សេដ្ឋកិច្ច

៩​ខែ កម្ពុជា សម្រេច​ទំហំ​ពាណិជ្ជកម្ម ចំនួន​ជាង ៤១ ពាន់​លាន​ដុល្លារ កើនឡើង ១៨ ភាគរយ​

​ភ្នំពេញ​៖​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២២​នេះ សម្រេចបាន​ចំនួន ប្រមាណ ៤១.០២៣ លាន​ដុល្លារ​អាម៉េរិក កើនឡើង​ប្រមាណ ១៨ ភាគរយ បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា ទៅនឹង​ឆ្នាំ​២០២១ កន្លងទៅ​។​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងពាណិជ្ជកម្ម​។​

​ការសម្រេចបាន​នូវ ទំហំ​ពាណិជ្ជ​កម្មនេះ ក្នុងនោះ ការនាំចេញ​មាន​ចំនួន ១៧.២៥៨ លាន​ដុល្លារ​អាម៉េរិក កើនឡើង ២២ ភាគរយ និង​ការ​នាំចូល ២៣.៧៦៤ លាន​ដុល្លារ​អាម៉េរិក កើនឡើង ១៥ ភាគរយ​។​

​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ទៀតថាៈ មុខទំនិញ​សំខាន់ៗ ក្នុងការ​នាំចេញ រួមមានៈ សម្លៀកបំពាក់ ៧.១៧៥ លាន​ដុល្លារ​អាម៉េរិក កើនឡើង ២៣ ភាគរយ​, សម្ភារៈ​ធ្វើដំណើរ​និង​កាបូប ១.៤១០ លាន​ដុល្លារ​អាម៉េរិក កើនឡើង៣៥ ភាគរយ​,ស្បែកជើង១.៣២៥ លាន​ដុល្លារ​អាម៉េ រិក កើនឡើង ៣៣ ភាគរយ​, ម៉ាស៊ីន​បរិ​ធាន​និង​សម្ភារៈ​អគ្គិសនី ១.២៨០​លាន​ដុល្លារ​អាម៉េរិក កើនឡើង ៦៩ ភាគរយ​, គ្រឿង​សង្ហា​រឹម​និង​បរិ​ធាន​បំភ្លឺ៨២៧លាន​ដុល្លារ​អាម៉េរិកកើនឡើង១៥ភាគរយនិង​កង់៧០០លាន​ដុល្លារ​អាម៉េរិកកើនឡើង៤៨ភាគរយ ។​ល​។​ដោយៈសិរីមតី