សេដ្ឋកិច្ច

កម្ពុជា​ដាក់ចេញ​គម្រោង​អភិវឌ្ឍ​៨​ទាក់ទាញ​ទេសចរ​អន្តរជាតិ​៧,៥​លាន​នាក់ ត្រឹម​ឆ្នាំ​២០២៨

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា មានបំណង​ទាក់ទាញ​ទេសចរ​អន្តរជាតិ​រហូត​ដល់ ៧,៥​លាន​នាក់ និង​ទេសចរ​ផ្ទៃក្នុង ១៦​លាន​នាក់​នៅ​ឆ្នាំ​២០២៨​។ដើម្បី​សម្រេច​គម្រោង​នេះរដ្ឋាភិបាលបានដាក់​ចេញ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ផ្សេងៗ​ចំនួន៨​ចំណុច​។​នេះ​បើតាម​ការ​លើក​ឡើង​រប​ស់លោក តុ​ប សុភ័ក រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព​នៃ​វិស័យ​ទេសចរណ៍​រយៈពេល​៥ ឆ្នាំ​ចុងក្រោយ​នាពេល​ថ្មីៗ​កន្លងមកនេះ ។

លោក តុ​ប សុភ័ក បានឱ្យដឹងថា​៖គម្រោង​អភិវឌ្ឍ​ទាំង ៨​នោះ​មានដូចជា ការអភិវឌ្ឍ​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​នវានុវត្តន៍ និង​ភាព​ច្នៃប្រឌិត​,​ពង្រឹងគុណភាព​សេវាកម្ម​ឱ្យ​ស្របតាម​ស្តង់ដា​, ជំរុញ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវ​ទេសចរណ៍​ឱ្យស្រប​តាម​ស្រង់​ដា​,សម្រួលនិង​ព​ង្រឹ​ក​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវទេសចរ​និង​ជំរុញ​សមត្ថភាព​ធនធានមនុស្ស ផ្សព្វផ្សាយ​ពី​ទីផ្សារ​ទេសចរណ៍​,ការ​ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក្នុង​វិស័យ​ទេសចរណ៍​,​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ និង ការពង្រឹង​អភិបាល​កិច្ច​ទេសចរណ៍​។

​ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​រូបនេះ​អះអាងថារដ្ឋាភិបាល​កម្ពុជានឹង​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សុវត្ថិភាព ផាសុក​ភាព និង​ផលប្រយោជន៍​។ ជាងនេះទៅទៀត​រដ្ឋាភិបាល​ធានា​ការអភិវឌ្ឍ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​៕ដោយៈផាវី