សេដ្ឋកិច្ច

សមាគម​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​កម្ពុជា អនុគ្រោះ​ចំពោះ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ

ភ្មំ​ពេញ​៖ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ដែលជា​សមាជិក​របស់​សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នឹង​ផ្តល់​ការយោគយល់​ និង ​អនុគ្រោះ​ចំ​ពោ​អតិថិជន​ដែល​រង​ផលប៉ះពាល់​ជាក់ស្តែង​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរតាម​អនុសាសន៍​របស់​សម្តេច      តេ​ជោ ហ៊ុន សែន ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២​។​

​ការផ្តល់ជូន​នេះ​នឹងត្រូវ​ធ្វើឡើង​ស្របតាម​ស្មារតី​អង្គប្រជុំ​រវាង​សមាគម​ទាំងពីរ ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជានិង​យោងតាម​សេចក្តីជូន ដំណឹង​របស់​ធនាគារជាតិ​នៃ​កម្ពុជា លេខ ធ​៧ ០២២.៨១៨ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២២​។​

​ក្នុង​ស្មារតី​នេះ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ដែលជា​សមាជិក​របស់​ស​មា​គម​ទាំងពីរ នឹង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ក្របខណ្ឌ​កិច្ចការពារ​អតិថិជន​និង​បន្ត​ការអនុគ្រោះ​តាមរយៈ​ការរៀបចំ​ឥណទាន​ឡើងវិញ​តាម​លក្ខខណ្ឌ​ដែល​បានកំណត់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​។ គ្រឹះ ស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ជា​សមាជិកសមាគម​ទាំងពីរ​នឹង​ពិនិត្យ​លទ្ធភាព​ផងដែរ ក្នុងការ​បន្ធូរបន្ថយ​អត្រា​ការប្រាក់ និង​កម្រៃ​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ឥណទាន និង​/​ឬ លើកលែង​ការផាកពិន័យ​និង​ចៀសវាង​ការ​រឹបអូស​ទ្រព្យ​ធានា​របស​អតិថិជន​ប្រកបដោយ​ការយោគយល់​និង​អធ្យាស្រ័យ​ខ្ពស់ ស្របតាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន​៕ដោយៈសិរីមតី