សេដ្ឋកិច្ច

ក្រុមហ៊ុន​ប្រេងកូឡា សៀង ភាវ (SIANG PURE) សញ្ញា តា​ប៉ិ ប្រគល់​រង្វាន់​២០​លាន​រៀល​ដល់​អតិថិជន​ម្នាក់ទៀត​នៅ​ស្រុក​ជុំ​គី​រី ខេត្តកំពត

​ភ្នំពេញ ៖ បន្ទាប់ពី​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​នូវ​ទឹកប្រាក់​២០​លាន​រៀល​ដល់​អតិថិជន​ដែល​បានឈ្នះ​កាលពីពេល​កន្លងទៅ​នៅ​​ស្រុង​ស្ទោង ខេត្តកំពង់ធំ ពេលនេះ​ក្រុមហ៊ុន បាន​បន្ត​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​អតិថិជន​ម្នាក់ទៀត​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​២០​លាន​រៀល រស់នៅ​ក្នុង​ភូមិ​ព្រៃ​ខ្លី ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្តកំពត ។

​អតិថិជន​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​ពី​ប្រេងកូឡា សៀង​ភាវ (SIANG PURE) នូវ​ទឹកប្រាក់​២០​លាន​រៀល​មានឈ្មោះ ឈិន រ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បម្រើ​ការងារ​ជា​គ្រូបង្រៀន​ផ្នែក​អប់រំ​កាយ និង​កីឡា នៅ​វិទ្យាល័យ​ព្រៃ​ខ្លី និង​ជា​អតិថិជន​គាំទ្រ​ជាប្រចាំ​របស់​ប្រេងកូឡា សៀង​ភាវ សញ្ញា​រូប​តា​ប៉ិ តែម្ដង​។

​លោក ឈិន រ៉ា បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​ឱ្យដឹងថា ក្រុមគ្រួសារ​របស់លោក​តែង​ជឿជាក់​លើ​គុណភាព​ប្រេងកូឡា សៀង​ភាវ សញ្ញា​រូប​តា​ប៉ិ តាំងពី​យូរ​មកហើយ ហើយ​ថែមទាំង​ទិញ​យកមក​លក់​ជា​លក្ខណៈ​អាជីវកម្ម​គ្រួសារ​បាន​ដាច់​ទៀត ព្រោះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​លាប​បំបាត់​អាការ​ឈឺពោះ វិលមុខ តឹង​ច្រមុះ ឈឺក្បាល និង​បំបាត់​ការឈឺចាប់​ពេល​មាន​សត្វ​ទិច ឬ​ខាំ​។ ដោយឡែក សម្រាប់​ការ​ត្រូវ​រង្វាន់​នៅពេលនេះ គឺ​នៅពេលដែល​ម្ដាយ​របស់លោក​មាន​អា​ការៈឈឺ​ក្បាល និង​វិលមុខ ហើយ​លោក​ក៏​យក​ប្រេងកូឡា​ដែល​ប្រពន្ធ​ដាក់លក់​នៅផ្ទះ​មក​ប្រើ លុះ​ពេល​កោស​ស្ទីក​គ័​រលើ​ប្រអប់​ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​២០​លាន​រៀល​តែម្ដង​។

​លោក​បន្តថា នៅពេលដែល​ពិនិត្យឃើញ​ត្រូវ​រង្វាន់​ភ្លាម លោក​ពិត​ជាមាន​អារម្មណ៍​រំភើប រីករាយ ហើយ​ស្រែកប្រាប់​ប្រពន្ធនិង​អ្នកជិត​ខាង​ឱ្យ​បានដឹង​ហើយក៏​ទូរស័ព្ទ ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាមរយៈ​លេខ​ទូរស័ព្ទ​ដែលមាន​ស្រាប់​នៅលើ​សម្បក​ប្រអប់​តែម្ដង​។

​លោក​បាន​បញ្ជាក់ទៀតថា ក្រោយពេល​ទទួលបាន​ទឹកប្រាក់​រង្វាន់​ធំ​២០​លាន​រៀល​ពី​ក្រុមហ៊ុន​ប្រេងកូឡា សៀង​ភាវ (SIANG PURE) សញ្ញា​​រូប​តា​ប៉ិ​លោក​នឹង​យក ទៅ​ពង្រីក អាជីវកម្ម​ឱ្យមាន​លក្ខណៈ​ធំ​ជាង​សព្វថ្ងៃនេះ​ជាពិសេស​ទិញ​ប្រេងកូឡា សៀង​ភាវ (SIANG PURE) សញ្ញា​រូប​តា​ប៉ិ មក​ដាក់លក់​ឱ្យ​កាន់តែច្រើន​៕​