សុខភាព

ប្រសិនបើផ្លូវភេទចុះខ្សោយ តើគួរបរិភោគអាហារអ្វីដើម្បីឲ្យខ្លាំងឡើងវិញ?

ចំណង់ផ្លូវភេទរបស់មនុស្សម្នាក់ៗតែងខុសគ្នា  អ្នកខ្លះមានតិច ឬច្រើន ទៅតាមសុខភាពរាងកាយ។ក្រៅពីនេះការមានសមត្ថភាពខ្លាំង ឬខ្សោយខាងផ្លូវភេទក៏អាស្រ័យទៅលើកត្តាបរិភោគអាហារផងដែរ។ជាងនេះទៅទៀតកាលណាការឈានចូលវ័យកាន់តែច្រើន បញ្ហាផ្លូវភេទក៏តែងថមថយចុះទៅតាម​នោះដែរ។

គ្រូពេទ្យជំនាញតែងលើកឡើងថា កាលណាសុខភាពភាពផ្លូវភេទចុះខ្សោយ​គឺជាទូទៅ​ហើយសុខភាពរាងកាយរបស់យើងក៏តែងចុះទ្រុឌទ្រោមទៅតាមនោះដែរ។ក្រៅពីនេះកត្តាមួយចំនួន​ទៀតដូចជា ស្រ្តេស ធាត់ជ្រុល លើសសម្ពាធឈាម មានបញ្ហាក្នុងការរំលាយអាហារ, បាក់ទឹកចិត្ត និងការផឹកស្រា តែងបង្កការប៉ះពាល់ដល់ចំណង់ផ្លូវភេទបានទាំងអស់។ ក្នុងចំណោមនេះបញ្ហាដែលធ្វើឲ្យបាត់ចំណង់ផ្លូវភេទធំជាងគេគឺបញ្ហាស្ត្រេសតែម្តង។

កត្តាមួយចំនួនទៀតដែលនាំឲ្យបាត់បង់ចំណង់ផ្លូវភេទដែរនោះគឺ ឈានចូលកាន់តែចាស់ក្នុងនេះ​ដូចជាបុរសអាយុឈានចូលខ្ទង់ ៥០ឆ្នាំឡើងទៅ វានឹងធ្វើឲ្យដំណើរការចំណង់ផ្លូវភេទថយចុះ​បន្តិចម្តងៗរហូតដល់កម្រិតមួយគឺអស់សមត្ថភាពតែម្តង។ដោយឡែកសម្រាប់ស្ត្រីវិញអាការ​បែបនេះនឹងបង្ហាញនៅពេលឈានដល់អស់រដូវ។ ឈានដល់វ័យនេះកម្រិតអ័រម៉ូនអេសត្រូជែន «Oestrogen»ធ្លាក់ចុះ ដែលជាហេតុបណ្តាលឲ្យទ្វារមាសស្ងួត និងឈឺចាប់នៅពេលរួមភេទ។

តើបរិភោគអាហារអ្វីដែលអាចជួយឲ្យផ្លូវភេទខ្លាំងឡើងវិញ?

-ជ្រើសរើសបរិភោគប្រភេទបន្លែ ផ្លែឈើ និងបន្លែស្រស់ៗឲ្យបានច្រើន។ក្រៅពីនេះក៏ត្រូវផ្លាស់ប្តូររបបអាហារប្រូតេអ៊ីនដូចជា៖ប្តូរមកប្រើសាច់ត្រី និងសាច់មាន់ជំនួសសាច់ជ្រូក ឬសាច់គោវិញ។

-ក្រៅពីនេះក៏ត្រូវជ្រើសរើសបរិភោគងាវសម្បូរទៅដោយសារជាតិស័ង្កសីដែលផ្តល់ផលល្អក្នុងការជួយលើកស្ទួយផ្លូវភេទ។

-ជ្រើសរើសបរិភោគគ្រាប់ផ្កាឈូករ័ត្ននិងគ្រាប់ល្ពៅ។

-ជ្រើសរើសបរិភោគខ្ទឹមស ខ្ទឹមបារាំង ដែលអាហារទាំងនេះជួយឲ្យសរសៃឈាមល្អដែលជួយដល់ឈាមរត់វិលវល់បានល្អ និងពិសេសជួយបញ្ចុះកូឡេស្តេរ៉ូលក្នុងសរសៃឈាមបានទៀតផង។

 *ត្រូវចៀសវាងអាហារមួយចំនួនដូចជាប្រភេទខ្លាញ់ខ្ពស់ អាហារធ្វើពីទឹកដោះគោ សាច់ក្រក សូកូឡានិងសារជាតិកាបូអ៊ីដ្រាត និងកាត់បន្ថយកាហ្វេអ៊ីនជាដើម។

ត្រូវរកពេលហាត់ប្រាណ កាត់បន្ថយស្រ្តេសនិងបើមានរោគជំងឺត្រូវប្រញាប់ព្យាបាល៕

ប្រែសម្រួលពីឯកសារបរទេស

ដោយ៖ឧត្តម