សេដ្ឋកិច្ច

៣​ឆ្នាំ​ចុង​ក្រោយ​ក្រុមហ៊ុន​ជី​ហ្គៀ គ្រុប​បាន​ចូលរួមចំណែក​បង់ពន្ធ​នាំចូល ដល់​រដ្ឋាភិបាល​ជាង ១០​លាន​ដុល្លារ​

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ​ក្រុមហ៊ុន​ជី​ហ្គៀ គ្រុប បាន​ចូលរួមចំណែក​បង់ពន្ធ​នាំចូល ដល់​រដ្ឋាភិបាល​ជាង ១០​លាន​ដុល្លារអាម៉េរិក​។​នេះ​ជាការ​ឱ្យដឹង​របស់លោក​ឧកញ៉ា សុខ ពិសិដ្ឋ នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ជី​ហ្គៀ គ្រុប នៅក្នុង​កម្មវិធី VIP Gala Dinner កាលពី​ល្ងាច​ថ្ងៃទី​២០ ខែតុលា នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ​។​

​លោក​ឧកញ៉ា សុខ ពិសិដ្ឋ បាន​បន្តថា​៖​លោក​សង្ឃឹមថា​«​ថ្ងៃ​ណាមួយ​ក្រុមហ៊ុន​ទាំងអស់​ដែល​នាំចូល​ផលិតផល​មិន​ស្របច្បាប់ នឹងរង​ពិន័យ​យ៉ាងធ្ងន់ធ្ងរ​ពី​អគ្គនាយដ្ឋាន​ពន្ធដារ និង​ពន្ធគយ ដើម្បី​ជំរុញ​ឱ្យ ក្រុមហ៊ុន​ក្នុងស្រុក​ទទួលបាន​ការ​ប្រកួតប្រជែង​ស្មើភាព​គ្នា និង​យុត្តិធម៌​ដល់​ក្រុមហ៊ុន ដែល​បាន​ប្រឹងប្រែងបង់ពន្ធ ប្រឹងប្រែង​បង្កើត​ការងារ​ឱ្យ​យុវជន ប្រឹងប្រែង​ផ្តល់ឱកាស និង​គាំទ្រ​ដល់​ដៃគូ​អាជីវ​ម្ម ដើម្បី​ធានាបាន ថា​បងប្អូន​យើង ទាំងអស់គ្នា ឈរជើង​យ៉ាង​ត្រឹមត្រូវ​នៅលើ ទីផ្សារ​អេ​ឡិច​ត្រូ​និ​ចមួយ​នេះ​»​។​

លោកនាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន ជី​ហ្គៀ គ្រុប មានប្រសាសន៍​ទៀតថា​៖ «​ក្រុមហ៊ុន​ជី​ហ្គៀ​គ្រុប​បានចាប់ផ្តើម​ពី​មនុស្ស ២​ទៅ ៣​នាក់ រហូតដល់​ពេលបច្ចុប្បន្ន​នេះ មាន​បុគ្គលិក​ជិត ១០០០​នាក់ ហើយ​ជី​ហ្គៀ គ្រុប តែងតែ​រីកចំរើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដូច្នេះ​បងប្អូន អាចមាន​ភាពកក់ក្តៅ ព្រោះ​បុគ្គលិក​ជិត​១០០០​នាក់​នេះ​តែងតែ​នៅ​ពីក្រោយ​ដៃគូ​អាជីវកម្ម​ចាំ​ជួយ​គាំទ្រ និង​ផ្តល់ជំនួយ រាល់​ការផ្តល់​សេវាកម្ម​របស់​ដៃគូ​អាជីវកម្ម​ជានិច្ច​»​។​

​ឧកញ៉ា សុខ ពិសិដ្ឋ បញ្ជាក់​បន្ថែមទៀតថា ក្រុមហ៊ុន​ជី​ហ្គៀ​គ្រុប​ជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បានរួម​ចំណែក​នៅក្នុង​កិច្ចការ​សង្គម បំពេញ​កាតព្វកិច្ច​ច្បាប់ ត្រឹមត្រូវ​។ លោ​កថា​ថ្មីៗ​នេះ​ជី​ហ្គៀ​គ្រុប​បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​ធុរជន​ល្អ​បំផុត​ពី អគ្គនាយកដ្ឋាន គយ និង​រដ្ឋាករ​កម្ពុជា និង​ទទួលបាន​វិញ្ញាបនបត្រ​មាស ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ផងដែរ​។ សមិទ្ធផល ទាំងអស់នេះ​ជា​កំណែទម្រង់​ដ៏​ធំ នៅក្នុង​វិស័យ អេ​ឡិ​ត្រូ​និ​ច​ហើយក៏​ជា​សមិទ្ធផល​របស់ ក្រុមហ៊ុន ជី​ហ្គៀ គ្រុប​ដែល​បាន​ខិត​ខំ​​ប្រឹងប្រែង រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​។ លោក​បន្តថា​«​នេះ​ជា​កត្តា ធ្វើឱ្យ​ក្រុមហ៊ុន ជី​ហ្គៀ គ្រុប អាច​ឈរ​នៅលើ​ទីផ្សារ បាន​រហូតដល់​សព្វថ្ងៃ និង​មិនដែល​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន​ដូច​ក្រុមហ៊ុន​តំណាង​ចែកចាយ​ម៉ាក​ដទៃទៀត​ដែលជា ដៃគូ​ប្រ​គួ​ត​ប្រជែង​របស់​យើង​ឡើយ ដែល​ពួកគាត់ តែងតែ​ប្តូរ​ឈ្មោះ​ជា​រើ​យៗ ដើម្បី​បំភាន់​ភ្នែក​មន្ត្រី​ប្រមូល​ពន្ធ ក្នុង​គោលបំណង​គេចវេះ ពី​កាតព្វកិច្ច បង់ពន្ធ​»​។

​លោក​ឧកញ៉ា បាន​បញ្ជាក់ថា​៖​នៅក្នុង​កម្មវិធី​នេះ​ក៏បាន​ប្រគល់​ពានរង្វាន់​ដល់​ដៃគូ​អាជីវកម្ម​ឆ្នើម ចំនួន ១៥ ហាង ដែល​បាន​ជួយ​ជំរុញ ឱ្យមាន​ការទទួលស្គាល់​ផលិតផល LG នៅលើ​ទីផ្សារ និង​បាន​វាយតម្លៃ​ដោយ​ផ្អែក ទៅលើ​គោលការណ៍ ៤ ចំណុច​ធំៗ​ដូចជា ការលក់​មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ មិនមាន​ការលក់​ផលិតផល​គេចពន្ធ និង​ផលិតផល​មិន​ស្របច្បាប់ ការ​ទូរ​ទាត់​ប្រាក់​បានល្អ ជួយ​ជំរុញ​ការលក់​និង​ការតាំង​បង្ហាញ​ផលិតផល LG បានល្អ​។

​សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​២០​ខែតុលា ក្រុមហ៊ុន ជី​ហ្គៀ គ្រុប និង​ក្រុមហ៊ុន​LG Electronics នាំចូល​ផលិតផល LG សេរី​ថ្មី​ចុង​ក្រោយ​​ឆ្នាំ ២០២២ និង​២០២៣និង​បានដាក់​បង្ហាញ​ក្នុង​ព្រឹ​ត្ត​ិការណ៍​ដ៏​អស្ចារ្យ​មួយ​ដែលមាន​ការចូលរួម​ទស្សនាពី​ដៃគូ​អាជីវ​ម្មនិង​តំណាង​​ចែកចាយ​ជាង​៦០០​នាក់​។​ព្រឹ​ត្ត​ការណ៍​នេះ​មាន​ឈ្មោះថា VIP Gala Dinner ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន ជី​ហ្គៀ គ្រុប និង​ក្រុមហ៊ុន​LG Electronics​ដើម្បី​ផ្តល់​បទពិសោធន៍​ថ្មីៗ​ដល់​ដៃគូ​អាជីវកម្ម​ដែលជា​តំណាង​ចែកចាយ​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើបៗ​ដែល​បាន​បំពាក់​លើ​ផលិតផល LG ដែល​ទើបនឹង​នាំយក​មកកាន់​ទីផ្សារ កម្ពុជា​។ កម្មវិធី​នេះ​ធ្វើឡើង​ស្របពេល​ដែល​ក្រុមហ៊ុន LG Electronics កំពុង​ធ្វើ​យុទ្ធនាការ Healthy Home Solution ដើម្បី​លើកទឹកចិត្ត​អ្នកប្រើប្រាស់​របស់​ផលិតផល​LG​ទូទាំង​ពិភពលោក​ឱ្យ​បោះ​ជំ​ហា​ឆ្ពោះទៅរក​របៀប​រស់នៅ​ប្រកបដោយ​ផាសុក​ភាពល្អ​ជាង​មុន​តាមរយៈ​ការប្រើប្រាស់​ផលិតផល​LG​។ យុទ្ធនាការ Healthy Home Solutions​ថ្មី​ឆ្នាំ​២០២២​បាន​ផ្តោតលើ​ការបង្កើត​បរិយាកាស​ក្នុងផ្ទះ​ប្រកបដោយ «​សុខុមាលភាព​» ជាមួយ​ផលិតផល​ចុងក្រោយ​របស់ LG ចាប់តាំងពី​ការថែទាំ​សម្លៀកបំពាក់​តាមបែប​ទំ​នើ​ប ឧបករណ៍​ផ្ទះបាយ​រហូតដល់​ដំណោះស្រាយ​នៃ​ការ​បន្សុទ្ធ​ខ្យល់​បរិ​យា​ការ​ក្នុងផ្ទះ​កម្រិត​ខ្ពស់​។​

​ដើម្បី​ជំរុញ​ឱ្យ​ការរស់នៅ​ប្រកបដោយ​ផាសុកភាព​ដូច​អតិថិជន​របស់​LG ទូរ​ទាំង​ពិភពលោក​ដែរនោះ ក្រុមហ៊ុន ជី​ហ្គៀ គ្រុប បាន​នាំចូល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ម៉ាក​LG​ដែល​មា​បំពាក់​បច្ចេកវិទ្យា និង​ផ្តល់ ដំណោះស្រាយ​សុខភាព​ដល់​អ្នកប្រើប្រាស់​ដូចជា​៖ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក LG instaView Door-in-Door™ ទូរទស្សន៍ LG OLED Evo ស៊េរី​ចុងក្រោយ ម៉ាស៊ីន​បោកគក់ ម៉ាស៊ីន​ចំហុយ​សម្លៀកបំពាក់​LG Styler ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ LG Air purifier ម៉ាស៊ីន​បន្សុទ្ធ​សំណើម និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ជាច្រើន​ប្រភេទ​ទៀត ដូចជា​៖
1. ម៉ាស៊ីនត្រជាក់ LG ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា UV Nano អាច​កម្ចាត់​មេរោគ បាក់តេរី​មាន​ប្រសិទ្ធភាព​បាន​រហូតដល់ 99.99% ។
2. ទូរ​ទឹកកក LG instaView Door-in-Door™ ជា​ទូទឹកកក ម៉ូ​ឌែ​ល​ថ្មី មាន​មុខងារ​សម្លាប់​មេរោគ​នៅក្នុង​ទឹក​រហូតដល់ 99.99% ដោយ​បច្ចេកវិទ្យា UV Nano ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​គេ​បំផុត​របស់​ក្រុមហ៊ុន LG Electronics​។
3. ទូរទស្សន៍ LG OLED Evo ស៊េរី​ចុងក្រោយ​ត្រូវបាន​រចនា​មុខងារ​ឆ្លាត​វៃ​ថ្មី​មាន 4 ចំណុច​ធំៗ LG home cinema systems, Game Optimizer, Sport Alert, Smart Home Dashboard​។​
4. ម៉ាស៊ីន​បោកគក់ LG មិន​ត្រឹមតែ​ធ្វើអោយ​សម្លៀកបំពាក់​រប​ស់​អ្នក​ស្អាត​ឥតខ្ចោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បានការ​ពារ​សាច់​ក្រណាត់​ស​ម្លៀ​ល​បំពាក់​មិនអោយ​ខូច សន្សំសំចៃ​ភ្លើង និង ពេលវេលា​។
5. LG Dual Inverter Dehumidifier ម៉ាស៊ីន​នេះ​មាន​មុខងារ​បន្សុទ្ធ​សំណើម​នៅក្នុង​ផ្ទះ​ដ៏​ឆ្លាត​វៃ ជួយ​ការពារ សម្ភារៈ​នានា​មិនឱ្យ​ពុកផុយ និង​ការពារ​មិន​ឱ្យមាន​បាក់តេរី​ដែលជា​កត្តា​បង្ក​ឱ្យ​កើតមាន​បញ្ហា​អា​ឡែ​ស៊ី ដោយសារ​សំណើម និង​រក្សា​បរិស្ថាន​ក្នុងផ្ទះ​ឱ្យ​ស្អាត និង​ស្ងួត មិន​បង្ក​ឱ្យ​ដុះ​ផ្សិត និង​ធុមក្លិន​ផ្តុស​នៅលើ​សម្លៀកបំពាក់ នៅពេលដែល​អាកាសធាតុ​សើម​ខ្លាំង​។​
6. ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់ LG Air purifier មាន​សមត្ថភាព​ចាប់យក​លំអងធូលី​ដី បាក់តេរី​តូចៗ​ដែលមាន​នៅក្នុង​ផ្ទះ ឬ​បន្ទប់ និង​អាច​ស្រូបយក​មេរោគ​ទាំងអស់នេះ​បាន​រហូតដល់ 360°​។
7. ម៉ាស៊ីន​ចំហុយ​សម្លៀកបំពាក់ LG Styler វា​មាន​តួនាទី​ថែរក្សា​សាច់​ក្រណាត់​ដ៏​មានតម្លៃ កាត់បន្ថយ​ស្នាម​ជ្រាវ​ជ្រួញ​សម្លៀកបំពាក់ របស់​អ្នក​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​មិន​ធ្លាប់មាន​នៅលើ​ម៉ាស៊ីន​បោកគក់​ឬ ម៉ាស៊ីន​ស​ម្ងួ​ត​ពីមុនមក​។​
8. គ្រប់​ផលិតផល​របស់​LG ទាំងអស់​សុទ្ធតែ​អាច​បញ្ជា និង​គ្រប់គ្រង​តាមរយៈ​ទូរស័ព្ទដៃ​បាន​ដោយ​ប្រើ កម្មវិធី​LG ThinQ​។

​លោក Seung Ho Lee អគ្គនាយក​ក្រុមហ៊ុន LG Electronics ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍​នៅក្នុង​ព្រឹ​ត្ត​កាណ៍ LG VIP Gala Dinner នេះ​ថា«​ក្រុមហ៊ុន LG Electronics មាន​មោទនភាព​ដែល​យើង​វត្តមាន​ជា​យូរ​មកហើយនៅក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​យើង​បាន​បង្កើត​​សកម្មភាព​លក់ និង​ទីផ្សារ​ក្នុង​ឆ្នាំ​២០០៧​មក ។ ឥឡូវនេះ​យើង​បាន​ពង្រីក​អាជីវកម្ម​របស់​យើង​ទូទាំងប្រទេស​ដោយ​ការវិនិយោគ​ជាមួយ LG Brandshop របស់​យើង ដែល​បាន​គ្របដណ្តប់​ជាង​១៣ ខេត្ត​ក្រុង ដែល​រួមមាន​ហាង​រហូតដល់​ទៅ ១៨​ហាង​។ យើង​ក៏មាន​បណ្តាញ​ចែកចាយ និង​បងប្អូន​លក់ដុំ​នៅតាម​ទីផ្សារ​ជាង​២០០​ហាង​ផងដែរ​»​។​

​លោក​បាន​ពន្យល់​បន្ថែម​អំពី ទូរ​ទស្ស​ន៌ LG OLED ថា​ជា​ទូរទស្សន៍​ដំបូងបង្អស់​ដែល​បង្ហាញ​រូបភាព​នៅលើ​កញ្ចក់ និង​បំពាក់​ដោយ​បច្ចេកវិទ្យា AI​ដែល​អ្នក​អាច​និយាយ​ជាមួយ​ទូរទស្សន៍​បាន ដើម្បី​គ្រប់គ្រង និង​អាច​បញ្ជា​អ្វីដែល​អ្នក​ចង់បាន វា​ក៏​អនុញ្ញាតឱ្យ​អ្នកគ្រប់​គ្រង​​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នកផ្សេងៗ​ទៀត នៅក្នុង​ផ្ទះ​នៅលើ​ផ្ទាំង Dashboard ដែលមាន​នៅលើ​ទូរទស្សន៍​របស់​អ្នក ដូចជា​៖ កំណត់​ម៉ោង​បោកគក់​នៅលើ​ម៉ា​សី​ន​បោក​, បើក​ឬ​បិទ​ម៉ាស៊ីនត្រជាក់​, គ្រប់គ្រង​សីតុណ្ហភាព​នៅលើ​ទូរ​ទឹកកក​, ចំណែក​ផលិតផល PuriCare អ្នក​អាច​ពិនិត្យមើល​គុណភាព​ខ្យល់​នៅក្នុង​ផ្ទះ​របស់​អ្នក​ជាដើម ។​

​កម្មវិធី VIP night Gala Dinner 2022 គឺជា​កម្មវិធី​ជួបជុំ​សំណេះសំណាល​រវាង​ដៃគូ​អាជីវកម្ម នៃ​ក្រុមហ៊ុន ជី​ហ្គៀ​គ្រុប និង​ក្រុមហ៊ុន LG ELectronics​ដើម្បី​ផ្តល់នូវ​ប​ពិសោធន៍​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មី​របស់​LG ការពង្រឹង​សាមគ្គី​ភាពជា​ដៃគូ​អាជីវកម្ម ចែករំលែក​ផែនការ​យុទ្ធសាស្ត្រ​ថ្មី និង​ជំរុញឱ្យមាន​ការចែក​ចាយ ផលិតផល​ដោយ​ស្របច្បាប់ និង​មាន គុណភាព​ខ្ពស់​ដល់​អតិថិជន​។​អតិថិជន​ទាំងអស់​អាចមក​ទទួល​យក​បទពិសោធន៍​ថ្មីៗ​ជាមួយ​ផលិតផល​LG នៅតាម​ហាង​ទំនើប LG BrandShop​គ្រប់​សាខា​ទាំ​អស់​ទូទាំងប្រទេស​។ លំអិត​៖https://www.ggear.com.kh/lg-brandshop/៕ដោយៈសិរីមតី