ព័ត៌មានជាតិ

ទន្លេទាំង៣ក្នុងខេត្តស្ទឹងត្រែងទឹកបានហក់ឡើងខ្លាំង អាជ្ញាធរឱ្យពលរដ្ឋប្រុងប្រយ័ត្ន

ស្ទឹងត្រែង៖មកដល់ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ទឹកទន្លេទាំង៣ក្នុងខេត្តស្ទឹងត្រែងបានបន្ត ហក់ឡើងខ្លាំង អាជ្ញាធរបានឱ្យប្រជាពលរដ្ឋត្រូវមានការ ប្រុងប្រយ័ត្ន។

មន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្ទឹងត្រែង បានប្រកាសឱ្យដឹងពីកម្ពស់ទឹកទន្លេចំនួន៣ក្នុងខេត្តថា ៖ ១.ទន្លេមេគង្គប្រកាសអាសន្ន-១០,៧០ម៉ែត្រ ព្រឹកម្សិលមិញ៩,៨២ម៉ែត្រ ព្រឹកនេះ៩,៨៥ម៉ែត្រ-ឡើង០,០៣ម៉ែត្រ។

២-ទន្លេសេកុង ប្រកាសអាសន្ន ១១,៥០ម៉ែត្រ -ព្រឹកម្សិលមិញ១១,០៨ម៉ែត្រ ព្រឹកនេះ១១,៥២ម៉ែត្រ ឡើង០,៤៤ម៉ែត្រ។៣-ទន្លេសេសាន ប្រកាសអាសន្ន ១០,៥០ម៉ែត្រ៖-ព្រឹកម្សិលមិញ៩,០២ម៉ែត្រ ព្រឹកនេះ៨,៨៦ម៉ែត្រ ស្រក០,១៦ម៉ែត្រ៕

ដោយ:សុខុម