សេដ្ឋកិច្ច

CDC អនុម័ត​គម្រោង​ថ្មី​ចំនួន​៣ ដែលមាន​ទុនវិនិយោគ​ជាង​១៤​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​គម្រោង​ថ្មី​ចំនួន​៣ ដែលមាន​ទុនវិនិយោគ​ជាង​១៤​លាន​ដុល្លារ និង​បង្កើត​ការងារ​ជិត​៣០០០​កន្លែង​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន “SUCCESS METAL TECHNOLOGY CO., LTD.” ដែលជា​គម្រោង​រោងចក្រ​ស្ល និង​កែច្នៃ​លោហៈធាតុ​ដែលមាន​ទីតាំង​វិ​និ​យោ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេសខេ​ម​បូ​ឌា​ន ស៊ី​ណូមេ​ធ​ល​លី​ក មេធៀ​រៀល ​, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុនវិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៧៥០​កន្លែង​។

​ក្រៅពី​ការវិនិយោគ​លើ​គម្រោង​នេះ កម្ពុជា​ក៏​ទទួលបាន​ការវិនិយោគ​ពី​ក្រុមហ៊ុន​ចំនួន​២​បន្ថែមទៀត​៖ ១-“CHENG ZHEN YONG INDUSTRY CO., LTD”​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្សំ​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,២​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៧២៣​កន្លែង​។​

​ក្រុមហ៊ុន​ទី​២-“XIN JIN HUA GARMENT CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិត នៅ​ភូមិ​ត្រពាំង​បារគូ ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥​លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៤១​កន្លែង​៕​ដោយៈសិរីមតី