កីឡា

ការទស្សទាយន៍លទ្ធផល នៅ Premier League សប្តាហ៍ទី ១០

សម្រាប់ក្របខ័ណ្ឌ Premier League អង់គ្លេស នាចុងសប្ដាហ៍នេះ ដែលជាសប្ដាហ៍ទី១០ ការជួបគ្នាដ៏គួរឱ្យចាប់អារម្មណ៍បំផុត នោះគឺក្រុមកណ្ដាលតារាង Liverpool ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមលេខ ២ Manchester City ហើយក្រុមកំពូលតារាង Arsenal ត្រូវធ្វើជាភ្ញៀវរបស់ក្រុមលេខ១៤ Leeds United។ រីឯក្រុមលំដាប់បន្តបន្ទាប់គ្នា Tottenham Hotspur (៣), Chelsea (៤) និង Manchester United (៥) ប៉ះក្រុម ដែលទំនងជាអាចដណ្ដើមជ័យជម្នះបាន។

Cambodia Flash News (CFN) សូមលើកយកការទស្សន៍ទាយទុកមុននូវលទ្ធផលរបស់គូនីមួយៗពីអ្នកវិភាគបាល់ទាត់ចំនួន ២រូប ដែលបម្រើការឱ្យអង្គភាពព័ត៌មានផ្សេងគ្នា នៅចក្រភពអង់គ្លេស ដោយម្នាក់ គឺលោក Mark Lawrenson (Lawro) ដែលធ្វើការឱ្យគេហទំព័រ Paddy Power News នៅអៀរឡង់ និងម្នាក់ទៀត គឺលោក Chris Sutton ដែលបំពេញការងារឱ្យប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញ BBC នៅអង់គ្លេស។

ខាងក្រោមនេះ ជាការទស្សន៍ទាយរបស់អ្នកវិភាគទាំង ២៖

+ការទស្សទាយន៍របស់លោក Lawrenson៖

*ថ្ងៃសៅរ៍ ទី១៥ ខែតុលា

-Leicester អាចនឹងស្មើ Crystal Palace                        ១-១

-Fulham អាចនឹងឈ្នះ Bournemouth                           ២-១

-Wolverhampton អាចនឹងឈ្នះ Nott’m Forest                ១-០

-Tottenham អាចនឹងឈ្នះ Everton                              ២-០

*ថ្ងៃអាទិត្យ ទី១៦ ខែតុលា

-Aston Villa អាចនឹងចាញ់ Chelsea                             ០-២

-Leeds អាចនឹងចាញ់ Arsenal                                    ១-២

-Man United អាចនឹងឈ្នះ Newcastle                          ២-០

-Southampton អាចនឹងចាញ់ West Ham                      ១-២

-Liverpool អាចនឹងស្មើ Man City                                 ១-១

+ការទស្សទាយន៍របស់លោក Sutton៖

*ថ្ងៃសៅរ៍ ទី១៥ ខែតុលា

-Leicester អាចនឹងស្មើ Crystal Palace                        ២-២

-Fulham អាចនឹងឈ្នះ Bournemouth                           ២-១

-Wolverhampton អាចនឹងឈ្នះ Nott’m Forest               ២-០

-Tottenham អាចនឹងឈ្នះ Everton                              ៣-១

*ថ្ងៃអាទិត្យ ទី១៦ ខែតុលា

-Aston Villa អាចនឹងចាញ់ Chelsea                             ០-២

-Leeds អាចនឹងចាញ់ Arsenal                                    ១-៣

-Man United អាចនឹងស្មើ Newcastle                           ១-១

-Southampton អាចនឹងចាញ់ West Ham                      ១-២

-Liverpool អាចនឹងចាញ់ Man City                              ១-៤៕