ព័ត៌មានជាតិ

ផ្ទះពលរដ្ឋជាង១០០ខ្នងនៅខណ្ឌដង្កោបានលិច​ បង្កពីជំនន់ទឹកស្ទឹងព្រែកត្នោត

ភ្នំពេញ៖កម្ពស់ទឹកស្ទឹងព្រែកត្នោតបន្តកើនឡើង បង្កឱ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០ខ្នងផ្ទះ​នៅជាប់​នឹង​សណ្ដស្ទឹង ក្នុងសង្កាត់ចំនួន៦​ នៃខណ្ឌដង្កោ។

មន្ត្រីអាជ្ញាធរខណ្ឌបានឱ្យដឹងនៅថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះថា សង្កាត់ចំនួន៦ ដែលរងការលិចផ្ទះ និងផ្លូវគឺសង្កាត់គងនយ សង្កាត់ព្រៃវែង សង្កាត់សាក់សំពៅ សង្កាត់ស្ពានថ្ម​សង្កាត់ព្រៃសនិង សង្កាត់ជើងឯក។ក្នុងនោះពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងសង្កាត់ព្រៃវែង បានជម្លៀសទៅទីទួល សុវត្ថិភាព និង​កំពុងរស់​នៅលើទំនប់ជាបណ្ដោះអាសន្ន។

គួរបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោតគិតត្រឹមព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ នៅ“ស្ថានីយពាមឃ្លៃ”ទឹកមានកម្ពស់៦,៤៦ម៉ែត្រ កើនឡើង០,៤៦ម៉ែត្រធៀបម្សិលមិញ៦,០០ម៉ែត្រ ។រហូតដល់ពេលនេះស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហូរក្នុងកម្រិតពេញស្ទឹងនិងហូរចូលដល់តាមជើងទំនប់សណ្ដទៀត៕ដោយ៖វិចិត្រ