កម្សាន្ដ

ខោខូវប៊យទសវត្សរ៍១៨៨០ត្រូវបានដាក់លក់ដេញថ្លៃក្នុងតម្លៃជាង៧ម៉ឺនដុល្លារអាម៉េរិក

សម្រួលដោយ៖ រ៉ាម៉េត

សម្លៀកបំពាក់មួយឈុតដ៏ស័ក្តិសមបំផុតនៅក្នុងទសវត្សរ៍ទី១៩ ម៉ាក ហ្ស៊ង់ ឡឺវិស ដែលមានជាប់ជាមួយពាក្យស្លោកបង្ហាញអំពីការរើសអើងពូជសាសន៍ត្រូវបានលក់ក្នុងការដាក់ឲ្យដេញថ្លៃក្នុងតម្លៃ ៧៥០០០ ដុល្លារអាម៉េរិក។

លោក ស្កាយ ហុពើរ មាយុ ២៣ឆ្នាំ ដែលជាអ្នកប្រមូលសម្លៀកបំពាក់ចាស់បុរាណមកពីរដ្ឋ សាន់ ឌីយ៉ាហ្គោ បានប្រមូលយកខោខូវប៊យ ដ៏កម្រម៉ាក ហ៊្សង់ ក្នុងជំនាន់ទសវត្សរ៍១៨៨០ នៅក្នុងពិធីដេញថ្លៃ Durango Vintage Festivus នៅ New Mexico កាលពីថ្ងៃទី ១ តុលា។

ខោខូវប៊យជជុះម៉ាក ហ៊្សង់ជាច្រើន ត្រូវបានគេសរសើរថាបានផលិតចេញពីក្រណាត់ដែលធ្វើពីអំបោះបុរាណសុទ្ធហើយត្រូវបានគេរកឃើញនៅក្នុងអណ្តូងរ៉ែមួយដែលគេបានបោះបង់ចោលជាច្រើនឆ្នាំមកហើយ និងត្រូវបានគេជឿថា វាជា ម៉ាក ឡឺវិស ដែលជាម៉ូដែលចាស់ជាងគេបំផុតពីសម័យនោះ។គឺជាខោបុរាណដែលមានស្លាកសញ្ញាបង្ហាញជាលក្ខណ:រើសអើងដ៏ជ្រាលជ្រៅបំផុតនៅក្នុងសម័យកាលនោះ។

ស្លាកសញ្ញាដែលបោះពុម្ពនៅហោប់ៅខាងក្នុងបង្ហាញថា “ មានតែខោប្រភេទនេះទេដែលផលិតដោយពលករស្បែកស “ ពាក្យស្លោកដែលក្រុមហ៊ុនប្រើក្នុងសម័យកាលរើសអើងពូជសាសន៍ត្រូវបានគេប្រើប្រាស់ប្រឆាំងនឹងជនជាតិចិនដែលកំពុងរាលដាលពាសពេញសហរដ្ឋអាម៉េរិក នេះជាសេចក្តីរាយការណ៏របស់ អ្នកសារព័ត៌មាន World Street។ វាត្រូវបានគេប្រើប្រាស់បន្ទាប់ពីការអនុម័តច្បាប់ហាមឃាត់ជនភៀសខ្លួនចិនដែលក្នុងពេលនោះពលករចិនត្រូវបានហាមឃាត់ចូលមកអាម៉េរិកអស់រយ:ពេល១០ឆ្នាំមកហើយអ្នកនាំពាក្យរបស់ Levi បានប្រាប់ WSJ. យ៉ាងដូចឆ្នេះ។

Levi ថ្លែងដូច្នេះថា ម្ចាស់ក្រុមហ៊ុនគិតថា ការប្រើប្រាស់ពាក្យស្លោកនេះនឹងធ្វើអោយការលក់បានប្រសើរឡើងនិងស្របតាមទស្សន:របស់អ្នកប្រើប្រាស់នៅសម័យកាលនោះ តែក្រោយមកត្រូវបានជាប់គាំងនៅក្នុងទសវត្សរ៍១៨៩០ អ្នកនាំពាក្យបានបញ្ជាក់។

ច្បាប់នោះបន្ទាប់មកត្រូវបានលុបចោលនៅក្នុងឆ្នាំ១៩៤៣។

ទោះបីជាមានអាយុកាលរាប់សតវត្សរ៍ហើយក្តី ក៏ខោខូវប៊យ ម៉ាក ហ្សង់ ដែលមានចង្កេះទំហំ ៣៨ អ៊ីង ប្រវែងខោ ៣២ អ៊ីង ត្រូវបានគេនិយាយថា ស្លៀកទៅមានលក្ខណ:សមណាស់ នេះបើយោងតាមបញ្ជីកំណត់ត្រា។

ខោខូវប៊យដែលគេរកឃើញទាំងនោះនៅតែជាប់ស្នាមប្រឡាក់ក្រមួនស្រក់ពីទៀនដែលគេប្រើប្រាស់ដោយអ្នករុករកមាសក្នុងរូងក្រោមដីដ៏ចង្អៀត។ ខោប្រភេទនេះមានប៊ូតុងព្យួនៅហោប៉ៅខាងក្រោយតែមួយគត់។

លោកហូពើ បានទិញ ហ្ស៊ង់ដើម្បីវិនិយោគរួមគ្នាជាមួយនិង ស្ស៊ីប ស្តេវិនសុន ម្ចាស់ហាងស្តុកអំបោះបុរាណនៅរដ្ឋ Los Angeles ហើយក៏បានធ្វើការដេញថ្លៃជាមួយនឹង អតីតអ្នកជិះសេះរហូតដល់ទៅ៩០% តែបន្ទាប់មកត្រូវបានដេញថ្លៃផ្សេងទៀតត្រឹមតែ១០%។

តម្លៃសរុបខោខូវប៊យប្រវត្តិសាស្ត្របានហក់ឡើងក្នុងតម្លៃ ៨៧០០០ ដុល្លារ អាម៉េរិកជាមួយនិងបុព្វលាភរបស់អតិថិជនបញ្ចូលក្នុងនោះ។

“ ខ្ញុំនៅតែជាប្រភេទអ្នកដែលមានការងឿងឆ្ងល់សូម្បីតែទិញវាក៏ដោយក៏មានការភ្ញាក់ផ្អើលខ្លួនឯងដែរ“  លោកហូពើ បានប្រាប់អ្នកយកព័ត៌មាន។

លោកហូពើ និយាយថា គាត់បានទទួលការបញ្ជទិញពីអតិថិជនដែលប្រកបដោយសក្តានុពលបានជាច្រើន។ គាត់និងដៃគូជំនួញរបស់គាត់សង្ឃឹមថា នឹងធ្វើការលក់ឡើងវិញនូវខោខូវប៊យម៉ាក ហ្ស៊ង់ ក្នុងតម្លៃយ៉ាងហោចណាស់ ១៥០០០០ ដុល្លាអាម៉េរិក។

“ អ្នកអាចស្លៀកវាទៅស្តាបាក់” សម្តីរបស់លោក ស្តេវិនសុន និយាយប្រាប់ទៅអ្នកយកព័ត៌មាន៕