កម្សាន្ដ

សត្វក្តាមរាប់ពាន់លានក្បាលបានបាត់ពីដែនទឹកអាឡាស្កា សហរដ្ឋអាម៉េរិក

ប្រែសម្រួល៖ សហការី

បន្ទាប់ពីក្តាមព្រិល និងសត្វក្រៀលរាប់ពាន់លានក្បាលត្រូវបានគេរាយការណ៍ថាបានបាត់វត្តមានដ៏អាថ៌កំបាំងនៅក្នុងសមុទ្រ Bering នៃរដ្ឋ Alaska របស់សហរដ្ឋអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពួកអ្នកវិទ្យាសាស្ត្របានបន្សល់ទុកឲ្យមានការងឿងឆ្ងល់ក្នុងការពាក់ព័ន្ធនឹងបញ្ហានេះ។

Ben Daly អ្នកស្រាវជ្រាវនៅនាយកដ្ឋានត្រី និងហ្គេមអាឡាស្កា (ADF&G) បានប្រាប់អ្នកយកព័ត៌មាន CNN របស់អាម៉េរិក ថាចំនួនក្តាមព្រិលបានធ្លាក់ចុះប្រហែលចាប់ពី ៨ ពាន់លាននៅក្នុងឆ្នាំ ២០១៨ ដល់ ក្នុងឆ្នាំ ២០២១ បាន ធ្លាក់ចុះ ១ ពាន់លានក្បាលទៀត។

លោក Daly បាននិយាយថា៖ “ ក្តាមព្រិលគឺជាប្រភេទក្តាមសមុទ្រ Bering ដែលសម្បូរជាងគេបំផុតហើយត្រូវបានគេចាប់លក់” ។ “ដូច្នេះ ការបាត់វត្តមានជាច្រើនពាន់លានក្បាលពីចំនួនស្ថិតិដ៏គួរអោយកត់សំគាល់យ៉ាងដូច្នេះវាធ្វើអោយស្រឡាំងកាំង និង រំជួលក្នុងចិត្តជាខ្លាំង ថាវាមិនគួរណានោះទេ ហើយការបាត់វត្តមាននេះរាប់ទាំងក្តាមញី និងកូនវាដែលទើបនឹងញាស់ទាំងអស់ផងដែរ”។

ក្នុងខណៈពេលដែលកំពុងត្រូវបានគេធ្វើការស្រាវជ្រាវរកមូលហេតុដែលធ្វើឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនក្តាមខាងលើនេះនៅឡើយនោះ អ្នកជំនាញមានការបារម្ភថា មូលហេតុទាំងនេះទំនងជាកើតឡើងរួមមានកំណើននៃការប្រមាញ់ និង  សម្ពាធពីអាកាសធាតុដូចជាការឡើងកំដៅលើប្រភេទសត្វទឹកត្រជាក់ទាំងនេះ។

Daly បានប្រាប់ CBS News ថា “ស្ថានភាពបរិយាកាសបរិស្ថានក៏កំពុងបំរ៉ែបំរួលយ៉ាងឆាប់រហ័ស” ។ ” យើងឃើញមានស្ថានភាពឡើងសម្ពាធក្តៅនៅក្នុងសមុទ្រ Bering ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងកំពុងឃើញការសម្របខ្លួនរស់នៅរបស់សត្វប្រភេទសត្វទឹកត្រជាក់នេះឲ្យស្របទៅនឹងអាកាសធាតុបំរែបំរួល ដូច្នេះវាច្បាស់ណាស់ថាវាមានការពាក់ព័ន្ធទៅនឹងបញ្ហានេះ។ វាជាប្រភេទសត្វកាណារីក្នុងអណ្តូងរ៉ែធ្យូងថ្មចំណែកប្រភេទសត្វដទៃទៀតក៏ត្រូវការទឹកត្រជាក់ដែរ” ។

ការធ្លាក់ចុះយ៉ាងគំហុកនៃចំនួនរបស់ពពួកសត្វប្រភេទនេះ ADF&G កាលពីសប្តាហ៍មុនជំរុញឱ្យធ្វើការប្រកាសលុបចោលទាំស្រុងនូវកានេសាទក្តាមព្រិល Alaska ជាលើកដំបូងដែលពីមុនមកមិនធ្លាប់កើតមាននៅក្នុងរដ្ឋ Alaska ដែលជារដ្ឋធំបំផុតរបស់សហរដ្ឋអាម៉េរិកនោះទេ។

គេបាននិយាយថាខណៈពេលនេះវានឹងធ្វើឲ្យមាន “ផលប៉ះពាល់ជាច្រើន” លើអ្នកនេសាទ ដែលខាងនាយកដ្ឋានត្រូវតែធ្វើឱ្យមានលំនឹងលើផលប៉ះពាល់ទាំងនេះទៅនឹង “តម្រូវការសម្រាប់ការអភិរក្សនៅក្នុងរយៈពេលដ៏យូរអង្វែង និងនិរន្តរភាពនៃបរិមាណក្តាម” ។អាជ្ញាធរក៏បានសម្រេចលុបចោលការនេសាទក្តាមក្រហម Bristol Bay ផងដែរ។

លោក Jamie Goen នាយកប្រតិបត្តិនៃ Alaska Bering Sea Crabbers បាននិយាយថា អ្នកនេសាទក្តាមមួយចំនួននឹងបាត់បង់មុខរបរបស់ខ្លួន ដោយសារមានបំរាមក្នុងការនេសាទក្តាមទាំងនេះ។

បញ្ហាដែលកំពុងកើតឡើងនេះគឺពិតជាមិនគួរឲ្យជឿសោះឡើយ។ យើងមានអ្នកនេសាទជំនាន់ទី ៣ ដែលនឹងចេញទៅប្រកបមុខខរបនេះ។ ការនេសាទក្តាមព្រិលកាលពីឆ្នាំមុនមានចំនួន ២៥៤០ តោនគឺជាចំនួនតូចបំផុតក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងទៅនេះ។ យោងតាមវិទ្យាស្ថានទីផ្សារអាហារសមុទ្រក្នុងរដ្ឋអាឡាស្កា ឧស្សាហកម្មនេសាទក្តាមនៅអាឡាស្កាមានតម្លៃប្រហែល ២០០ លានដុល្លាអម៉េរិក៕