សេដ្ឋកិច្ច

បណ្ឌិត Jonathan Choi ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ភ្នំពេញ​៖​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៃព្រះរាជាណាចក្រ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់ បរិញ្ញាបត្រ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ដល់ និស្សិត និង​និស្សិត​ឆ្នើម​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ ចង្វារ​។ ការ​ប្រារព្ធ​ពិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពីស​ម្តេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា ណាចក្រ​កម្ពុជា​ព្រមទាំង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។
​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​បានប្រគល់​សញ្ញាបត្រ បណ្ឌិត​កិត្តិយស​ផ្នែក “​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​” ជូន លោក​បណ្ឌិត ឆ​យ គុន​ស៊ុម អគ្គនាយក ក្រុមហ៊ុន សាន់​វ៉ា គ្រុប​និង​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ចំនួន ៦,៤១១​នាក់ ។​

​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ផ្នែក“​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ​”ដែល​បាន​ប្រគល់ជូន​លោក​បណ្ឌិត ឆ​យ គុន​ស៊ុម អគ្គនាយក​ក្រុម ហ៊ុន សាន់​វ៉ា គ្រុប​បានបង្ហាញ​ឲ្ឃើ​ញ​សមិទ្ធិផល​ជាច្រើន​លើ​ការវិនិយោគ​អាជីវកម្ម​របស់​ក្រុមហ៊ុន សាន់​វ៉ា គ្រុប ក្នុង​វិស័យ​ជាច្រើន​រួមមាន ការច្នៃ ប្រឌិត បច្ចេកវិទ្យា ការផ្លាស់ប្តូរ ការស្រាវជ្រាវ ការអប់រំ និង​ការវិនិយោគ​មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏មាន​នៅក្នុងបណ្តា​ប្រទេស និង​តំបន់​ជាច្រើន​ទៀតផង​ដែរ​។ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ដែល លោក​បណ្ឌិត ឆ​យ គុន​ស៊ុម​បានទទួល​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក​បណ្ឌិត ទទួលបាន​ក្រោយពី​ទីក្រុង​ហុងកុង ប្រទេស កាណាដា ចិន ចក្រភព​អង់គ្លេស និង ប្រទេស​វៀតណាម ។​

​នៅ​ថ្ងៃ​ដដែល​នោះដែរក្រុមហ៊ុន​សាន់​វ៉ា​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជាបានរៀបចំ​ពិធីជប់លៀង​ពិសារ អាហារ​ពេល​ល្ងាចដើម្បី​អបអរសាទរ ដល់​លោក​បណ្ឌិត ឆ​យ គុន​ស៊ុម អគ្គនាយក​ក្រុមហ៊ុនសាន់​វ៉ា គ្រុប នៅ​ទីស្នាក់ការ​កណ្តាល​នៃ​ក្រុមហ៊ុន​សាន់​វ៉ា​នាពេល​ល្ងាចដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយសរួមមានឯកឧត្តម ឡុង បុ​ណ្ណា​សេរី​វ​ឌ្ឍ​ន៏រដ្ឋលេខាធិការក្រសួង​វប្បធម៌និង​វិចិត្រសិល្បៈ ឯកឧត្តម​បណ្ឌិត សាន វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការក្រសួង​អប់រំ យុវជននិងកីឡា ឯកឧត្តម​បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃ​សាកលវិទ្យាល័យជាតិ​គ្រប់គ្រង និង​សមាន​ជិ​កសភាពាណិជ្ជកម្ម និង​សាជីវកម្ម​នានា​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផងដែរ​។​

​នៅក្នុង​សុន្ទរកថា​របស់ ឯកឧត្តម​បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​អបអរសាទរ​ចំពោះ លោក​បណ្ឌិត ឆ​យ គុន​ស៊ុម អគ្គនាយក​ក្រុមហ៊ុន សាន់​វ៉ា គ្រុប ដែល​ទទួលបាន សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM)។​ឯកឧត្តម​បណ្ឌិត ហោ ប៉េង បាន​មានប្រសាសន៍ថា“​ការលះបង់​និង​ការរួមចំណែក​របស់លោក​បណ្ឌិត ឆ​យ គុន​ស៊ុម ក្នុង​វិស័យ​ អប់រំ សេដ្ឋកិច្ច និង​វប្បធម៌​មកកាន់​ប្រទេស​កម្ពុជា​ពិតជា​ធំធេង​ណាស់​។ ជាពិសេស​ចំពោះ​សាកលវិទ្យាល័យ ជាតិ​គ្រប់គ្រង​ទាំងនេះ​នឹង​លើក​កំពស់​ដល់​ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ហើយ​ជាពិសេស​សម្រាប់ យុវជន​ជំនាន់​ក្រោយ នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​កិច្ច សហប្រតិបត្តិការ និង​គំនិត​ផ្តួចផ្តើម​ដ៏​សប្បុរស ដើម្បី​ជំរុញ​ក្នុង​ការលើក​កំណើនសេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​ក​កម្ពុ​ជានា​ពេលអនាគត​ដ៏​យូរអង្វែង​ផងដែរ​។ ” ហើយ​ឯកឧត្តម​បណ្ឌិត ហោ ប៉េង មានប្រសាសន៍​បន្ថែមទៀត​ថា​“​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង(NUM)​សូម​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ លោក​បណ្ឌិត ឆ​យ គុន​ស៊ុម ក្នុងការ​ផ្តល់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត ចំនួន​៤​កន្លែង​ដល់​និស្សិត​ជា​រៀងរាល់ឆ្នាំ និង​ជាពិសេស​ជា​អ្នក​ឧបត្ថម្ភ មជ្ឈមណ្ឌល​វប្បធម៌ និង iLAB រួម​ជាមួយនឹង​ការអភិវឌ្ឍន៍​គ្រឿង​បរិក្ខារ​បន្ថែមទៀត ហើយ​លោក សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​រ​បស់​ស្ថាប័ន ទាំងពីរ​នឹង​ដំណើរការ​ទៅមុខ​យូរអង្វែង​។​

​នៅក្នុង​ពិធីជប់លៀង​ពិសា​អាហារ​ពេល​ល្ងាច លោក​បណ្ឌិត ឆ​យ គុន​ស៊ុម អគ្គនាយក​ក្រុមហ៊ុន សាន់​វ៉ា គ្រុប បាន​មានប្រសាសន៍ថា “​ក្រុមហ៊ុន សាន់​វ៉ា គ្រុប​បានធ្វើ​អាជីវក​ម្នៅ​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល ជិត​៣០​ឆ្នាំ​មកហើយ​។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ យើង​បាន បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ អភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា​តាម​រយៈ​គម្រោង​វិនិយោគ​អាជីវកម្ម និង​សេវាកម្ម​សាធារណៈ​។ ចាប់ផ្តើម​ពី​អាជីវកម្ម​កែច្នៃ​អាហារ​សមុទ្រ​ក្នុង​ឆ្នាំ ១៩៩៥ ហើយ​យើង​បាន​ពង្រីក​អាជីវកម្ម និង​អភិវឌ្ឍន៍​ទៅលើ​វិស័យ​អចលនទ្រព្យ​នៅ ក្នុង​ឆ្នាំ​២០០២លើ​គម្រោង​បុរីជ័យជំនះ។បច្ចុប្បន្ន​គម្រោង Sunwah Pearl Phnom Penh គឺជា​គម្រោង​លំនៅដ្ឋាន​និង​អាគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក​ចុងក្រោយ​បំផុត​របស់​យើង​ទើបតែ​ត្រូវបាន​បើក​ដំណើរការ​សាងសង់​នឹង​បាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​នៅ​ខែ កក្កដា​កន្លងមកនេះ​។​”

​បណ្ឌិត ឆ​យ គុន​ស៊ុម បាន​មានប្រសាសន៍​បន្ថែមថា “​ក្នុងនាម​ខ្ញុំ​ជា​អ្នកជំនួញ ខ្ញុំ​បាន​ចំណាយពេល​ជាច្រើន​ទស្សវត្សរ៍​ក្នុង​ការកសាង​ក្រុមហ៊ុន​សកល​មួយ​នេះ​។​នៅពេលដែល​ក្រុមហ៊ុន​របស់ខ្ញុំ​បាន​ដើរ តួនាទី​ជា​ផ្នែក​មួយ​នៅក្នុង​ការអភិវឌ្ឍន៍ និង​ចែកចាយ​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម និង​ការ​វិ​និ យោគ សាកលភាវូបនីយកម្ម​។​វា​បាន​ស្តែង​ឲ្យ​ខ្ញុំ​ឃើញ​កាន់តែច្បាស់ អំពី​បទពិសោធន៍ ការយល់ដឹង​អំពី របៀប​រស់នៅ​របស់​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​រួមមាន វប្បធម៌ ប្រពៃណី ជំនឿ ផ្នត់គំនិត ការយោគយល់​រួមជាមួយ​នឹង​កិច្ច​ស​ប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​ផងដែរ​។​”

​នៅ​ចុងបញ្ចប់​នៃ​សុន្ទរកថា​របស់ លោក​បណ្ឌិត ឆ​យ គុន​ស៊ុម អគ្គនាយក​ក្រុមហ៊ុន សាន់​វ៉ា គ្រុប ក៏បាន​លើក ឡើង​ផងដែរ​ថា “​ភាសា​នៃ​អាជីវកម្ម​គឺមាន​លក្ខណៈ​ជា​សកល​គោល​គំនិត​នៃ​ប្រាក់ចំណេញ ការ​ខាត់​បង់ ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព និង​កម្លាំង​ពលកម្ម​ដែល​ត្រូវបាន​លើកទឹកចិត្ត​គឺ​ត្រូវបាន​ស្វែងយល់​ដោយ​មនុស្ស​គ្រប់គ្នា ​។ ​វា​ជាការ​ពិតណាស់​ដែល​ខ្ញុំ​បានសម្រេច​សុបិន​របស់ខ្ញុំ​ក្នុងការ​ព្យាយាម​លើកកម្ពស់​ប្រទេស​នានា​តាមរយៈ​ការជួយ​សម្រួល​អន្ត​រក​ម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ការគិត​ពិចារណា បែបនេះ​បាន​នាំឱ្យ​យើង​បង្កើត​មូលនិធិ សាន់​វ៉ានិងមូលនិធិ Jonathan K.S Choi ដើម្បី​លើកកម្ពស់​ការផ្លាស់ប្តូរ​អន្តរជាតិ​ក្នុង​វិស័យ​អប់រំ បច្ចេកវិទ្យា និង​វប្បធម៌​។​ជាច្រើន​ឆ្នាំ​កន្លងមកនេះក្រុមហ៊ុន​សាន់​វ៉ា​គ្រុប​បាន​ចូលរួមចំណែក​ជួយ​ប្រទេស​កម្ពុជា​ជាច្រើនរួមមានគម្រោង​សេវា​សង្គមនិង​សាធា រណៈ ការអប់រំ ការផ្លាស់ប្តូរ​បច្ចេកវិទ្យានិង​ជាពិសេស​វប្បធម៌ ហើយក្រុមហ៊ុន​សាន់​វ៉ា នៅក្នុង​ប្រទេស​កម្ពុជា និង​មាន​ភាព​រីកចម្រើន និង​ពង្រីក​យ៉ាងខ្លាំង​ក្លា​នាពេល​អនាគត​៕​