សេដ្ឋកិច្ច

កម្ពុជា​ចូលកាន់​ដំណែង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ក្រុមការងារ​​​កម្មវិធីនិង​ការត្រួតពិនិត្យ​អង្គការ​សហ​ប្រជា​តិ​

ភ្នំពេញ​៖ នៅ​ដើម​សប្ត​ហ៍​នេះ កម្ពុជា​បាន​ចូល​ទទួលយក​ដំណែង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី​៨៤ នៃ​ក្រុមការងារ​ស្ដីពី​ផែនការ​កម្មវិធី និង​ការត្រួតពិនិត្យ​កម្មវិធី នៃ​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ (UNCTAD) ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣-៧ ខែតុលា ឆ្នាំ​២០២២​។ កិច្ចប្រជុំ​នេះ​ក៏មាន​កា​ចូលរួម​ពី​លោកស្រី Rebeca Grynspan អគ្គលេខាធិការ​នៃ​អង្គការ UNCTAD ក៏ដូចជា​ប្រទេស​ជា​សមា ជិក​អង្គការ UNCTAD ជាច្រើន​ផងដែរ​។

​អគ្គរាជទូត ឡុង កែម​វិចិត្រ តំណាង​អចិន្ត្រៃយ៍​នៃ​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ បាន​ថ្លែ​ថង​ថា​៖​ការធ្វើជា​ប្រធាន​កិច្ចប្រជុំ​នេះ ជា​កិត្តិយស​មួយ​របស់​កម្ពុជា ហើយ​ការងារ​នេះដែរ ក៏​ជាការ​ចូលរួម​យ៉ាងសកម្ម​មួយ​របស់​កម្ពុជា ក្នុង​ដំណើរការ​នៃ​ស្ថាប័ន​អង្គការសហប្រជាជាតិ ការកសាង​ពហុភាគី​និយម និង​ការអនុវត្ត​សកម្មភាព​ក្រោម​សរសរ​ស្ដ​ម្ព​ទាំង​៣ នៃ​អង្គការ UNCTAD គឺ​ការស្រាវជ្រាវ និង​វិភាគ ការ កសាង ​កុងសង់ស៊ីស និង​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោក គង់ សុខ​ហេង អនុព័ន្ធពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​បេសកកម្ម​កម្ពុជា ក៏បាន​ថ្លែងសេចក្ដី​ថ្លែងការណ៍​រប​ស់​កម្ពុជា ដោយបាន​សំដែង​នូវ​ការគាំទ្រ​ដល់​ការងារ​របស់​អង្គការ UNCTAD ក្នុង​ការជួយ​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ និង​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដោយ​ប្រទេស​ទាំងនោះ នៅមាន​ភាពខ្វះខាត​ជាច្រើន​ដូចជា ការប្រកួតប្រជែង​នៅមានកម្រិត កង្វះខាត​ផលិតភាព និង​ការអភិវឌ្ឍន៍​សមត្ថភាព និង​កម្រិត​ទាប​នៃ​ឧស្សាហ​ភាវូបនីយកម្ម​។

​ជាមួយ​នោះដែរ តំណាង​កម្ពុជា​ក៏បាន​ស្នើសុំ​ឲ្យ​អង្គការ UNCTAD ផ្សារភ្ជាប់​ការងារ​របស់ខ្លួន​ជាមួយ​កិច្ចព្រមព្រៀង​ទីក្រុង Bridgetown​ដែលជា​ឯកសារ​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៥ នៃ​អង្គការ UNCTAD និង​ផែនការ​សកម្មភាព​ទីក្រុង​ដូ​ហា​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច (DPOA) ២០២២-២០៣១​៕ដោយៈសិរីមតី