សប្ដាហ៍ទី៩ នៃក្របខ័ណ្ឌ Premier League អង់គ្លេស នាចុងសប្ដាហ៍នេះ មានការប៉ះគ្នាដ៏គួរឱ្យចាប់អារម្មណ៍ គឺក្រុម Arsenal ដែលកំពុងឈរលេខ១ ក្នុងតារាងពិន្ទុ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុម Liverpool ខណៈដែលក្រុម Chelsea, Manchester City, Tottenham Hotspur និងក្រុម Manchester United ប៉ះក្រុម ក្នុងកម្រិតមធ្យម និងខ្សោយរៀងៗខ្លួន។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
ជាមួយគ្នានេះ Cambodia Flash News (CFN) សូមលើកយកការទស្សន៍ទាយទុកមុននូវលទ្ធផលរបស់គូនីមួយៗ ពីអ្នកវិភាគបាល់ទាត់ចំនួន ២រូប ដែលបម្រើការឱ្យអង្គភាពព័ត៌មានផ្សេងគ្នានៅចក្រភពអង់គ្លេស ដោយម្នាក់ គឺលោក Mark Lawrenson (Lawro) ដែលធ្វើការឱ្យគេហទំព័រ Paddy Power News នៅអៀរឡង់ និងម្នាក់ទៀតគឺលោក Chris Sutton ដែលបំពេញការងារឱ្យប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញ BBC នៅអង់គ្លេស។
ខាងក្រោមនេះ ជាការទស្សន៍ទាយរបស់អ្នកវិភាគទាំង ២៖
+ការទស្សន៍ទាយរបស់លោក Lawrenson៖
*ថ្ងៃសៅរ៍ ទី៨ ខែតុលា
-Bournemouth អាចនឹងចាញ់ Leicester ១-២
-Chelsea អាចនឹងឈ្នះ Wolverhampton ២-០
-Man City អាចនឹងឈ្នះ Southampton ៤-០
-Newcastle អាចនឹងឈ្នះ Brentford ២-១
-Brighton អាចនឹងចាញ់ Tottenham ១-២
*ថ្ងៃអាទិត្យ ទី៩ ខែតុលា
-Crystal Palace អាចនឹងឈ្នះ Leeds ២-១
-West Ham អាចនឹងឈ្នះ Fulham ២-០
-Arsenal អាចនឹងស្មើ Liverpool ១-១
-Everton អាចនឹងចាញ់ Man United ១-២
*ថ្ងៃចន្ទ ទី១០ ខែតុលា
-Nott’m Forest អាចនឹងចាញ់ Aston Villa ១-២
+ការទស្សន៍ទាយរបស់លោក Sutton៖
*ថ្ងៃសៅរ៍ ទី៨ ខែតុលា
-Bournemouth អាចនឹងចាញ់ Leicester ១-២
-Chelsea អាចនឹងឈ្នះ Wolverhampton ២-០
-Man City អាចនឹងឈ្នះ Southampton ៤-០
-Newcastle អាចនឹងឈ្នះ Brentford ២-១
-Brighton អាចនឹងស្មើ Tottenham ១-១
*ថ្ងៃអាទិត្យ ទី៩ ខែតុលា
-Crystal Palace អាចនឹងឈ្នះ Leeds ១-០
-West Ham អាចនឹងឈ្នះ Fulham ២-១
-Arsenal អាចនឹងឈ្នះ Liverpool ៤-១
-Everton អាចនឹងស្មើ Man United ១-១
*ថ្ងៃចន្ទ ទី១០ ខែតុលា
-Nott’m Forest អាចនឹងចាញ់ Aston Villa ០-១៕