សេដ្ឋកិច្ច

រយៈពេល​៩​ខែ ការនាំចេញ​ស្រូវ និង​អង្ករ​កម្ពុជា ប្រមាណ ៨៥០.៤៤​លាន​ដុល្លារ​

ភ្នំពេញៈ ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​សម្រាប់​រយៈពេល ៣​ត្រីមាស​កើន​បាន​១០% ដែលមាន​បរិមាណ​សរុប​ចំនួន៤៤៩.​៣២​៥​ តោន ពោលគឺ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន ២៨៦.៩០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អះអាងថា ក្នុង​រយៈពេល ៩​ខែ នៃ​ឆ្នាំ ២០២២ ប្រទេស​កម្ពុជា បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ​បាន ចំនួន ៤៤៩.​៣២៥ តោន ទៅកាន់​គោលដៅ​ចំនួន៥៥ ដែល​ក្នុងនោះ ប្រទេស​ចំនួន ៩ បាន គ្របដណ្តប់​លើ​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុ​ជាជាង៨២​% ដែល​រួមមាន សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ៤៤,០៩% ប្រទេស​បារាំង ១៤,៨៣% ប្រ​ទេ​ម៉ាឡេស៊ី៥,៥៨% ប្រទេស​ហូ​ឡង់ ៤.៦៥​% ប្រទេស​​អ៊ីតាលី ២,៦៥%ប្រទេស​ហ្កា​ប៊ុង ២,៦៣ ប្រទេស​ព្រុយ​ណេ ២,៤៤%ចក្រភព​អង់គ្លេស២,៤៥%និង​ប្រទេស​អាឡឺម៉ង់២,០៨​% ។​

ប្រភព​ដដែល​បាន​បន្តថា ប្រភេទ​អង្ករ​ក្រអូប​ប្រណិត​ចំនួន ៣៩% ឬ ១៧៧ .៤៨១ តោន អង្ករ​សែន​ក្រអូប​ចំនួន​ជិត ២៩% ឬ ១២៨.៧៥៣ តោន អង្ក​រស​គ្រាប់​វែង​ចំនួន​ជិត ២៨% ឬ ១២៣. ៣១៨ តោន អង្ករ​ចំហុយ ជាង ២% ឬ ១០ .៦៨០ តោន អង្ករ​សរីរាង្គ​ចំនួន​ជិត ២% ឬ ៨.១០៦ តោន ។​

​ប្រភព​ដដែល​បាន​បន្តថា ស្រូវ បាន​ចំនួន ២.៣៥៧.៦៧៤ តោន​ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ចំនួន​ជា ៥៦៣,៥៤ លាន ដុល្លារ​សហរដ្ឋអាមេរិក​ត្រូវបាន​នាំចេញ​វ​ចេញទៅ​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០២២៕ដោយៈសិរីមតី