ចំណេះដឹង

កំលោះក្រមុំដឹងទេថាតើពាក់ចិញ្ចៀនម្រាមដៃណាឱ្យមានសំណាងល្អលើសេចក្តីស្នេហា     

ពិតណាស់បើទោះបីវាជាជំនឿ ប៉ុន្តែមនុស្សចាស់បុរាណតែងជឿជាក់ថា ការប្រើគ្រឿងអលង្ការ​ពិសេសចិញ្ចៀនតែងមានឥទ្ធិពលដល់សេចក្តីស្នេហារបស់ខ្លួន។

តើបើតាមរយៈជំនឿនេះបានបញ្ជាក់អ្វីខ្លះ?

*ការពាក់ចិញ្ចៀនត្រង់ម្រាមនាងដៃខាងឆ្វេង

ការពាក់ចិញ្ចៀនត្រង់ម្រាមនាងដៃខាងឆ្វេងមនុស្សភាគច្រើនតែងជ្រើសរើស។ការពាក់ចិញ្ចៀនត្រង់ម្រាមមួយនេះបញ្ជាក់ថា តែងនាំមកនូវជោគសិរី និងពិសេសជួយឱ្យសេចក្តីស្នេហាយូរអង្វែង ដោយមិនងាយបែកបាក់គ្នាបានសោះឡើយ។

*ការពាក់ចិញ្ចៀនម្រាមកូនដៃខាងឆ្វេង

កំលោះក្រមុំណាដែលពាក់ចិញ្ចៀនម្រាមកូនដៃខាងឆ្វេងតែងនាំមកនូវជោគសំណាងខាងសេចក្តីស្នេហា និងមានភាពផ្អែមល្ហែមយ៉ាងកក់ក្តៅ។

*ពាក់ចិញ្ចៀនម្រាមចង្អុលខាងឆ្វេង

បើកំលោះក្រមុំចង់ឱ្យនរណាម្នាក់ចាប់អារម្មណ៍លើសេចក្តីស្នេហា គប្បីជ្រើសរើសពាក់ចិញ្ចៀនត្រង់ម្រាមមួយនេះបានហើយ។

*ពាក់ចិញ្ចៀនម្រាមនាងដៃខាងស្តាំ

ស្រ្តីបុរសបើចង់ឱ្យមានសំណាង និងជីវិតមានភាពរលូនក្នុងផ្នែកផ្សេងៗត្រូវពាក់ចិញ្ចៀនត្រង់ម្រាមមួយនេះ។

*ម្រាមមេដៃខាងឆ្វេងឬខាងស្តាំ

ស្រ្តីបុរស បើចង់មានមន្តស្នេហ៍ និងមានមនុស្សចូលចិត្តច្រើន គួរពាក់ចិញ្ចៀនត្រង់ម្រាមមេដៃដែលអាចជ្រើសរើសខាងឆ្វេង ឬខាងស្តាំក៏បាន ។

*ម្រាមកណ្តាលខាងឆ្វេង ឬខាងស្តាំ

បើចង់ចៀសឱ្យផុតពីរាល់ ឧបទ្រពចង្រៃ គួរពាក់ចិញ្ចៀននៅត្រង់ម្រាមកណ្តាលណាមួយក្នុងនេះអាចពាក់ត្រង់ម្រាមកណ្តាលខាងឆ្វេង ឬខាងស្តាំ។

*ម្រាមកណ្តាលខាងស្តាំ

សម្រាប់ការពាក់ចិញ្ចៀនម្រាមកណ្តាលខាងស្តាំក៏ផ្តល់ជោគសំណាងមួយទៀតគឺប្រាក់កាសហូរចូល។

*ពាក់ចិញ្ចៀនម្រាមកូនដៃខាងស្តាំ

ការជ្រើសរើសពាក់ចិញ្ចៀនត្រង់ម្រាមមួយនេះអាចជួយឱ្យមានមន្តស្នេហ៍ និងគេចោមរោមស្រឡាញ់ផង។

បើតាមក្បួនតម្រាបានបញ្ជាក់ដែរថា មនុស្សណាដែលចូលចិត្តពាក់ចិញ្ចៀនគ្រប់ម្រាមឥតសល់កន្លែងណាមួយនោះបែរជាជះផលអាក្រក់ទៅវិញ ពោលគឺនាំឱ្យគ្រោះយាយី គ្មានជោគសំណាងនិងពិសេសនាំឱ្យអារម្មណ៍ច្របូកច្របល់ គ្មានបញ្ញាភ្លឺស្វាងទេ៕

ប្រែសម្រួលចេញពីឯកសារបរទេស

ដោយ៖ឧត្តម