​៖​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​ដែល​រួមមាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​និង​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ និង​ទី ៤ ។​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត នឹង​ក្លាយជា​ផ្លូវ​ល្បឿន​លឿន ទី​២​នៅ​កម្ពុជា​បន្ទាប់ពី​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​៕ដោយៈសិរីមតី