សេដ្ឋកិច្ច

ក្រុមហ៊ុនមួយគ្រោងនាំមៀន​ប៉ៃលិនជាង៤០ទៅ៦០តោន ទៅ​ចិន​ក្នុង​ខែតុលា​នេះ​

​ភ្នំពេញ​៖ក្រុមហ៊ុនឯកជនមួយ គ្រោងនាំមៀនប៉ៃលិនសាកល្បងទៅប្រទេសចិនចំនួន៤០ទៅ៦០ម៉ឺនតោននៅក្នុងខែតុលានេះ។

លោក ភ​ត់ សុផាន់​បូរី ប្រធាន​ប្រឹក្សា​ភិ​បាល​នៃ​ក្រុមហ៊ុន​ពេជ្រ​ចិន្តា បានឱ្យដឹងថា​ក្រុមហ៊ុន ពេជ្រ​ចិន្តា បាន​ប្រមូល​ទិញ​មៀន​ប៉ៃលិន បាន​ប្រមាណ​ជាង ១​ពាន់​តោន​ហើយ ដើម្បី​ត្រៀម​នាំ​ចេញទៅ​ទីផ្សារ​ប្រទេស​ចិន​។ ក្រុមហ៊ុន​បានរៀបចំ​ឯកសារ​រវាង​រដ្ឋ​និង​រដ្ឋ រដ្ឋ​និង​ឯកជន​រួចរាល់​អស់ហើយ នៅឡើយ​ការដឹកជញ្ជូន មាន​ភាព​មាន​ភាពស្មុគស្មាញ​បន្តិច​។

​លោក ភ​ត់ សុផាន់​បូរី បានឱ្យដឹងថា តាម​គោលការណ៍ ក្រុមហ៊ុន​ប្រមូល​ទិញ​មៀន​ចំនួន ៣​ខេត្ត​ដំបូង គឺ ខេត្ត​ប៉ៃលិន បាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី​នាំចេញ ទៅ​ប្រទេស​ចិន ហើយ​នៅពេលនេះ ក្រុមហ៊ុន​ប្រមូល​ទិញ​បាន​ចំនួន​ជាង ១​ពាន់​តោន រួចជាស្រេច ដោយ​ចាប់ផ្តើម​ទិញ​តាំងពី​ដើមខែ តុលា​មក​។​

​លោក ភុ​ត សុផាន់​បូរី បញ្ជាក់​បន្ថែមថា នៅក្នុង​សប្តាហ៍​ទី​៤ នៃ​ខែតុលា​នេះ ក្រុមហ៊ុន​នឹងធ្វើ​ការនាំចេញ​មៀន​ប៉ៃលិន សាកល្បង​ក្នុង​បរិមាណ​ប្រហែលជា ៤០​ទៅ​៦០​តោន ជាមុនសិន​៕ដោយៈសិរីមតី