សេដ្ឋកិច្ច

ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​លំដាប់​ពិភពលោក FIFA World Cup 2022 ត្រឡប់​មកវិញហើយ ជាមួយ Budweiser ជា​ដៃគូ​ផ្លូវការ​!

​ភ្នំពេញ​៖ ការប្រកួត​បាល់ទាត់​លំ​ដាប់​ពិភពលោក​ឆ្នាំ​២០២២ FIFA World Cup 2022 ដែល​ប្រជាជន​ទូទាំង​សកលលោក​កំពុងតែ​ទន្ទឹង រង់ចាំ​យ៉ាង​អន្ទះសារ​នោះ នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ពីថ្ងៃ​ទី​២០​ខែវិច្ឆិកា ដល់​ថ្ងៃទី​១៨​ខែ ធ្នូ​ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា​ខាងមុខនេះ​។​

​ការប្រកួត​បាល់ទាត់​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោកដែល​ធ្វើឡើង​រៀងរាល់៤​ឆ្នាំ​ម្តងនេះ​មាន​ក្រុម​ជម្រើសជាតិ​កំពូល​ចំនួន​៣២​ប្រទេស​ចូល រួម​ក្នុងការ​ប្រកួត​រយៈពេល​ពេញ​មួយខែ​។ FIFA World Cup ឆ្នាំ 2022 លើក​នេះ​ជាការ​ប្រកួត​លើក​ទី ២២ នៃ​ការប្រកួត World Cup និង​ជា​លើក​ទី​១​ដែល​ប្រារព្ធ​ធ្វើ​នៅក្នុង​ប្រទេស​កាតា​។​

​តើ​លោក​អ្នកដឹង​ទេ នៅក្នុង​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​ដ៏​ធំ​បំផុត​ក្រោយ​វិបត្តិ​កូ​វីដ​១៩​បាន​ធូរស្រាល​នេះ គឺ​ ស្រា​បៀរ   Budweiser , King Of Beers មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ពិសេស​លើសពី​ស្រា​បៀរ​ផ្សេងៗ បាន​ក្លាយជា​ស្រា​បៀរ​ផ្លូវការ​ប្រចាំ FIFA World Cup 2022 បន្ទាប់ពី​ក្រុមហ៊ុនមេ ABInBev​ បាន​បន្ត​កិច្ចព្រមព្រៀង​របស់ខ្លួន​សម្រាប់​ឆ្នាំ2022ជាមួយFIFA ក្នុងការ​ចុះហត្ថលេខា ​កាលពី​ឆ្នាំ 2011 បន្ទាប់ពី​ប្រទេស​កាតា​ត្រូវបាន​ជ្រើសរើស​ជា​ម្ចាស់ផ្ទះ​។​

​ក្នុងនាម​ជា​ដៃគូ​ស្រា​បៀរ​ផ្លូវការ​នៃ FIFA World Cup 2022 , Budweiser បានបង្ហាញ​យុទ្ធនាការ​កំពូល​ដែល​នាំមក​ជាមួយ​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​ដែល​ជ​ទូត​សុច្ឆន្ទៈ​លំដាប់​ពិភពលោក​របស់ Budweiser, King Of Beers ដូចជា Lionel Messi, Neymar Jr, និង Sterling Raheem​និង​សកម្មភាព​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត​សម្រាប់​អ្នកគាំទ្រ​បាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​។ ដូច្នេះ​សូមកុំ​ភ្លេច​តាមដាន និង​ចូល​រួមជាមួយ​កម្មវិធី​ពិសេស​របស់ Budweiser សម្រាប់​រដូវ​កាល FIFA World Cup ទាំងអស់គ្នា​!​