កីឡា

ការទស្សទាយន៍លទ្ធផល Premier League សប្តាហ៍ទី

សម្រាប់ការប្រកួតបាល់​ទាត់ នៅក្របខ័ណ្ឌ Premier League របស់​អង់គ្លេស នា​ចុង​សប្ដាហ៍នេះ ដែល​ជាសប្ដាហ៍ទី៨​  មានក្រុមខ្លាំងៗប៉ះគ្នាគួរ​ឱ្យ​ចាប់​អារម្មណ៍មែន​ទែន ជាពិសេស​ជំនួបរវាង​​ក្រុមគូប្រជែង​ក្នុង​ក្រុង​​ជាមួយ​គ្នា ដូចជាក្រុមកាំភ្លើង​ធំ Arsenal ត្រូវ​តទល់​​ជាមួយក្រុម Tottenham Hotspur ​ខណៈក្រុមមេឃខៀវ Manchester City ត្រូវ​ប្រឈម​ជាមួយក្រុម​បិសាចក្រហម Manchester United។

​មិន​ខុសពី​​សប្ដាហ៍​កន្លង​មក​ដែរ​ Cambodia Flash News (CFN) តែង​​លើក​យក​នូវ​ការ​ទស្សន៍ទាយទុក​មុននូវ​លទ្ធផលនៃ​គូ​នីមួយ​ៗពី​អ្នក​វិភាគ​​បាល់​ទាត់​ចំនួន ២​រូប ដែល​បម្រើ​ការ​ឱ្យ​អង្គភាព​ព័ត៌មានផ្សេង​គ្នានៅ​ចក្រភពអង់គ្លេស ដោយ​ម្នាក់​ គឺ​​លោក Mark Lawrenson (Lawro) ដែល​ធ្វើការ​ឱ្យ​គេហ​ទំព័រ Paddy Power News នៅ​​អៀរឡង់​ និង​ម្នាក់​ទៀត គឺលោក Chris Sutton ដែលបំពេញ​ការងារ​​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បីល្បាញ BBC នៅ​អង់គ្លេស។

ខាង​ក្រោម​នេះ ជា​ការ​ទស្សន៍ទាយ​របស់​អ្នក​វិភាគ​ទាំង ២៖

​ +ការ​ទស្សន៍ទាយ​របស់លោក Lawrenson​៖

*ថ្ងៃសៅរ៍ ទី១ ខែតុលា

-Arsenal អាចនឹងស្មើ Tottenham                      ២-២

-Bournemouth អាចនឹងឈ្នះ Brentford              ២-១

-Crystal Palace អាចនឹងចាញ់ Chelsea              ១-២

-Fulham អាចនឹងឈ្នះ Newcastle                      ២-១

-Liverpool អាចនឹង​ឈ្នះ Brighton                      ២-០

-Southampton អាចនឹងឈ្នះ Everton                 ១-០

-West Ham អាចនឹងឈ្នះ Wolverhampton                   ២-០

*ថ្ងៃអាទិត្យ ទី២ ខែតុលា

-Man City អាចនឹង​ឈ្នះ Man United                  ២-១

-Leeds អាចនឹងស្មើ Aston Villa                         ១-១

*ថ្ងៃចន្ទ ទី៣ ខែតុលា

-Leicester អាចនឹង​ឈ្នះ Nott’m Forest               ២-១

+ការ​ទស្សន៍ទាយ​របស់លោក Sutton​៖

*ថ្ងៃសៅរ៍ ទី១ ខែតុលា

-Arsenal អាចនឹងឈ្នះ Tottenham                     ៣-២

-Bournemouth អាចនឹងចាញ់ Brentford            ០-១

-Crystal Palace អាចនឹងចាញ់ Chelsea               ១-២

-Fulham អាចនឹងស្មើ Newcastle                        ១-១

-Liverpool អាចនឹង​ឈ្នះ Brighton                      ៣-១

-Southampton អាចនឹងស្មើ Everton                  ១-១

-West Ham អាចនឹងឈ្នះ Wolverhampton       ១-០

*ថ្ងៃអាទិត្យ ទី២ ខែតុលា

-Man City អាចនឹង​ឈ្នះ Man United                 ៤-១

-Leeds អាចនឹងឈ្នះ Aston Villa                       ២-១

*ថ្ងៃចន្ទ ទី៣ ខែតុលា

-Leicester អាចនឹង​ឈ្នះ Nott’m Forest             ២-១៕